ទស្សន​ជីវិត​ចំនួន​ ៩ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ចាប់ផ្ដើម​រស់នៅ​ជា​ខ្លួនឯង​ពិត​ប្រាកដ​



ខាងក្រោម​នេះ​គឺជា​ទស្សន​ជីវិត​ចំនួន​ ៩ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ចាប់ផ្ដើម​រស់នៅ​ជា​ខ្លួនឯង​ពិត​ប្រាកដ:

) «កុំ​ខ្វល់​ពី​អ្វី​ដែល​អ្នកដទៃ​គិត។ មនុស្ស​ភាគច្រើន​មិន​សូវ​បាន​ប្រើ​ខួរក្បាល​របស់​ពួកគេ​ញឹកញាប់​នោះ​ឡើយ។» Venkat Desireddy

) «មនុស្ស​ដ៏​ច្រើន​បាន​ឲ្យ​តម្លៃ​ហួស​ទៅលើ​អ្វី​ដែល​មិនមែន​ជា​ពួកគេ និង​ឲ្យ​តម្លៃ​ទាប​ពេក​ទៅលើ​អ្វី​ដែល​ជា​ពួកគេ។» Malcom S. Forbes

) «មិនមែន​ជា​អ្វី​ដែល​អ្នក​មើល​នោះ​ទេ​ដែល​សំខាន់ តែ​គឺជា​អ្វី​ដែល​អ្នក​បាន​ឃើញ។» Henry David Thoreau

) «អ្វី​ដែល​នៅ​ខាងក្រោយ​យើង​និង​អ្វី​ដែល​នៅ​ខាងមុខ​យើង​គឺ​តូចតាច​ណាស់​បើ​ប្រៀប​ទៅ​នឹង​អ្វី​ដែល​រស់នៅ​ខាងក្នុង​យើង។» Henry David Thoreau

) «សកម្មភាព​របស់​នរណា​ម្នាក់​មិន​គួរ​កំណត់​ទៅលើ​ការ​ឆ្លើយតប​របស់​អ្នក​ឡើយ។» សម្ដេចសង្ឃ Dalai Lama

) «ពី​ទីនោះ​មក​ទីនេះ ហើយ​ពី​ទីនេះ​ទៅ​ទីនោះ រឿង​ដែល​គួរឲ្យ​អស់​សំណើច​មាន​នៅ​គ្រប់​ទីកន្លែង។» Dr. Suess

) «ជីវិត​របស់​អ្នក​គឺជា​អ្វី​ដែល​ការ​គិត​របស់​អ្នក​បាន​បង្កើត​ឡើង។» ខុងជឺ

) «ផ្លូវ​ត្រូវ​បាន​បង្កើត​ឡើង​មក​សម្រាប់​ដំណើរ​ផ្សងព្រេង មិនមែន​សម្រាប់​គោលដៅ​នោះ​ឡើយ។» ខុងជឺ

) «បើ​យើង​មិន​អាច​ស្រឡាញ់​ខ្លួនឯង​នោះ​ទេ យើង​មិន​អាច​បើក​ចំហ​យ៉ាង​ពេញលេញ​ទៅ​កាន់​សមត្ថភាព​របស់​យើង​ក្នុង​ការ​ស្រឡាញ់​អ្នកដទៃ​និង​សក្ដានុពល​របស់​យើង​ក្នុង​ការ​បង្កើត​នោះ​ឡើយ។» John Lennon

ដោយ៖​ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០​ឃ្លា​ពី​បុគ្គល​ដែល​មាន​គតិ​ខ្ពង់ខ្ពស់ ដែល​អ្នក​គួរ​អាន

X
5s