សម្ដីដកស្រង់ចំនួន ១០ឃ្លា ដែលអាចធ្វើឲ្យអ្នកពិចារណាការគិតដែលអ្នកធ្លាប់មានកន្លងមកឡើងវិញ
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ១០ឃ្លា ដែលអាចធ្វើឲ្យអ្នកពិចារណាការគិតដែលអ្នកធ្លាប់មានកន្លងមកឡើងវិញ:
១) «ការគិតរបស់ខ្ញុំគឺជាបន្ទប់ពិសោធន៍របស់ខ្ញុំ។» អាល់ប៊ឺត អាញស្តាញ
២) «ថ្ងៃផុតកំណត់បន្សុទ្ធនូវការគិត។ ពួកវាដកចេញនូវកត្តាដែលអាចនឹងប្រឈមទៅនឹងការផ្លាស់ប្ដូរដូចជា សម្ភារទាក់ទាញប្លែកៗនិងដំណើរការដែលចំណាយពេលយូរខ្លាំង។ ពេលផុតកំណត់កាន់តែកៀក អ្នកនឹងកាន់តែងាយនឹងគិតក្រៅប្រអប់។» Adam Savage
៣) «ថាមពលនៃចិត្តគឺជាខ្លឹមសារសំខាន់នៃជីវិត។» អារីស្តូត
៤) «ប្រៀបដូចជាក្ដីទុក្ខសោកភាគច្រើន វាចាប់ផ្ដើមចេញពីសេចក្ដីសុខដែលស្ដែងចេញមកដូចជាពិតមែន។» Markus Zusak
៥) «បណ្ឌិតកាលពីបុរាណមិនដែលរៀបចំការបង្រៀនរបស់ពួកគេនៅក្នុងទម្រង់បែបប្រព័ន្ធឡើយ។ ពួកគេនិយាយនៅក្នុងរបៀបដែលហាក់ដូចជាផ្ទុយនឹងខ្លួនឯង ក៏ព្រោះតែពួកគេភ័យខ្លាចថាពួកគេនិយាយការពិតបានតែពាក់កណ្ដាល។ ពួកគេចាប់ផ្ដើមដោយនិយាយដូចជាមនុស្សល្ងីល្ងើហើយចុងបញ្ចប់ក៏ធ្វើឲ្យអ្នកស្ដាប់ពួកគេមានបញ្ញា។» Kakuzo Okakura
៦) «នៅពេលអ្នកបន្ទោសអ្នកដទៃ អ្នកបានបោះបង់ចោលអំណាចរបស់អ្នកក្នុងការផ្លាស់ប្ដូរហើយ។» Robert Anthony
៧) «អតីតកាលនិងអនាគតកាលមិនមានការពិតដោយខ្លួនវានោះឡើយ។ ការពិតរបស់ពួកវាត្រូវខ្ចីពីពេលឥឡូវនេះមក។» Robert Anthony
៨) «យើងនឹងតែងតែទាក់ទាញស្រូបយកនូវស្ថានភាពឬមនុស្សដែលយើងត្រូវការដើម្បីរៀនមេរៀនអ្វីក៏ដោយដែលយើងត្រូវរៀន។ រឿងដែលសំខាន់បំផុតគឺត្រូវរៀនមេរៀនឲ្យបានរហ័ស ប្រលែងចោល ហើយបន្តទៅមុខទៀត។» Robert Anthony
៩) «សេចក្ដីសុខគ្មានអ្វីក្រៅពីសុខភាពល្អនិងការចងចាំមិនល្អនោះឡើយ។» Albert Schweitzer
១០) «ទ្រព្យសម្បត្តិដែលអស្ចារ្យបំផុតគឺជាភាពក្រីក្រនៃចំណង់។» Seneca
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ ដែលលើកឡើងពីតម្លៃនៃការឆ្លងកាត់បទពិសោធន៍ជីវិតដោយខ្លួនឯងផ្ទាល់