សៀវភៅ ១០ ក្បាលជូនចំពោះអ្នកដែលមានបំណងប្រាថ្នាចង់ក្លាយជាមហាសេដ្ឋី
អ្នកមានក្តីសុបិន និងគោលដៅធំ ហើយអ្នកប្រាថ្នាចង់ក្លាយជាសហគ្រិនជោគជ័យ អ្នកគ្រប់គ្រងអាជីវកម្ម និងបានចូលជាសមាជិកក្លឹបមហាសេដ្ឋី។ ប៉ុន្តែអ្នកដឹងពីរបៀបក្លាយជាមហាសេដ្ឋីទេ? ដំបូន្មានល្អបំផុតដែលមនុស្សគ្រប់គ្នាអាចផ្តល់ឲ្យអ្នកដើម្បីធ្វើឲ្យគំនិតរបស់អ្នករីកចម្រើននោះគឺតាមរយៈការអាន។
អ្នកត្រូវបណ្ដុះគំនិតប្រកបដោយជោគជ័យ និងរៀនពីរបៀបដើម្បីអភិវឌ្ឍផលិតផលត្រឹមត្រូវនៅក្នុងទីផ្សារត្រឹមត្រូវ។ ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្ពស់ក្នុងការក្លាយជាសេដ្ឋីអ្នកត្រូវតែឆ្លាតក្នុងការវិនិយោគប្រាក់របស់អ្នក និងធ្វើការសម្រេចចិត្តហិរញ្ញវត្ថុឲ្យបានល្អ។ អ្នកត្រូវតែដឹងពីរបៀបដើម្បីទទួលបានអំណាច និងនាំខ្លួនឯងទៅលើពិភពជំនួញ។
ខាងក្រោមនេះជាបញ្ជីសៀវភៅទាំង ១០ ក្បាលដែលផ្តល់ឲ្យអ្នកនូវចំណេះដឹង ហើយមានន័យថាធ្វើឲ្យក្លាយជាមហាសេដ្ឋីជោគជ័យម្នាក់៖
១) Principles និពន្ធដោយលោក Ray Dalio
គោលការណ៍នៃសៀវភៅនេះពន្យល់ពីវិធីរៀបចំជីវិតរបស់អ្នកជុំវិញគោលការណ៍រឹងមាំអាចធ្វើឲ្យដំណើរការនៃការសម្រេចចិត្តរបស់អ្នកមានភាពសាមញ្ញា និងធ្វើអ្វីដែលអ្នកមិននឹកស្មានដល់។ វាក៏បានផ្តល់ឲ្យអ្នកនូវឧបករណ៍ដើម្បីវិភាគ និងទទួលបានជោគជ័យ ជាពិសេសអនុញ្ញាតឲ្យអ្នករស់នៅក្នុងជីវិតដែលល្អបំផុត។
២) Money: Master the Game និពន្ធដោយលោក Tony Robbins
នេះជាសៀវភៅដែលមនុស្សគ្រប់គ្នាគួរអាន ឬក៏អ្នកដែលចង់ឲ្យលុយធ្វើការឲ្យពួកគេ និងសម្រេចនូវសេរីភាពផ្នែកហិរញ្ញវត្ថុពិតៗ។ របៀបដែលលុយនឹងដើរតាមជំហានចាំបាច់របស់អ្នក ដែលលោក Tony នឹងបង្ហាញពីមេរៀនមួយយ៉ាងលម្អិតអំពី សេរីភាពហិរញ្ញវត្ថុ។
៣) Thinking, Fast and Slow និពន្ធដោយលោក Daniel Kahneman
សៀវភៅ “Thinking, Fast and slow” របស់លោក Daniel Kahneman នេះបានឈ្នះរង្វាន់ណូបែល បង្ហាញពីភាពងាយស្រួលសម្រាប់មនុស្សក្នុងការឃ្លាតឆ្ងាយពីមិនពិត។ ការពិតគឺថាមានភាពលំអៀងជាច្រើន ហើយនេះមានសារៈសំខាន់ជាពិសេសសម្រាប់សហគ្រិនដែលត្រូវដឹង ព្រោះយើងមានទំនោរចង់មើលឃើញតែអ្វីពីទស្សនៈផ្ទាល់ខ្លួន។
៤) Secrets of the Millionaire Mind និពន្ធដោយលោក T. Harv Eker
សៀវភៅនេះចង់ផ្តោតទៅលើផែនការហិរញ្ញវត្ថុដែលមាននៅក្នុងគំនិតមហាសេដ្ឋី ដែលតម្រូវឲ្យអ្នកកំណត់សម្រាប់ភាពជោគជ័យ ឬគំរូនៃការគិតរបស់អ្នកទាក់ទងជាមួយនឹងប្រាក់។ អាថ៌កំបាំងនៃគំនិតមហាសេដ្ឋីគឺមើលពីរបៀបដែលទំនាក់ទំនងរបស់អ្នកជាមួយលុយត្រូវបានកំណត់ដោយគំរូដែលបានឆ្លុះបញ្ចាំងនៅក្នុងខ្លួនអ្នក។ ហើយឪពុកម្តាយរបស់អ្នកគឺជាគំរូដំបូងរបស់អ្នកនៅពេលនិយាយអំពីការគ្រប់គ្រងហិរញ្ញវត្ថុ។
៥) The Intelligent Investor និពន្ធដោយលោក Benjamin Graham
“The Intelligent Investor” នឹងផ្តល់ឲ្យអ្នកនូវការយល់ដឹងដ៏រឹងមាំអំពីទ្រឹស្តីហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ដូច្នេះអ្នកអាចវិនិយោគដោយឈ្លាសវៃដោយគ្មានហានិភ័យនៃការបាត់បង់វាទាំងអស់។ លោក Warren Buffett បាននិយាយថាសៀវភៅនេះមានឥទ្ធិពលលើជីវិតអាជីពរបស់គាត់។ លោក Benjamin Graham បានគូសបញ្ជាក់នូវវិធីសាស្រ្តចំពោះការវិនិយោគរយៈពេលវែង និងគ្មានហានិភ័យនៅក្នុងទីផ្សារភាគហ៊ុនក្នុងឆ្នាំ ១៩៤៩ ប៉ុន្តែគំនិតនៅតែមានសុពលភាពនៅក្នុងពិភពវិនិយោគសព្វថ្ងៃ។ វិនិយោគិនវៃឆ្លាតគឺប្រើការវិភាគយ៉ាងហ្មត់ចត់ដើម្បីពិនិត្យមើលគុណតម្លៃនៃក្រុមហ៊ុន។
៦) Blue Ocean Shift និពន្ធដោយលោក Chan Kim និងលោកស្រី Renee Mauborgne
“Blue Ocean Shift” ផ្តល់ជូនអ្នកនូវយុទ្ធសាស្រ្តរុករកទីផ្សារដោយបើកចំហដែលមានការប្រកួតប្រជែង ហើយវានឹងអនុញ្ញាតឲ្យអ្នកស្វែងរកទីផ្សារដែលថ្មីគ្មានការប្រកួតប្រជែងផងដែរ។ ជាពិសេសបង្រៀនអ្នកអំពីឧបករណ៍បង្កើតទីផ្សារដែលនឹងជួយអ្នកសម្រួលដល់ផ្លាស់ប្តូរមហាសមុទ្រពណ៌ខៀវដោយខ្លូនឯង។
៧) The Millionaire Fastlane និពន្ធដោយលោក M.J. DeMarco
មនុស្សភាគច្រើនមិនងាយក្លាយជាមហាសេដ្ឋីទេ ពីព្រោះផ្លូវហាក់ទៅរកទ្រព្យសម្បត្តិទាំងនោះហាក់មិនធម្មតាទេ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកកំពុងខ្ជះខ្ជាយពេលវេលានៅកន្លែងការងារដែលអ្នកស្អប់ សុបិន្តបង្កើតសហគ្រាសផ្ទាល់ខ្លួន ឬចង់ក្លាយជាសេដ្ឋីតែមិនដឹងថាត្រូវចាប់ផ្តើមនៅកន្លែងណាទេនោះ។ ដូច្នេះសៀវភៅ “The Millionaire Fastlane” នេះគឺសម្រាប់អ្នកហើយ។ បញ្ហាធំបំផុតមួយនៃការបង្កើតទ្រព្យសម្បត្តិគឺការខកខានមិនបានគ្រោងទុកជាមុន។ ទោះបីជាអ្នករកបានប្រាក់ចំណូលគួរឲ្យចាប់អារម្មណ៍ក៏ដោយ ប្រសិនបើអ្នកឧស្សាហ៍ចំណាយទៅលើអាហារពេលល្ងាចថ្លៃៗ និងឡានទំនើបនោះប្រហែលវាជាឧបសគ្គសំខាន់មួយទៀតសម្រាប់អ្នកហើយ។
៨) The 48 Laws of Power និពន្ធដោយលោក Robert Greene
ច្បាប់អំណាចទាំង ៤៨ នេះវាជាមូលដ្ឋានគ្រឹះនៃអំណាច ជួយអ្នកឲ្យយល់ពីររបៀបដែលថាមពលដំណើរការ របៀបប្រើវាដើម្បីផលប្រយោជន៍របស់អ្នក និងរបៀបការពារខ្លួនអ្នកនៅពេលដែលអ្នកដទៃបើអំណាចប្រឆាំងនឹងអ្នក។
៩) The Little Book of Common Sense Investing និពន្ធដោយលោក John C. Bogle
“The Little Book Of Common Sense Investing” ផ្តោតទៅលើប្រសិទ្ធភាព និងវិធីសាមញ្ញដើម្បីឲ្យទ្រព្យសម្បត្តិរបស់អ្នកកើនតាមការវិនិយោគនៅក្នុងមូលនិធិសន្ទស្សន៍តម្លៃទាប។ ដោយលោក Bogle ជាស្ថាបនិកនៃក្រុមហ៊ុន Vanguard Group និងជាអ្នកបង្កើតមូលនិធិសន្ទស្សន៍ដំបូងគេនៅលើពិភពលោក។
១០) 10X Rule និពន្ធដោយលោក Grant Cardone
ប្រសិនបើអ្នកចង់ក្លាយជាសេដ្ឋី អ្នកនឹងត្រូវការផែនការច្បាស់លាស់ដើម្បីឡើងជណ្តើរជោគជ័យ។ វិធានការ ១០X ពន្យល់ពីវិធីដែលអ្នកណាម្នាក់អាចអនុវត្តវិធានការសាមញ្ញមួយដើម្បីត្រៀមខ្លួនសម្រាប់សមិទ្ធិផល និងជោគជ័យយូរអង្វែង។ គោលការណ៍ណែនាំនៅពីក្រោយច្បាប់នេះគឺអ្នកត្រូវវិនិយោគ ១០ ដងបន្ថែមទៀត និងឈានដល់ ១០ ដងបន្ថែមទៀតជាងអ្នកដទៃដើម្បីសម្រេចគោលដៅរបស់អ្នក ឬមានន័យថាធ្វើឲ្យលើសពីអ្នកដទៃ១០ដង។
ដោយ៖ Anthony