សម្រេង់សម្ដី ១០ឃ្លា ជួយបន្ដក់ក្ដីសង្ឃឹមដល់អ្នកឲ្យដើរដល់គោលដៅ​



ការកំណត់គៅលដៅនិងការសម្រេចគោលដៅគឺជាដំណើរការដែលមានដំណាក់កាលផ្សេងៗគ្នាដែលទាមទារការប្រឹងប្រែង ការតាំងចិត្ត ការប្រឹងប្រែង ការមិនបោះបង់ ការតស៊ូមុះមុតជាដើម។ ដើម្បីយយកឈ្នះរឿងផ្សេងៗដែលរារាំងអ្នកមិនឲ្យសម្រេចគោលដៅអ្នកបាន អ្នកត្រូវមានការលើកទឹកចិត្ត ការផ្ដោតស្មារតី និងក្ដីសង្ឃឹមបន្ថែប។ ដើម្បីបន្តក្ដីសង្ឃឹម ការលើកទឹកចិត្ត ខាងក្រោមនេះគឺជាសម្ដីទាំអ ១០ឃ្លា ជួយអ្នកបាន៖ 

១) «អ្នកមិនអាចរំពឹងថានឹងសម្រេចគោលដៅ ឬផ្លាស់ប្ដូរចេញពីស្ថានភាពបច្ចុប្បន្ននេះរបស់អ្នកបានឡើយ បើអ្នកមិនព្រមផ្លាស់ប្ដូរ»។ – Les Brown

២) «ប្រសិនបើអ្នកមានតែគោលដៅដើម្បីក្លាយជាអ្នកមាន អ្នកនឹងគ្មានថ្ងៃសម្រេចគោលដៅនេះបានឡើយ»។ – John D. Rockefeller

៣) «កុំឲ្យអារម្មណ៍អវិជ្ជមានរបស់អ្នករារាំងអ្នកមិនឲ្យសម្រេចគោលដៅឲ្យសោះ»។ – Clay Clark

៤) «ប្រសិនបើអ្នកមានគោលនិងមានផ្នត់គំនិតច្បាស់លាស់លើគោលដៅនោះ អ្នកពិតជាអាចសម្រេចវាបានមិនខាន»។ – Kelley O’Hara

៥) «ខ្ញុំមិនដែលព្យាយាមដាក់គោលដៅដែលពិបាកពេក ឬមិនអាចក្នុងការសម្រេចបាននោះទេ»។ – Louis Oosthuizen

៦) «គោលដៅដែលមិនមានរយៈពេលកំណត់គឺគ្រាន់តែជាសុបិនប៉ុណ្ណោះ»។ — Robert Herjavec

៧) «វិន័យគឺជាស្ពានចម្លងរវាងគោលដៅក្នុងការសម្រេចបាន»។  – Jim Rohn

៨) «អ្នកអាចសម្រេចបានអ្វីគ្រប់យ៉ាង បើសិនជាអ្នកដាក់គោលដៅ។ អ្នកនឹងត្រូវបង្ខំខ្លួនអ្នក»។ — RJ Mitte

៩) «សុបិនមិនដែលក្លាយជាការពិតដោយប្រើវេទមន្តនោះទេ វាទាមទារញើសឈាម ការប្ដេជ្ញាចិត្ត និងការប្រឹងប្រែង»។ – Colin Powell

១០) «បុគ្គលជោគជ័យគឺជាជនបរាជ័យដែលងើបឈរនិងសាកល្បងធ្វើម្ដងទៀត»។  — Dennis DeYoung

១១) «គោលដៅអ្វីក៏អាចសម្រចបានដែលឲ្យតែអ្នកហ៊ានប្រឈមហានិភ័យ»។ – Dean Karnazes

ប្រែសម្រួលដោយ៖ លង់ វណ្ណៈ

 

 

X
5s