ទស្សនជីវិតចំនួន ១១ឃ្លា ដែលអាចបង្រៀនអ្នកពីពាក្យពេចន៍ដ៏មានតម្លៃអ្វីម្យ៉ាងអំពីជីវិត
ខាងក្រោមនេះគឺជាទស្សនជីវិតចំនួន ១១ឃ្លា ដែលអាចបង្រៀនអ្នកពីពាក្យពេចន៍ដ៏មានតម្លៃអ្វីម្យ៉ាងអំពីជីវិត៖
- «គ្មានអ្វីដែលគួរឲ្យធុញទ្រាន់ជាងមនុស្សដែលមានជីវិតដ៏ល្អឥតខ្ចោះមួយនោះឡើយ។» អនាមិក
- «ផ្ដល់ឲ្យនិងមិនរំពឹងទុកការត្រឡប់មកវិញ នេះគឺជាអ្វីដែលស្ថិតនៅក្នុងបេះដូងនៃក្ដីស្រឡាញ់។» Oscar Wilde
- «បុគ្គលណាដែលគិតច្រើនពេកអំពីគ្រប់ជំហានដែលគាត់ត្រូវដើរ នឹងឈរនៅជើងមួយពេញមួយជីវិតរបស់គាត់។» សុភាសិតចិន
- «កុំត្រូវបានរំខានដោយការដែលត្រូវបានគេយល់ច្រឡំ សុខចិត្តត្រូវបានរំខានដោយការដែលមិនមានការស្វែងយល់។» សុភាសិតចិន
- «ជីវិតគ្រាន់តែជាកញ្ចក់ប៉ុណ្ណោះ។ អ្វីដែលអ្នកមើលឃើញនៅខាងក្រៅឆ្លុះបញ្ចាំងពីអ្វីដែលអ្នកមើលឃើញនៅខាងក្នុង។» អនាមិក
- «ក្ដីសង្ឃឹមច្រើនតែបំភ័ន្តមនុស្សល្ងង់ខ្លៅ។» សុភាសិតអង់គ្លេស
- «បើចិត្តរបស់អ្នករឹងមាំ រាល់រឿងរ៉ាវលំបាកទាំងអស់នឹងក្លាយជាងាយស្រួល។ បើចិត្តរបស់អ្នកទន់ខ្សោយ រាល់រឿងរ៉ាវងាយស្រួលទាំងអស់នឹងក្លាយជាលំបាក។» សុភាសិតចិន
- «សេចក្ដីពិតមិនភ័យខ្លាចតេស្តពិសោធន៍នោះឡើយ។» សុភាសិតអង់គ្លេស
- «មេរៀនដែលពិបាកបំផុតមួយនៅក្នុងជីវិតគឺជាការប្រលែងចោល មិនថាវាគឺជាភាពរអៀសខ្លួន កំហឹង ក្ដីស្រឡាញ់ ការបាត់បង់ឬការក្បត់នោះឡើយ។ ផ្លាស់ប្ដូរមិនងាយស្រួលឡើយ។ យើងប្រយុទ្ធដើម្បីតោងឲ្យជាប់ហើយយើងប្រយុទ្ធក៏ដើម្បីប្រលែងចោល។ បើអ្នកធ្លាប់ត្រូវបានឈឺចាប់រហូតទាល់តែវាបានធ្វើឲ្យវិញ្ញាណរបស់អ្នកបាក់បែកជាចំណែក ទស្សនរបស់អ្នកនៅក្នុងជីវិតប្រាកដជាផ្លាស់ប្ដូរ ហើយគ្មាននរណាម្នាក់ឬអ្វីមួយនៅក្នុងពិភពលោកនេះ អាចធ្វើឲ្យអ្នកឈឺចាប់ម្ដងទៀតនោះឡើយ។» Mareez Reyes
- «ជីវិតគឺជាដំណើរផ្សងព្រេង មិនមែនជាការប្រណាំងប្រជែងនោះឡើយ។» អនាមិក
- «ការគិតខុសគឺជាបញ្ហាតែមួយគត់ដែលមាននៅក្នុងជីវិត។» Bhagavad Gita
អត្ថបទទាក់ទង៖ សម្ដីចំនួន១០ឃ្លារបស់កវីនិពន្ធរឿងកំប្លែងបែបសើចចំអករបស់អង់គ្លេស លោក Terence Pratchett
ដោយ៖ ស្រីពៅ