ទស្សន​ចំនួន​ ៩ឃ្លា​ របស់ Alan Watts ដែល​ជា​ទស្សនវិទូ អ្នក​និពន្ធ​និង​ជា​អ្នក​និយាយ​មួយ​រូប​របស់​អង់គ្លេស​​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន​ ៩ឃ្លា​ របស់ Alan Watts ដែល​ជា​ទស្សនវិទូ អ្នក​និពន្ធ​និង​ជា​អ្នក​និយាយ​មួយ​រូប​របស់​អង់គ្លេស​ដែល​បាន​បកស្រាយ​និង​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា លទ្ធិ​តៅ និង​សាសនា​ហិណ្ឌូ​សម្រាប់​ទស្សនិកជន​នៅ​លោក​ខាងលិច:

) «ឥរិយាបថ​នៃ​ការ​ជឿ​គឺជា​ការ​ប្រលែង​ចោល ហើយ​បើកចំហ​សម្រាប់​សេចក្ដី​ពិត​មិន​ថា​វា​នឹង​ក្លាយ​ទៅ​ជា​បែប​ណា។»

) «បញ្ហា​ដែល​ចេះ​តែ​នៅ​បន្ត​មិន​អាច​ដោះស្រាយ​បាន គួរតែ​ត្រូវ​បាន​សង្ស័យ​ថា​ជា​សំណួរ​ដែល​ត្រូវ​បាន​សួរ​នៅ​ក្នុង​របៀប​ខុស។»

) «អ្វីមួយ​ដែល​កាន់តែ​ខិត​ទៅ​រក​ទំនោរ​ឋិតថេរ​ជា​អចិន្ត្រៃយ៍ វា​នឹង​កាន់តែ​ខិត​ទៅ​រក​ការ​ដែល​មិន​មាន​ជីវិត។»

) «ទឹក​កខ្វក់​នឹង​ប្រែ​ជា​ថ្លា​បំផុត​នៅ​ពេល​ទុក​វា​ចោល។»

) «អ្វីៗ​គឺ​ទៅតាម​សភាព​ពិត​របស់​វា។ សម្លឹង​មើល​ទៅកាន់​ចក្រវាល​នៅ​ពេល​យប់ យើង​មិន​ធ្វើការ​ប្រៀបធៀប​រវាង​ដួងតារា​ដែល​ត្រូវ​និង​ខុស ឬ​ក៏​រវាង​កញ្ចុំ​ផ្កាយ​ដែល​ត្រូវ​បាន​រៀបរៀង​បាន​ល្អ​និង​មិន​បាន​ល្អ​នោះ​ឡើយ។»

) «គ្រប់​បុគ្គល​ដែល​មាន​ប្រាជ្ញា​វៃ​ឆ្លាត​ទាំងអស់ តែង​ចង់​ដឹង​ថា​តើ​ជា​អ្វី​ទៅ​ដែល​ជំរុញ​គាត់ តែ​ផ្ទុយទៅវិញ​បែរជា​ត្រូវ​បាន​ទាក់ទាញ​និង​ធ្វើឲ្យ​មួម៉ៅ​តានតឹង​ដោយ​ការ​ពិត​ថា​ខ្លួនឯង​គឺជា​រឿង​ដែល​ពិបាក​ជាង​គេ​បំផុត​ក្នុង​ការ​យល់​ដឹង។»

) «អ្វី​ដែល​យើង​បាន​ភ្លេច​គឺ​ថា​ការ​គិត​និង​ពាក្យពេចន៍​គ្រាន់តែ​ជា​ទំនៀមទម្លាប់​ដែល​ត្រូវ​បាន​ព្រមព្រៀង​គ្នា​ប៉ុណ្ណោះ ហើយ​វា​នឹង​ធ្វើឲ្យ​អ្នក​ស្លាប់​ក្នុង​ការ​ដែល​ចាត់ទុក​ទំនៀមទម្លាប់​ទាំងនោះ​ធ្វើ​ដូច​មែនទែន​ពេក។ ទំនៀមទម្លាប់​ដែល​ត្រូវ​បាន​ព្រមព្រៀង​គ្នា​គ្រាន់តែ​ជា​ការ​ផ្ដល់​ភាព​ងាយស្រួល​ដល់​សង្គម​ប៉ុណ្ណោះ ឧទាហរណ៍​ដូចជា​លុយ ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​រឿង​គួរឲ្យ​អស់​សំណើច​ក្នុង​ការ​ចាត់ទុក​លុយ​ធ្វើ​ដូច​មែនទែន ក្នុង​ការ​ដែល​ច្រឡំ​វា​ជាមួយ​ទ្រព្យសម្បត្តិ​ពិត​ប្រាកដ។ ក្នុង​របៀប​ដូចគ្នា​ដែរ ការ​គិត ទស្សន និង​ពាក្យពេចន៍ គ្រាន់តែ​ជា​កាក់​សម្រាប់​រឿងរ៉ាវ​ដែល​ពិត​ប្រាកដ​ប៉ុណ្ណោះ។»

) «ព្យាយាម​រៀបរាប់​ពី​ខ្លួនឯង​ប្រៀប​បាន​ទៅ​នឹង​ខាំ​សង្កត់​ធ្មេញ​ខ្លួនឯង។»

) «ព្រះពុទ្ធសាសនា​មិន​មាន​ទស្សន​ដូចជា​ការ​ដែល​មាន​ច្បាប់​សីលធម៌​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​បង្កើត​ច្បាប់​ចក្រវាល​ប្រភេទ​ណា​ម្នាក់​នោះ​ឡើយ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០​ឃ្លាដែល​អាច​ពង្រីក​បញ្ញា​របស់​អ្នក​នៅ​ក្នុង​បញ្ហា​ជីវិត

X
5s