ទស្សនចំនួន ៧ឃ្លា ដែលអាចឲ្យអ្នករកឃើញបញ្ញាដែលបានបង្កប់នៅក្នុងខ្លួនអ្នក
ខាងក្រោមនេះគឺជាទស្សនចំនួន ៧ឃ្លា ដែលអាចឲ្យអ្នករកឃើញបញ្ញាដែលបានបង្កប់នៅក្នុងខ្លួនអ្នក៖
- «ស្មោះត្រង់ជាមួយខ្លួនឯងគឺជាតេស្តប្រឡងដ៏លំបាកបំផុតនៅក្នុងជីវិត។» Sri Chinmoy
- «ដូចទៅនឹងកែវមួយនេះដូច្នោះ អ្នកពោរពេញទៅដោយទស្សនរបស់អ្នកនិងការទស្សន៍ទាយរបស់អ្នក។ តើខ្ញុំអាចបង្ហាញបញ្ញាទៅកាន់អ្នកបានយ៉ាងដូចម្ដេចបើអ្នកមិនធ្វើឲ្យកែវទឹករបស់អ្នកទទេសិននោះ?» Nyogen Senzaki
- «នៅពេលអ្នករំពឹងទុកអ្វីមួយ នៅពេលអ្នកតម្រង់រកអ្វីមួយ នៅត្រង់នោះអ្នកកំពុងតែធ្វើឲ្យថាមពលរបស់អ្នកខ្សោយជាងមុន។ អ្នកបំបែកថាមពលរបស់អ្នក អ្នកបំបែកការផ្ចង់សតិរបស់អ្នក ហើយវានឹងក្លាយជាអ្វីដែលលើសពីត្រឹមតែយីន(Yin)និងយ៉ាង(Yang)។ អ្នកមិនត្រឹមតែបំបែកឡើយ ប៉ុន្តែអ្នកក៏បានបង្កើតបញ្ហាផងដែរ។» Taizan Maezumi
- «ការមានសតិដឹងគឺជាធម្មជាតិពិតរបស់យើង។ ដូច្នេះយើងមិនចាំបាច់ព្យាយាមអភិវឌ្ឍសតិដឹងនោះឡើយ យើងគ្រាន់តែត្រូវសង្កេតឃើញថាតើយើងបានរាំងផ្លូវសតិដឹងជាមួយនឹងការគិតរបស់យើង ការស្រមើស្រមៃរបស់យើង ទស្សនរបស់យើង និងការវាយតម្លៃរបស់យើងដោយរបៀបណាបានហើយ។ បើយើងមិនស្ថិតក្នុងសតិដឹង ដែលជាសភាពធម្មជាតិរបស់យើងនោះទេ នោះយើងនឹងកំពុងតែធ្វើអ្វីផ្សេងមិនខាន។» Joko Beck
- «មានមនុស្សជាច្រើននៅលើពិភពលោកដែលមានអារម្មណ៍ថាបើសិនជាពួកគេអាចមានឡានដែលធំជាងមុន ផ្ទះដែលល្អជាងមុន វិស្សមកាលដែលប្រសើរជាងមុន មេដែលយោគយល់ជាងមុន ឬក៏ដៃគូដែលគួរឲ្យទាក់ទាញជាងមុន នោះជីវិតរបស់ពួកគេនឹងមានដំណើរការទៅមុខ។ យើងសុទ្ធតែធ្លាប់បានឆ្លងកាត់វាម្ដងមកហើយ។ បន្តិចម្ដងៗ យើងនឹងធ្វើឲ្យ«បើសិនជាអាច»របស់យើងភាគច្រើនបានខ្សត់ខ្សោយ។» Joko Beck
- «ឆ្កួតគឺជារឿងល្អ។ មនុស្សឆ្កួតគឺរីករាយ មានសេរីភាព ពួកគេមិនមានឧបសគ្គរាំងស្ទះ ប៉ុន្តែដោយសារតែអ្នកមានការជាប់ជំពាក់ច្រើន អ្នកគ្រាន់តែឆ្កួតបន្តិចបន្តួចប៉ុណ្ណោះ។ វាមិនទាន់ឆ្កួតគ្រប់គ្រាន់ឡើយ។ អ្នកត្រូវតែក្លាយជាឆ្កួតទាំងស្រុង។ បន្ទាប់មកអ្នកនឹងយល់។» Seungsahn
- «បើអ្នកចង់បានអ្វីមួយ អ្នកនឹងបាត់បង់គ្រប់យ៉ាង។ បើអ្នកមិនចង់បានអ្វីសោះ នោះអ្នកនឹងមានគ្រប់យ៉ាង។» Seungsahn
អត្ថបទទាក់ទង៖ សម្ដីចំនួន១០ឃ្លា ដែលធ្វើឲ្យអ្នកចេះឲ្យតម្លៃទៅលើគ្រប់ជំហានក្នុងដំណើរជីវិតអ្នក
ដោយ៖ ស្រីពៅ