World Bank៖ សេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចុះជាង ៥ភាគរយក្នុងឆ្នាំ២០២០
សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងមានការធ្លាក់ចុះ ៥,២ភាគរយក្នុងឆ្នាំ ២០២០ ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមធនាគារពិភពលោក (World Bank) ចេញផ្សាយកាលពីថ្ងៃចន្ទកន្លងទៅ។
ធនាគារពិភពលោកបានទម្លាក់ការព្យាករណ៍របស់ខ្លួននៅត្រឹមចំនួន ២,៥ភាគរយ ពីការព្យាការណ៍កាលពីខែមករាកន្លងទៅនូវកំណើន ៧,៧ ភាគរយ។
វិបត្តិកូវីដប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដ៏ធ្ងន់ធ្ងរបំផុតគិតចាប់តាំងពីសង្រ្គាមលោកលើកទី II មក និងមានការធ្លាក់ចុះខ្លាំងស្ទើជិត ៣ដងធៀបនឹងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៩។
ប្រសិនបើកូវីដ១៩នៅតែបន្តក្នុងរយៈពេលយូរជាងការរំពឹងទុក ការរឹតបន្តឹងទៅលើការផ្លាស់ប្ដូរ និងទំនាក់ទនងប្រហែលត្រូវរក្សាទុក និងត្រូវលើកឡើងវិញសកម្មភាពសេដ្ឋកិច្ចជាដើម។
ចិន ជាប្រទេសដែលមានការផ្ទុះជំងឺកូវីដ១៩ដំបូងគេ ត្រូវបានព្យាករណ៍ថានឹងសេដ្ឋកិច្ចមានកំណើន ១ភាគរយក្នុងឆ្នាំ២០២០ បើធៀបនឹងអត្រា ៦,១ ភាគរយក្នុងឆ្នាំ២០១៩ ដែលជាការធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៤ទសវត្សរ៍។
ប្រទេសសេដ្ឋកិច្ចរីកចម្រើនដូចជាអាមេរិកនិងអ៊ឺរ៉ុបត្រូវបានព្យាករណ៍ថានឹងមានការធ្លាក់ចុះ ៧ភាគរយ ដោយសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះ ៦,១ភាគរយ។
ផ្ទុយទៅវិញ ប្រទេសទីផ្សារងើបឡើងនិងកំពុងអភិវឌ្ឍ (EMDE) មើលឃើញថាផលិតផលក្នុងស្រុកសរុប (GPD) នឹងធ្លាក់ចុះ ២,៥ភាគរយក្នុងឆ្នាំ២០២០។ ប្រទេសទាំងនេះងាយស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែប្រព័ន្ធសុខាភិបាល
គួរឲ្យដឹងដែលថា ធនាគារពិភពលោក ក៏បានព្យាករណ៍ទុកផងដែរថាសេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញក្នុងឆ្នាំ ២០២១ ក្នុងកំណើន ៤,២ភាគរយ៕
ដោយ៖ លង់ វណ្ណៈ