សម្ដីដកស្រង់ចំនួន ៩ឃ្លា ដែលអាចធ្វើឲ្យអ្នកសង្កេតឃើញផ្នត់គំនិតរបស់អ្នកដែលទើបជាបញ្ហាពិតប្រាកដ
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ៩ឃ្លា ដែលអាចធ្វើឲ្យអ្នកសង្កេតឃើញផ្នត់គំនិតរបស់អ្នកដែលទើបជាបញ្ហាពិតប្រាកដ:
១) «ជនណាដែលមិនរីករាយហើយក៏មិនកើតទុក្ខ មិនចូលចិត្តហើយក៏មិនស្អប់ បុគ្គលដែលបានលះបង់ចោលទាំងសេចក្ដីល្អនិងសេចក្ដីអាក្រក់ និងជាបុគ្គលដែលពោរពេញទៅដោយភក្ដីភាពមនុស្សបែបនេះគឺជាមនុស្សគួរជាទីស្រឡាញ់សម្រាប់ខ្ញុំ។» Bhagavad Gita
២) «ចូរស្វែងរកកន្លែងជ្រកកោននៅក្រោមឥរិយាបថនៃការមិនជាប់ជំពាក់ហើយអ្នកនឹងអាចប្រមូលបានយ៉ាងច្រើននូវទ្រព្យសម្បត្តិនៃសតិដឹងអំពីវិញ្ញាណ។ បុគ្គលដែលត្រឹមតែត្រូវបានជំរុញកម្លាំងចិត្តដោយចំណង់សម្រាប់ផ្លែផ្កានៃសកម្មភាពរបស់ពួកគេ និងអន្ទះសាទៅលើលទ្ធផល គឺជាមនុស្សដែលពោរពេញដោយទុក្ខសោកពិតណាស់។» Bhagavad Gita
៣) «កុំព្យាយាមជួសជុលអ្វីៗដែលបានចូលមកជីវិតអ្នក។ ចូរងាកមកជួសជុលខ្លួនឯងនៅក្នុងរបៀបមួយដែលមិនថាមានអ្វីក៏ដោយដែលបានចូលមក អ្នកក៏នៅតែមិនអី។» Sadhguru
៤) «មានតែពេលដែលអ្នកមិនស្គាល់ខ្លួនឯងប៉ុណ្ណោះ ដែលការយល់ឃើញរបស់អ្នកដទៃក្លាយជាមានភាពសំខាន់។» Sadhguru
៥) «កុំសម្លឹងមើលជីវិតធ្វើដូចមែនទែនពេក។ វាគ្រាន់តែជាល្ខោនសម្ដែងប៉ុណ្ណោះ។» Sadhguru
៦) «កុំព្យាយាមរស់នៅជីវិតឲ្យទៅតាមគោលការណ៍ខុសឬត្រូវ ច្បាប់ទម្លាប់នៃឥរិយាបថខុសឬត្រូវ ឬជាពាក្យស្លោក។ ទាំងអស់នេះសុទ្ធតែជាការជំនួសដ៏ទន់ខ្សោយយ៉ាងខ្លាំងសម្រាប់ការមានសតិដឹង។ ចូរភ្ញាក់ខ្លួននិងមានសតិដឹង អ្នកនឹងមើលឃើញជីវិតទៅតាមសភាពពិតរបស់វា។» Sadhguru
៧) «ពិភពលោកគឺជាកញ្ចក់ហើយអ្នកសួររកអ្វីដែលអ្នកបានឃើញ។» អនាមិក
៨) «រហូតទាល់តែអ្នកផ្លាស់ប្ដូរការគិតរបស់អ្នក បើមិនដូច្នោះទេអ្នកនឹងវិវដ្ដសារឡើងវិញនូវបទពិសោធន៍របស់អ្នក។» អនាមិក
៩) «បើអ្នកបានដឹងថាតើការគិតរបស់អ្នកមានអានុភាពកម្រិតណា អ្នកនឹងលែងគិតអវិជ្ជមានម្ដងទៀតមិនខាន។» Peace Pilgrim
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដែលមានអត្ថន័យស៊ីជម្រៅចំនួន១០ឃ្លា ដែលអ្នកគួរយកទៅសញ្ជឹងគិត