មើល​អត្ថបទ​នេះ​ទើប​ដឹង​ថា ​តើ​អ្វី​ទៅ​ដែល​អ្នក​ក្រ​គួរ​រៀន​សូត្រ​ពី​អ្នក​មាន?​



ទោះបី​ជា​អ្នក​មាន​កំពូលៗ​​នៅ​លើ​ពិភពលោក​មាន​ដើម​កំណើត​​ចេញ​មក​ពី​ប្រភព​ផ្សេងៗ​គ្នា​ក៏​ពិតមែន ក៏ប៉ុន្តែ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ពួកគេ​មាន​ទម្លាប់​ដូចគ្នា​​​គួរ​ឲ្យ​កត់សម្គាល់​ដែល​រួម​ចំណែក​​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​ខុស​​គ្នា​ខ្លាំង​ពី​ជីវិត​អ្នកក្រ។ ផ្អែក​លើ​ការ​ស្រាវជ្រាវ​របស់​​លោក Thomas C. Corley ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​ "Rich Habbits” ដ៏​ល្បីល្បាញ​របស់​អាមេរិក​បាន​បង្ហាញ​ពី​ការ​រក​​​ឃើញ​ទម្លាប់​​ទូទៅ​របស់​អ្នក​មាន​​ចំនួន ២៣៣ ​រូប​​ដូច​តទៅ៖ 

១.ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​មាន និង​អ្នកក្រ
-អ្នក​មាន ៨១% រៀបចំ​បញ្ជី​ការងារ​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ ខណៈ​អ្នកក្រ​មាន​ត្រឹមតែ ៩%
-អ្នកមាន ៤៤% ក្រោក​ពី​គេង​៣​ម៉ោង​មុន​ធ្វើ​ការ ខណៈ​ដែល​អ្នកក្រ​មាន​ត្រឹមតែ៣%
-អ្នកមាន ៦៣% ស្ដាប់​អត្ថបទ​អប់រំ​ពេល​កំពុង​ធ្វើ​ដំណើរ ខណៈ​ដែល​អ្នកក្រ​មាន​ត្រឹមតែ ៣%
​-អ្នកមាន ៧៩% ចំណាយ​ពេល ៥ ម៉ោង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ខែ​ដើម្បី​បង្កើន​ទំនាក់ទំនង​ ខណៈ​ដែល​អ្នកក្រ​​មានត្រឹមតែ ១៦% ប៉ុណ្ណោះ
-អ្នកមាន ៨៨% ចំណាយ​ពេល​អាន​សៀវភៅ ៣០​នាទី ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​​ថ្ងៃ​​ ខណៈ​ដែល​អ្នកក្រ​​មានត្រឹមតែ ២% ប៉ុណ្ណោះ
-អ្នកមាន ៨៦% ចូលចិត្ត​អាន​សៀវភៅ ខណៈ​ដែល អ្នកក្រ​មាន​ត្រឹមតែ ២៦% ប៉ុណ្ណោះ។

២.សុខភាព
-អ្នកមាន ៧៦% ហាត់ប្រាណ ៤​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ខណៈ​ដែល​អ្នកក្រ​​មាន​ត្រឹមតែ ២៦% ប៉ុណ្ណោះ។

៣.មើល​ទូរទស្សន៍
-អ្នកមាន ៦៤% ​ចំណាយ​ពេល​មើល​ទូរទស្សន៍ ១ ម៉ោង ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ ខណៈ​អ្នកក្រ​មាន​ត្រឹមតែ ២៣% ប៉ុណ្ណោះ
-អ្នកមាន​ត្រឹមតែ ៧% ​មើល​ភាពយន្ត​កម្សាន្ត ខណៈ​ដែល​អ្នកក្រ​មាន​រហូត​ដល់​ ៨០%។

៤.ការ​អប់រំ​កូនៗ
-អ្នកមាន ៧៤%​ បង្រៀន​​កូនៗ​​ឲ្យ​បង្កើត​ទម្លាប់​ជោគជ័យ​​ ខណៈ​ដែល​អ្នកក្រ​មាន​ត្រឹមតែ ១% ប៉ុណ្ណោះ​
-អ្នកមាន ៧០% បង្រៀន​កូនៗ​ឲ្យ​​​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ១០ម៉ោង​ក្នុង​មួយ​ខែ ឬ​ច្រើន​ជាង​នេះ ខណៈ​ដែល​អ្នកក្រ​មាន​ត្រឹមតែ ៣%
-អ្នកមាន ៦៣% បង្រៀន​កូនៗ​ឲ្យ​អាន​សៀវភៅ​​ផ្សេងៗ​ក្រៅ​ពី​សៀវភៅ​ប្រលោមលោក​​ចំនួន ២ក្បាល​ក្នុង​មួយ​ខែ ខណៈ​ដែល​អ្នកក្រ​មានត្រឹមតែ ៣% ប៉ុណ្ណោះ។

៥.ការ​រៀបចំ​គោលដៅ
-អ្នកមាន ៦៧% សរសេរ​គោលដៅ​ទុក ខណៈ​ដែល​អ្នកក្រ​មាន​​ត្រឹមតែ ១១% 
-អ្នកមាន ៨០% ផ្តោត​លើ​ការ​សម្រេច​បាន​គោលដៅ​ជាក់លាក់​ណាមួយ ខណៈ​ដែល អ្នកក្រ​មាន​ត្រឹមតែ ១២% ប៉ុណ្ណោះ
-អ្នកមាន ៨៦% ផ្តល់​តម្លៃ​លើ​ការ​សិក្សា​រៀន​សូត្រ​ជា​ប្រចាំ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ ខណៈ​ដែល​អ្នកក្រ​មាន​ត្រឹមតែ ៥% ប៉ុណ្ណោះ
-អ្នកមាន ៨៤% ជឿ​ថា  ទម្លាប់​ល្អ​បង្កើត​បាន​ឱកាស​កាន់តែ​ច្រើន ខណៈ​ដែល អ្នកក្រ​មាន​ត្រឹមតែ ៤% ប៉ុណ្ណោះ
-អ្នកមាន ៧៦% ជឿ​ថា ទម្លាប់​អាក្រក់​​ផ្តល់​ផល​អវិជ្ជមាន​ ខណៈ​ដែល​អ្នកក្រ​មាន​ត្រឹមតែ ៩% ប៉ុណ្ណោះ។ 

៦.ការ​កសាង​ទ្រព្យសម្បត្តិ​របស់​​អ្នកមាន
-នៅ​ក្នុង​ចំណោម​​មហាសេដ្ឋី និង​សេដ្ឋី​អាមេរិក​ទាំង ៤០០ នាក់​កាល​ពី​ឆ្នាំ ២០១៣ មាន ៦៨% ​បាន​កសាង​ទ្រព្យសម្បត្តិ​ក្លាយ​ជា​អ្នកមាន​​ចេញ​ពី​បាតដៃ​ខ្លួនឯង។

​​​យ៉ាងណាក៏ដោយ​សូម​ចាំ​ថា ការ​អនុវត្ត​តាម​ទម្លាប់​របស់​អ្នក​មាន​ខាងលើ​នេះ មិន​​មែន​មានន័យ​​ថា អ្នក​នឹង​ជោគជ័យ​ក្លាយ​ជា​អ្នក​មាន​ដូច​ពួកគេ​នោះ​ឡើយ។ ក៏ប៉ុន្តែ​យ៉ាងហោចណាស់​ ទម្លាប់​ទាំង​នេះ​គឺ​ជា​កូនសោរ​មួយ​ដែល​អាច​ជួយ​បំភ្លឺ​អ្នក​ថា ​តើ​អ្នក​មាន​បាន​ធ្វើ​អ្វី​ខ្លះ​ទើប​ជីវិត​របស់​ពួកគេ​ខុស​ពី​អ្នកក្រ? 

ដោយ៖ ខេវិន 
ប្រភព៖ Entrepreneur ​​

X
5s