គតិបណ្ឌិត​ទាំង​ ១០ឃ្លា ដែល​អាច​ឲ្យ​អ្នក​ស្វែងរក​ឃើញ​ចម្លើយ​ដែល​អ្នក​តែង​សួរ​រក​រហូត​មក​នៅ​ក្នុង​ជីវិត​



ខាងក្រោម​នេះ​គឺជា​គតិបណ្ឌិត​ទាំង ​១០ឃ្លា ដែល​អាច​ឲ្យ​អ្នក​ស្វែងរក​ឃើញ​ចម្លើយ​ដែល​អ្នក​តែង​សួរ​រក​រហូត​មក​នៅ​ក្នុង​ជីវិត៖

  1. «មនុស្ស​គ្រប់​រូប​សុទ្ធតែ​អាច​មើល​ឃើញ​រឿងរ៉ាវ​បាន​វែង​ឆ្ងាយ​តែ​បែរ​ជា​ខ្វាក់​ទៅ​នឹង​អ្វី​ដែល​នៅ​ចំពោះ​មុខ។» Sophocles
  2. «នៅ​ពេល​អ្នក​រត់​ដេញ​តាម​ការ​គិត​របស់​អ្នក អ្នក​ប្រៀប​បាន​ទៅ​នឹង​ឆ្កែ​មួយ​ក្បាល​ដែល​ដេញ​តាម​ដំបង​ដូច្នោះ​ដែរ។ គ្រប់​ពេល​ដែល​ដំបង​ត្រូវ​បាន​គប់​ទៅ អ្នក​រត់​ដេញ​តាម​វា។ ជាជាង​បែប​នេះ អ្នក​គួរតែ​ធ្វើ​ជា​សត្វ​តោ ដែល​ជាជាង​រត់​ដេញ​តាម​ដំបង ចូរ​បែរ​មុខ​ទៅ​កាន់​អ្នក​គប់។ បុគ្គល​ម្នាក់​អាច​គប់​ដំបង​ទៅ​សត្វ​តោ​បាន​តែ​ម្ដង​ប៉ុណ្ណោះ។» Milarepa
  3. «សាសនា​របស់​ខ្ញុំ​គឺ​មិន​បំភ័ន្ត​ខ្លួនឯង​នោះ​ឡើយ។» Milarepa
  4. «អត្ថិភាព​នៃ​ពិភពលោក​មិនមែន​ជា​បញ្ហា​ឡើយ គឺជា​ការ​ដែល​ជាប់​ជំពាក់​ទៅ​នឹង​ពួក​វា​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខវេទនា។» Tilopa
  5. «ម្រាមដៃ​ចង្អុល​ទៅ​កាន់​ព្រះចន្ទ ប៉ុន្តែ​ព្រះចន្ទ​មិនមែន​នៅ​លើ​ចុង​ម្រាមដៃ​ឡើយ។ ពាក្យ ចង្អុល​ទៅ​កាន់​ការ​ពិត ប៉ុន្តែ​ការ​ពិត​មិនមែន​នៅ​ក្នុង​ពាក្យ​ឡើយ។» Huineng
  6. «មុន​ពេល​អ្នក​គិត​អំពី​ល្អ​ឬ​អាក្រក់ តើ​អ្នក​ជា​នរណា ?» Huineng
  7. «នៅ​ក្នុង​ចិត្ត​មិន​បរិសុទ្ធ​របស់​យើង ចិត្ត​បរិសុទ្ធ​នឹង​ត្រូវ​បាន​រក​ឃើញ។» Huineng
  8.  «មិនមែន​ជា​របស់​ខាងក្រៅ​នោះ​ទេ​ដែល​ចង​យើង​ជាប់។ គឺជា​ការ​ជាប់​ជំពាក់​នៅ​ខាងក្នុង​ដែល​ចង​យើង​ជាប់។» Tilopa
  9. «នៅ​ពេល​វា​ជា​ពេល​ដែល​ត្រូវ​ស្លៀកពាក់ ចូរ​ស្លៀក​ពាក់​ខោអាវ​របស់​អ្នក។ នៅ​ពេល​អ្នក​ត្រូវ​ដើរ ចូរ​ដើរ។ នៅ​ពេល​អ្នក​ត្រូវ​អង្គុយ ចូរ​អង្គុយ។ ចូរ​ធ្វើ​ជា​មនុស្ស​សាមញ្ញ​នៅ​ក្នុង​ជីវិត​ដែល​សាមញ្ញ មិន​ខ្វាយខ្វល់​ក្នុង​ការ​ស្វែងរក​ភាព​ជា​បុគ្គល​ដែល​បាន​ត្រាស់​ដឹង។ នៅ​ពេល​អ្នក​ហត់ ចូរ​សម្រាក។ មនុស្ស​ល្ងង់​នឹង​សើច​ដាក់​អ្នក តែ​មនុស្ស​មាន​បញ្ញា​នឹង​យល់។» Linji Yixuan
  10. «គឺជា​ចិត្ត​របស់​អ្នក​ដែល​កំពុងតែ​ធ្វើ​ចលនា។» Huineng

    អត្ថបទទាក់ទង៖ សម្ដី​៩​ឃ្លា​ពី​អ្នកគណិតសាស្ត្រPascal សម្រាប់​ស្វែងយល់​ពី​ការ​គិត​របស់​បុគ្គល​ដ៏​អស្ចារ្យ​រូប​នេះ​

ដោយ៖ ស្រីពៅ

X
5s