សុភាសិត​ចំនួន ​១៣ឃ្លា ដែល​អាច​បង្កើន​បញ្ញា​របស់​អ្នក​សម្រាប់​ឆ្លងកាត់​រឿងរ៉ាវ​ក្នុង​ជីវិត​បាន​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​ពី​ជុំវិញ​ប្រទេស​ចំនួន​ ១៣ឃ្លា ដែល​អាច​បង្កើន​បញ្ញា​របស់​អ្នក​សម្រាប់​ឆ្លងកាត់​រឿងរ៉ាវ​ក្នុង​ជីវិត​បាន:

) «ចំណេះដឹង​មាន​ឫសគល់​នៅ​ក្នុង​អ្វីៗ​គ្រប់យ៉ាង ពិភពលោក​គឺជា​បណ្ណាល័យ។» សុភាសិត​អាមេរិក​ជនជាតិ​ដើម

) «សូម្បីតែ​អំបិល​នៅ​ក្នុង​ចង្ក្រាន​ផ្ទះបាយ​ក៏​មិន​មាន​រសជាតិ​ប្រៃ​ដែរ​បើ​អ្នក​មិន​ភ្លក់​វា​ចូល​ក្នុង​មាត់។» សុភាសិត​កូរ៉េ

) «ដៃ​ម្ខាង​មិន​អាច​ទះ​ឮ។» សុភាសិត​ឥណ្ឌា

) «នៅ​ពេល​ទឹក​ថ្លា​ពេក មិន​មាន​ត្រី​រស់នៅ​ឡើយ។» សុភាសិត​កូរ៉េ

) «វា​គឺជា​រឿង​ល្អ​ដែល​មិន​នៅ​ខ្ពស់​ហើយ​ក៏​មិន​នៅ​ទាប។» សុភាសិត​ចិន

) «បើ​មាន​មាស​នៅ​ក្នុង​ផ្ទះ នឹង​មាន​ជញ្ជីង​ថ្លឹង​លុយ​នៅ​ខាងក្រៅ​ចាំ​ថ្លឹង​វា។» សុភាសិត​ចិន

) «មិន​អាច​មាន​សន្តិភាព​រវាង​ប្រទេសជាតិ​ពីរ​បាន​ឡើយ​រហូត​ទាល់តែ​វា​ត្រូវ​បាន​ដឹង​ជា​ដំបូង​ថា​សន្តិភាព​ពិត​ប្រាកដ​គឺ​ស្ថិត​នៅ​ក្នុង​វិញ្ញាណ​របស់​មនុស្ស។» សុភាសិត​អាមេរិក​ជនជាតិ​ដើម

) «នៅ​ពេល​ភាព​រីករាយ​រលត់​អស់​ទៅ ភាព​ទុក្ខសោក​នឹង​មក​តាម​ក្រោយ ហើយ​វា​នឹង​ផ្ទុយ​ពី​នេះ​មក​វិញ។» សុភាសិត​កូរ៉េ

) «ជីវិត​របស់​យើង​ប្រៀប​បាន​ទៅ​នឹង​កន្ទុំរុយ។»​សុភាសិត​កូរ៉េ

១០) «ពស់​វារ​កាច់​វៀច តែ​មក​ដល់​យ៉ាង​ត្រង់​ចូល​ទៅ​ក្នុង​ប្រហោង​របស់​វា។» សុភាសិត​ឥណ្ឌា

១១) «បើ​ទោះ​ជា​ដៃ​ខាងឆ្វេង​យក​ឈ្នះ​លើ​ដៃ​ខាងស្ដាំ ប៉ុន្តែ​មិន​មាន​ប្រយោជន៍​អ្វី​ឡើយ​ដែល​ត្រូវ​បាន​កើន​មក។» សុភាសិត​ចិន

១២) «សម្លឹង​មើល​វា​ឲ្យ​បាន​ញឹកញាប់ វា​នឹង​មើល​ឃើញ​តូច​ជាង​មុន។ ហិត​វា​ឲ្យ​បាន​ញឹកញាប់ វា​នឹង​បាត់បង់​ក្លិន​របស់​វា។» សុភាសិត​ភូមា

១៣) «ទាល់តែ​បុគ្គល​ម្នាក់​ទទួលស្គាល់​សេចក្ដី​ទុក្ខ ទើប​គេ​អាច​ទទួល​បាន​ប្រយោជន៍​ពី​វា។» សុភាសិត​ភូមា

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិបណ្ឌិតចំនួន​១០​ឃ្លារបស់ដូនតាជនជាតិអាហ្វ្រិក​ ដែល​អ្នកគួរចងចាំក្នុងជីវិត​​

X
5s