សម្ដី​ដ៏​ស៊ីជម្រៅ​ចំនួន ​៥ឃ្លា​ របស់ Nisargadatta Maharaj ជា​គ្រូ​បង្រៀន​ចិត្ត​វិញ្ញាណ​មួយ​រូប​របស់​ហិណ្ឌូ​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដ៏​ស៊ីជម្រៅ​ចំនួន​ ៥ឃ្លា ​របស់ Nisargadatta Maharaj ជា​គ្រូ​បង្រៀន​ចិត្ត​វិញ្ញាណ​មួយ​រូប​របស់​ហិណ្ឌូ:

) «អ្នក​នឹង​ទទួល​បាន​គ្រប់យ៉ាង​ដែល​អ្នក​ត្រូវការ​នៅ​ពេល​អ្នក​ឈប់​សួររក​អ្វី​ដែល​អ្នក​មិន​ត្រូវការ។»

) «សេចក្ដី​សុខ​ពិតប្រាកដ​គឺ​មិន​មាន​ហេតុ​បណ្ដាល​វា ហើយ​វា​ក៏​មិន​អាច​បាត់បង់​បាន​ដោយសារ​តែ​ខ្វះ​ការ​រំញោច​នោះ​ដែរ។ វា​មិនមែន​ផ្ទុយ​ពី​ភាព​សោកសៅ​នោះ​ឡើយ វា​រួមបញ្ចូល​នូវ​រាល់​ភាព​សោកសៅ​និង​សេចក្ដី​ទុក្ខ។»

) «ការ​រំពឹង​ទុក​របស់​អ្នក​ទៅលើ​អ្វីមួយ​ដែល​ប្លែក​ពី​គេ​និង​គួរឲ្យ​ចាប់អារម្មណ៍ រំពឹង​ទុក​ទៅលើ​ការ​ផ្ទុះ​ឡើង​ដែល​អស្ចារ្យ គឺ​គ្រាន់តែ​រាំងស្ទះ​និង​ពន្យារ​ពេល​ការ​ស្គាល់​ខ្លួនឯង​របស់​អ្នក​ប៉ុណ្ណោះ។ អ្នក​មិន​ត្រូវ​រំពឹង​ទុក​ការ​ផ្ទុះ​ឡើង​នោះ​ឡើយ ក៏​ព្រោះតែ​ការ​ផ្ទុះឡើង​ត្រូវ​បាន​កើតឡើង​រួច​មក​ហើយ​ក្នុង​ខណៈ​ពេល​ដែល​អ្នក​បាន​ចាប់កំណើត នៅ​ពេល​អ្នក​ស្គាល់​ខ្លួនឯង​ថា​ជា​អត្ថិភាព ដឹង និង​អារម្មណ៍។ មាន​កំហុស​តែ​មួយ​គត់​ដែល​អ្នក​បាន​សាង​គឺ​អ្នក​យក​ខាងក្នុង​ជា​ខាងក្រៅ ឯ​ខាងក្រៅ​ជា​ខាងក្នុង។ អ្វី​ដែល​នៅ​ក្នុង​អ្នក អ្នក​យក​ជា​នៅ​ខាងក្រៅ​អ្នក ហើយ​អ្វី​ដែល​នៅ​ខាងក្រៅ អ្នក​យក​ជា​នៅ​ខាងក្នុង។ ការ​គិត​និង​អារម្មណ៍​នៅ​ខាងក្រៅ ប៉ុន្តែ​អ្នក​បែរជា​យក​វា​មក​ស្និទ្ធ​នឹង​អ្នក។ អ្នក​ជឿ​ថា​ពិភពលោក​ខាងក្រៅ​គឺ​ជា​អ្វី​ដែល​ពិត​មិន​លម្អៀង ខណៈ​ពេល​ដែល​វា​គឺជា​ចំណាំង​ផ្លាត​នៃ​ចិត្ត​របស់​អ្នក​ទាំងស្រុង។ នេះ​គឺជា​ការ​យល់​ច្រឡំ​ដ៏​មូលដ្ឋាន​មួយ ហើយ​ក៏​មិន​មាន​ការ​ផ្ទុះឡើង​ណា​ដែល​នឹង​អាច​កែប្រែ​វា​ឲ្យ​ត្រូវ​បាន​ដែរ។ អ្នក​ត្រូវ​តែ​គិត​ចេញ​ពី​វា​ដោយ​ខ្លួនឯង។ មិន​មាន​ផ្លូវ​ផ្សេង​នោះ​ឡើយ។»

) «ការ​យកចិត្តទុកដាក់​របស់​អ្នក​ចំពោះ​អ្នកដទៃ​គឺ​អាត្មានិយម គិតតែ​ពី​ប្រយោជន៍​ខ្លួនឯង និង​ផ្ដោត​តែ​ទៅលើ​ខ្លួនឯង។ អ្នក​មិន​បាន​ចាប់អារម្មណ៍​ទៅលើ​អ្នកដទៃ​ជា​បុគ្គល​នោះ​ឡើយ ប៉ុន្តែ​គ្រាន់តែ​ក៏​ដោយសារតែ​ពួកគេ​អាច​បន្ថែម​ឬ​បង្កើន​រូបភាព​របស់​អ្នក​អំពី​ខ្លួនឯង​ប៉ុណ្ណោះ។ ចុង​បញ្ចប់​នៃ​ភាព​អាត្មានិយម​គឺ​គ្រាន់តែ​ជា​ការ​ខ្វាយខ្វល់​តែ​ទៅលើ​ការ​ការពារ ការ​ថែរក្សា និង​ការ​បង្កើន​រាងកាយ​របស់​បុគ្គល​ម្នាក់​ប៉ុណ្ណោះ។ រាងកាយ​គឺ​ខ្ញុំ​សំដៅ​លើ​គ្រប់យ៉ាង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មោះ​របស់​អ្នក​និង​រូបរាង​របស់​អ្នក គ្រួសារ​របស់​អ្នក កុលសម្ព័ន្ធ ប្រទេស​ជាតិ និង​ពូជសាសន៍​ជាដើម។ ជាប់ជំពាក់​ទៅ​នឹង​ឈ្មោះ​និង​រូបរាង​របស់​ខ្លួន​គឺជា​ភាព​អាត្មានិយម។ បុគ្គល​ណា​ដែល​ដឹង​ថា​គាត់​មិន​មែន​ជា​រាងកាយ​ហើយ​ក៏​មិនមែន​ជា​ការ​គិត មិន​អាច​អាត្មានិយម​បាន​ឡើយ ក៏​ព្រោះតែ​គាត់​មិន​មាន​អ្វី​សម្រាប់​អាត្មានិយម​ដើម្បី​វា​នោះ​ឡើយ។»

) «អ្នក​បាន​ចំណាយ​ថាមពល​ដ៏​ច្រើន​ក្នុង​ការ​សាងសង់​គុក​សម្រាប់​ខ្លួនឯង។ ពេល​នេះ​ចូរ​ចំណាយ​ថាមពល​ច្រើន​ដដែល​ទៅលើ​ការ​កម្ទេច​វា​ចោល។ តាម​ពិត ការ​កម្ទេច​ចោល​គឺ​ងាយស្រួល​នោះ​ទេ ក៏​ព្រោះតែ​ភាព​ក្លែងក្លាយ​នឹង​រលាយ​បាត់​ទៅ​នៅ​ពេល​វា​ត្រូវ​បាន​រក​ឃើញ។»

ដោយ៖ ​ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​​ចំនួន​១០​ឃ្លារបស់កវី​និពន្ធ​រឿង​កំប្លែង​បែប​សើច​ចំអករបស់អង់គ្លេស លោក Terence Pratchett

X
5s