ឃ្លាសម្ដីទាំង ១០ ជំរុញទឹកចិត្ត បំផុសគំនិតអ្នកក្នុងការសរសេរ​



ប្រសិនបើអ្នកពិតជាមានចិត្តចង់ក្លាយខ្លួនជាអ្នកសរសេរ អ្នកត្រូវត្រៀមខ្លួនទៅថាវាមិនមែនជាជំនាញឬអាជីពដែលងាយស្រួលនោះឡើយ។ អ្នកត្រូវចំណាយពេលវេលាអាន ស្រាវជ្រាវ គិត និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត។ ខាងក្រោមនេះគឺសម្ដីទាំង ១០ ឃ្លាជំរុញទឹកចិត្ត និងបំផុសគំនិតអ្នកក្នុងការសរសេរបន្ថែមទៀត៖

១) «ប្រសិនបើអ្នកគ្មានពេលអានទេ នោះអ្នកគ្មានផ្លូវសរសេរបានដូចគ្នា»។ — Stephen King

២) «ការរៀនសរសេរវាជាផ្នែកមួយក្នុងការរៀនអាន។ អ្វីដែលខ្ញុំដឹង ការសរសេរចេញពីការលះបង់ក្នុងការអាន»។ — Eudora Welty

៣) «ខ្ញុំតែងតែមានសៀវភៅ២ក្បាលក្នុងហោប៉ៅរបស់ខ្ញុំ មួយសម្រាប់អាននិងមួយទៀតសម្រាប់សរសេរ»។ — Robert Louis Stevenson

៤) «គោលការណ៍មាសចំនួន៦នៃការអានគឺ អាន អាន អាន សរសេរ សរសេរ សរសេរ»។ — Ernest Gaines

៥) «អានសៀវភៅឲ្យមាន១ពាន់ក្បាលនោះពាក្យពេចន៍របស់អ្នកនឹងហូរដូចទឹកទន្លេ»។ ― Lisa See

៦) «ប្រសិនបើអ្នកមានសៀវភៅមួយក្បាលដែលអ្នកចង់អាន ប៉ុន្តែមិនទាន់មាននរណាសរសេរវាទេ នោះចាប់ផ្ដើមសរសេរវាទៅ»។ — Toni Morrison

៧) «តាមរយៈការសរសេរ មិនមែនការសុបិននោះទេ ដែលអភិវឌ្ឍជំនាញសរសេររបស់អ្នក»។  — P.D. James

៨) «ផ្នែកមួយដ៏សំខាន់បំផុតក្នុងការចំណាយពេលវេលារបស់អ្នកនិពន្ធគឺការចំណាយពេលអានដើម្បីសរសេរបាន។ អ្នកនិពន្ធម្នាក់នឹងបម្លែងសៀវភៅពាក់កណ្ដាលបណ្ណាល័យដើម្បីសរសេរសៀវភៅមួយក្បាល»។  — Samuel Johnson

៩) «មនុស្សម្នាក់ៗដើរកាត់គំនិតរាប់ពាន់រឿងរាល់ថ្ងៃ។ អ្នកនិពន្ធដែលពូកែគឺមនុស្សដែលមើលឃើញ៥ទៅ៦រឿង ដែលមនុស្សធម្មតាមើលមិនឃើញ។  — Orson Scott

១០) «គ្មានការសម្រក់ទឹកភ្នែករបស់អ្នកនិពន្ធ ក៏គ្មានការសម្រក់ទឹកភ្នែករបស់អ្នកអាន។ គ្មានការភ្ងាក់ផ្អើលរបស់អ្នកនិពន្ធ ក៏គ្មានការភ្ងាក់ផ្អើលរបស់អ្នកអាន»។ —Robert Frost

ដោយ៖ លង់ វណ្ណៈ

X
5s