ពាក្យពេចន៍ ១០ឃ្លា របស់កីឡាករកីឡាកាសស្រ្តីអាមេរិក ជុំវុញ បំផុសចិត្តអ្នកឲ្យខ្លាំងក្លា
លោកស្រី Ronda Rousey គឺជាស្រ្តីអ្នកបំផុសទឹកចិត្ត និងជាអ្នកកីឡាករកីឡាកាសម្នាក់របស់អាមេរិកផងដែរ។ លោកស្រី Ronda Rousey កើតនៅថ្ងៃទី០១ កុម្ភះ ឆ្នាំ១៩៨៧ ក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ លោកស្រី ធ្លាប់មានភាពជោគជ័យក្នុងអាជីពជាកីឡាករ ក្នុងកម្មវិធី MMA, WWE និងជារាតាសម្ដែងផងដែរ។ ខាងក្រោមនេះគឺជាអ្វីដែលលោកស្រ្តីចាប់ផ្ដើមក្នុងអាយុ ៣៧ឆ្នាំ ជាមួយសម្ដីខាងក្រោម៖
- «កុំផ្ដោតលើអ្វីដែលអ្នកធ្វើមិនបាន តែផ្ដោតលើអ្វីដែលអ្នកអាចធ្វើបាន»។
- «មានពេលខ្លះការសម្រេចចិត្តត្រឹមត្រូវរបស់អ្នកមិនផ្ដល់លទ្ធផលគាប់ចិត្តនោះទេ»។
- «បុគ្គលទទួលពានរង្វាន់ប្រឹងប្រែងខ្លាំងជាងបុគ្គលដទៃដែលគិតថាពួកគេអាចធ្វើបាន»។
- «ប្រសិនបើអ្នកមិនសុបិនធំ គ្មានប្រយោជន៍អ្វីដែលត្រូវមានក្ដីសុបិននោះទេ»។
- «ជីវិតគឺជាការប្រយុទ្ធចាប់ពីនាទីដំបូងនៃដង្ហើមរបស់អ្នករហូតដល់បង្ហើមចុងក្រោយ»។
- «ភាពជោគជ័យគឺជាការប្រឹងប្រែងធ្វើការ ងើបគូទធ្វើការរាល់ថ្ងៃជាច្រើនឆ្នាំទៅលើលទ្ធផលដោយមិនរំពឹងផ្លូវកាត់»។
- «នៅពេលអ្នកឈប់មើលគូប្រជែងរបស់អ្នកថាជាកត្តាគំរាមកំហែងគឺពេលដែលអ្នកបើកដៃឲ្យគេវាយយកឈ្នះអ្នកហើយ»។
- «ចង់ឈ្នះ អ្នកត្រូវហ៊ានលះបង់ជីវិត»។
- «ការធ្វើសកម្មភាពជាមួយសេចក្ដីភ័យខ្លាចគឺជាសេចក្ដីក្លាហាន»។
- «ថ្ងៃមួយដ៏អស្ចារ្យក្នុងជីវិតរបស់ខ្ញុំគឺនៅពេលដែលខ្ញុំចាប់ផ្ដើមយល់ថាការយល់ឃើញរបស់អ្នកដទៃនិងក្ដីសុខរបស់ខ្ញុំមិនមានពាក់ព័ន្ធគ្នានោះទេ»។
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ addicted2success