ទស្សន​ជីវិត​ទាំង​ ១២ឃ្លា ដែល​អាច​ផ្លាស់ប្ដូរ​ការ​យល់ឃើញ​របស់​អ្នក​ទៅលើ​បញ្ហា​ទាំងឡាយ​នៅ​ក្នុង​លោក​នេះ​បាន​



ខាងក្រោម​នេះ​គឺជា​ទស្សន​ជីវិត​ទាំង​ ១២ឃ្លា ដែល​អាច​ផ្លាស់ប្ដូរ​ការ​យល់ឃើញ​របស់​អ្នក​ទៅលើ​បញ្ហា​ទាំងឡាយ​នៅ​ក្នុង​លោក​នេះ​បាន៖

  1. «វា​គឺជា​ពិភពលោក​មួយ​ដែល​ចំណាស់​និង​គួរឲ្យ​អស់​សំណើច។» Margaret Thatcher
  2. «របៀប​ដែល​យើង​ទទួល​អារម្មណ៍​នៅ​ក្នុង​ពិភពលោក​ជុំវិញ​ខ្លួន​យើង​គឺជា​ការ​ជះ​ត្រឡប់​ដោយ​ផ្ទាល់​នៃ​ពិភពលោក​ដែល​នៅ​ខាងក្នុង​យើង។» Ritu Ghatourey
  3. «ខ្ញុំ​មិនមែន​នៅ​ក្នុង​លោក​នេះ​ដើម្បី​រស់នៅ​ទៅ​តាម​ការ​រំពឹង​ទុក​របស់​អ្នក​ហើយ​អ្នក​ក៏​មិនមែន​នៅ​ក្នុង​លោក​នេះ​ដើម្បី​រស់នៅ​ទៅ​តាម​ការ​រំពឹង​ទុក​របស់​ខ្ញុំ​ដែរ។» Bruce Lee
  4. «គោរព​តាម​គោលការណ៍​ដោយ​មិន​ត្រូវ​បាន​ធ្វើឲ្យ​កម្រិត​ដែន​កំណត់​ដោយ​ពួក​វា។» Bruce Lee
  5. «ប្រភព​ដ៏​សម្ងាត់​នៃ​សំណើច​មិនមែន​ជា​ភាព​រីករាយ​នោះ​ឡើយ តែ​គឺជា​សេចក្ដី​ទុក្ខសោក។ មិន​មាន​សំណើច​នោះ​ឡើយ​នៅ​ក្នុង​ឋានសួគ៌។» Mark Twain
  6. «បើ​ខ្ញុំ​មិន​មាន​សមត្ថភាព​នៅ​ក្នុង​ការ​កំប្លែង ខ្ញុំ​ប្រហែល​ជា​បាន​ធ្វើ​អត្តឃាត​យូរ​មក​ហើយ។» Mahatma Gandhi
  7. «មាន​នូវ​ខ្សែ​ដ៏​ស្ដើង​មួយ​ដែល​បែងចែក​រវាង​សំណើច​និង​ការ​ឈឺចាប់ រឿង​កំប្លែង​និង​សោកនាដកម្ម ការ​ដែល​គួរឲ្យ​អស់​សំណើច​និង​ការ​រងទុក្ខ។» Erma Bombeck
  8. «ដំណើរ​ផ្សងព្រេង​មិនមែន​ស្ថិត​នៅ​ខាងក្រៅ​មនុស្ស​ឡើយ តែ​គឺ​នៅ​ខាងក្នុង។» George Eliot
  9. «មាន​ភាព​ជោគជ័យ​ជាច្រើន​ដែល​អាក្រក់​ជាង​ការ​បរាជ័យ​ទៅ​ទៀត។» George Eliot
  10.  «ជីវិត​ខ្លី​ណាស់​នឹង​ចំណាយ​ពេល​ស្អែក​មួយ​ថ្ងៃ​ទៀត​នៅ​ក្នុង​សង្គ្រាម​ជាមួយ​ខ្លួនឯង។» Ritu Ghatourey
  11.  «ខ្ញុំ​គិត​ថា​រឿង​ដែល​ល្អ​បំផុត​ជា​បន្ទាប់​គឺជា​ការ​ដោះស្រាយ​បញ្ហា​ដោយ​ការ​ស្វែងរក​ភាព​ដែល​គួរឲ្យ​អស់​សំណើច​ខ្លះៗ​នៅ​ក្នុង​វា។» Frank A. Clark
  12. «កំប្លែង​គឺជា​សភាវគតិ​មួយ​ក្នុង​ការ​ចាត់​ទុក​ការ​ឈឺចាប់​នៅ​ក្នុង​របៀប​ដែល​ធ្វើឲ្យ​ចិត្តស្រាល។» Max Eastman

    អត្ថបទទាក់ទង៖ សម្រង់​សម្ដី​ចំនួន​៧​ឃ្លា​ពី​កវី​និពន្ធ​ល្បីៗ​របស់​អាមេរិក ដែល​អ្នក​គួរ​អាន​និង​ពិចារណា

ដោយ៖ ស្រីពៅ

X
5s