ទស្សន​ចំនួន​ ១០ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​មើលឃើញ​ថា​តើ​ការគិត​របស់​អ្នក​មាន​ឥទ្ធិពល​កម្រិត​ណា​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​១០ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​មើលឃើញ​ថា​តើ​ការគិត​របស់​អ្នក​មាន​ឥទ្ធិពល​កម្រិត​ណា៖

  1. «ខ្ញុំ​មិន​ដែល​មាន​ការ​គ្រប់គ្រង​ទៅលើ​អ្វី​ដែល​កើតឡើង​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​បាន​ឡើយ ប៉ុន្តែ​ខ្ញុំ​តែងតែ​មាន​ការ​គ្រប់គ្រង​ទៅលើ​អ្វី​ដែល​កើតឡើង​នៅ​ខាងក្នុង​ខ្ញុំ​ជានិច្ច។» អនាមិក
  2. «អ្នក​អាច​គ្រប់គ្រង​ជីវិត​របស់​អ្នក​បាន​ដោយ​គ្រប់គ្រង​ទៅ​លើ​ការ​យល់ឃើញ​របស់​អ្នក។» Bruce Lipton
  3. «អ្នក​ធ្វើ​ដូចជា​គឺជា​អ្នក​ដែល​ប្រឈម​មុខ​ជាមួយ​ពិភពលោក ប៉ុន្តែ​តាម​ពិត​ទៅ​គឺជា​អ្នក​ដែល​ប្រឈមមុខ​ជាមួយ​ខ្លួនឯង។» អនាមិក
  4.  «ឧបសគ្គ​មិន​បាន​រារាំង​ផ្លូវ​ឡើយ។ វា​គឺជា​ផ្លូវ។» សុភាសិត​Zen
  5. «កុំ​ស្វែងរក​នរក​និង​ឋានសួគ៌​នា​ពេល​អនាគត។ ទាំងពីរ​នេះ​សុទ្ធតែ​ស្ថិត​ក្នុង​បច្ចុប្បន្នកាល​ឥឡូវនេះ។ នៅ​ពេល​ណា​ដែល​យើង​អាច​ស្រឡាញ់​ដោយ​មិន​មាន​ការ​រំពឹង​ទុក​មក​វិញ មិន​មាន​ការ​ថ្លឹងថ្លែង​គណនា ការ​ចរចា យើង​នឹង​ប្រាកដ​ណាស់​ស្ថិត​នៅ​ក្នុង​ឋានសួគ៌។ នៅ​ពេល​ណា​ដែល​យើង​ឈ្លោះ​ប្រកែក​គ្នា ស្អប់​គ្នា យើង​នឹង​ស្ថិត​នៅ​ក្នុង​នរក​មិនខាន។» Shams Tabrizi
  6.  «បើ​អ្នក​មិន​រីករាយ​នៅ​ទីនេះ​និង​ក្នុង​ពេល​ឥឡូវ​នេះ អ្នក​នឹង​មិន​អាច​រីករាយ​រហូត។» Taisen Deshimaru
  7. «កុំ​សម្លឹង​មើល​ភ្នំ​ជាមួយ​នឹង​មាត្រដ្ឋាន​នៃ​ការ​គិត​របស់​មនុស្ស។» Dogen
  8. «មិនមែន​ជា​ចម្លើយ​នោះ​ឡើយ​ដែល​ធ្វើឲ្យ​មាន​សតិ​ដឹង​ភ្ញាក់​រលឹក ប៉ុន្តែ​គឺជា​សំណួរ។» អនាមិក
  9. «ដរាបណា​អ្នក​ចាប់ផ្ដើម​ទុកចិត្ត​លើ​ខ្លួនឯង អ្នក​នឹង​ដឹង​ពី​របៀប​ក្នុង​ការ​រស់នៅ។» Johann Wolfgang von Goethe
  10. «យើង​មិន​ចាំបាច់​ទៅ​ស្ថាប័ន​មើលថែ​មនុស្ស​ឆ្កួត​ដើម្បី​ស្វែងរក​មើល​ចិត្ត​ដែល​មិន​ប្រក្រតី​ឡើយ។ ភព​របស់​យើង​គឺជា​ស្ថាប័ន​ផ្នែក​ផ្លូវចិត្ត​នៃ​ចក្រវាល​នេះ​ហើយ។» Johann Wolfgang von Goethe

    អត្ថបទទាក់ទង៖ គតិ​ចំនួន​១០​ឃ្លា ដែល​បាន​និយាយ​ជ្រាប​ចូល​ទៅ​ជ្រៅ​អំពី​ការ​ពិត​នៃ​អត្តចរិត​របស់​មនុស្ស

ដោយ៖ ​ស្រីពៅ

X
5s