ទស្សនចំនួន ១០ឃ្លា ដែលបង្រៀនអ្នកពីមេរៀនជីវិតដែលអ្នកគួរយកទៅរិះគិតស្វែងយល់
ខាងក្រោមនេះគឺជាទស្សនចំនួន ១០ឃ្លា ដែលបង្រៀនអ្នកពីមេរៀនជីវិតដែលអ្នកគួរយកទៅរិះគិតស្វែងយល់:
១) «ចិត្តដែលស្ថិតក្នុងបច្ចុប្បន្នកាលមើលឃើញនូវរឿងស្រស់ស្អាតជាច្រើន។» អនាមិក
២) «វាចំណាយពេលខ្ញុំយ៉ាងយូរទម្រាំតែខ្ញុំមិនវាយតម្លៃខ្លួនឯងតាមរយៈក្រសែភ្នែករបស់អ្នកដទៃ។» Sally Field
៣) «ទស្សនប្រៀបបានទៅនឹងដែកគោល។ បើអ្នកដំពួកវាកាន់តែញឹកញាប់ ពួកវានឹងកាន់តែជ្រាបចូលទៅជ្រៅ។» សុភាសិតចិន
៤) «ការប៉ងប្រាថ្នារបស់យើងប្រៀបបានទៅនឹងកូនក្មេង។ បើអ្នកកាន់តែបណ្ដោយ ពួកវានឹងចង់បានពីអ្នកកាន់តែច្រើន។» សុភាសិតចិន
៥) «ជីវិតគឺជាសៀវភៅនៃអាថ៌កំបាំង។ អ្នកនឹងមិនអាចដឹងបានទេថាតើទំព័រណានឹងនាំមកនូវការផ្លាស់ប្ដូរដែលល្អប្រសើរ។ ដូច្នេះហើយចូរបន្តអានទៅមុខទៀតពីព្រោះថាសេចក្ដីសុខនឹងមកយ៉ាងរំពេច។» អនាមិក
៦) «ការពិតមិនអាចផ្ដល់និយមន័យបាន វាអាចត្រឹមតែឆ្លងកាត់ឬរស់នៅប៉ុណ្ណោះ។» សុភាសិតឥណ្ឌា
៧) «នៅពេលដែលព្រះអាទិត្យរះ វាក៏មានម្លប់ដែរ។» សុភាសិតឥណ្ឌា
៨) «មនុស្សនឹងមិនអាចយល់អ្វីមួយបានពិតប្រាកដឡើយរហូតទាល់តែវាបានកើតឡើងលើពួកគេ។» អនាមិក
៩) «បុគ្គលដែលលះបង់មនសិការរបស់ពួកគេដើម្បីមហិច្ឆតា បានដុតរូបគំនូរដើម្បីទទួលបានកម្ទេចផេះ។» សុភាសិតចិន
១០) «គ្របជើងរបស់យើងជាមួយស្បែកជើងងាយស្រួលជាងគ្របផែនដីជាមួយក្រណាត់។» សុភាសិតឥណ្ឌា
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនជីវិតចំនួន១០ឃ្លា របស់បុគ្គលល្បី ដែលអ្នកគួរយកធ្វើជាមេរៀនចងចាំនៅក្នុងជីវិត