សុភាសិត​ដែល​ខ្លី​តែ​ខ្លឹម​ចំនួន ​១៤ឃ្លា ​របស់​ឥណ្ឌា​ ដែល​អ្នកគួរអាន​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​ដែល​ខ្លី​តែ​ខ្លឹម​ចំនួន​ ១៤ឃ្លា ​របស់​ឥណ្ឌា ដែលអ្នកគួរអាន៖

  1. «សេចក្ដី​ទុក្ខសោក​និង​ភាព​រីករាយ​គឺជា​កង់​ដែល​រង្វិល​ជុំ។»
  2. «កុំ​ទម្លាក់​ជើង​ចុះ​លុះត្រាតែ​អ្នក​ដឹង​ពី​ជម្រៅ​របស់​វា។»
  3. «បុគ្គល​ដែល​ពុតត្បុត​ធ្វើ​ជា​មនុស្ស​ល្អ​អាក្រក់​ជាង​ព្រាយ​បិសាច​ទៅ​ទៀត។»
  4. «បើ​អ្នក​ចិត​បើក​ផ្លែ​ល្វា អ្នក​នឹង​មើល​ឃើញ​ប្រហោង​នៅ​ទីនេះ​នៅ​ទីនោះ។»
  5.  «បុគ្គល​ដែល​សិក្សា​ពី​ខ្លួនឯង គឺជា​ម្ចាស់​របស់​ខ្លួនឯង។»
  6. «មនុស្ស​អ៊ូអរ​មួយ​ក្រុម​នៅ​ទី​ផ្សារ​ប្រៀប​បាន​ទៅ​នឹង​ឆាក​សម្ដែង​តុក្កតា។»
  7. «ត្រឹមតែ​ជា​ពាក្យ​ចចាមអារ៉ាម​មិន​មាន​ក្បាល​ឬ​ជើង​នោះ​ឡើយ។»
  8. «ថ្ងៃមួយ​ស្ដី​បន្ទោស ថ្ងៃមួយ​ទៀត​លើក​សរសើរ។»
  9. «សម្បក​ដូង​ដែល​ពេញ​ដោយ​ទឹក​គឺជា​មហាសមុទ្រ​សម្រាប់​ស្រមោច។»
  10. «ចំណង់​ច្រើន​ហួសហេតុ​នឹង​នាំមក​នូវ​ការ​បាត់បង់​យ៉ាង​ធំធេង។»
  11. «ភាព​រីករាយ​និង​សេចក្ដី​ទុក្ខសោក​ត្រូវតែ​កម្រិត​ឲ្យ​នៅ​ល្មម។»
  12. «បើ​ច្រើន​ហួសហេតុ ទោះជា​ទឹក​អម្រឹត​ក៏​ក្លាយ​ជា​ថ្នាំពុល​ដែរ។»
  13.  «ថ្នាំពុល​គឺជា​ឱសថ​នៃ​ថ្នាំពុល។
  14. «ទឹកស្ទឹង​នាំ​យក​មនុស្ស​ដែល​មិន​ចេះ​ហែល​ទឹក​ទៅ។»

    អត្ថបទទាក់ទង៖ គតិបណ្ឌិតចំនួន​១០​ឃ្លារបស់ដូនតាជនជាតិអាហ្វ្រិក​ ដែល​អ្នកគួរចងចាំក្នុងជីវិត

ដោយ៖ ស្រីពៅ

X
5s