សម្ដីដកស្រង់ចំនួន ៩ឃ្លា ដែលរៀបរាប់ពីធម្មជាតិដែលជាផ្ទះរបស់យើង
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ៩ឃ្លា ដែលរៀបរាប់ពីធម្មជាតិដែលជាផ្ទះរបស់យើង៖
- «ចូរផ្ដល់ពេលវេលាឲ្យធម្មជាតិ ពួកគេដឹងពីភារកិច្ចរបស់ខ្លួនគេជាងយើងទៅទៀត។» Michel de Montaigne
- «គ្រប់ដើមឈើទាំងអស់សុទ្ធតែបាត់បង់ស្លឹករបស់វា ប៉ុន្តែមិនមានមួយណាដែលព្រួយបារម្ភនោះឡើយ។» Donald Miller
- «ដើរនៅក្នុងធម្មជាតិនាំវិញ្ញាណត្រឡប់ទៅកាន់ផ្ទះវិញ។» Mary Davis
- «ផែនដីមានតន្ត្រីសម្រាប់អ្នកស្ដាប់។» William Shakespeare
- «បើយើងព្រមចុះចាញ់នឹងប្រាជ្ញារបស់ផែនដី យើងនឹងអាចលូតលាស់ដុះឡើងដូចនឹងដើមឈើដូច្នោះដែរ។» Rainer Maria Rilke
- «ធម្មជាតិមិនដែលបំភ័ន្តយើងនោះទេ។ គឺយើងទេដែលបំភ័ន្តខ្លួនឯង។» Jean Jacques Rousseau
- «គោលដៅនៃជីវិតគឺជាការរស់នៅចុះសម្រុងជាមួយធម្មជាតិ។» Zeno
- «នៅក្នុងធម្មជាតិមិនមានការផ្ដល់រង្វាន់ឬការដាក់ទោសនោះឡើយ មានតែលទ្ធផលប៉ុណ្ណោះ។» Robert Green Ingersoll
- «មានតែនៅពេលដែលមិនមានគោលដៅនិងមិនមានការប្រញាប់ប្រញាល់ប៉ុណ្ណោះ ដែលឥន្ទ្រីយ៍របស់មនុស្សបើកចំហទាំងស្រុងក្នុងការទទួលយកពិភពលោក។» Alan Watts
អត្ថបទទាក់ទង៖ គតិបណ្ឌិតចំនួន១០ឃ្លា ដែលអាចដាស់អ្នកឲ្យងាកមកផ្សារភ្ជាប់ជាមួយធម្មជាតិរបស់ខ្លួនឯងវិញ
ដោយ៖ ស្រីពៅ