ទស្សន​ចំនួន​ ១២ឃ្លា ដែល​អ្នក​គួរ​អាន​ដើម្បី​ដាស់​កម្លាំង​ជីវិត​ខាងក្នុង​​របស់​អ្នក​ឡើងវិញ​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​ ១២ឃ្លា ដែល​អ្នក​គួរ​អាន​ដើម្បី​ដាស់​កម្លាំង​ជីវិត​ខាងក្នុង​​របស់​អ្នក​ឡើងវិញ:

) «ជីវិត​នឹង​នៅតែ​បន្ត​ផ្ដល់​ឲ្យ​អ្នក​នូវ​តេស្ត​ដដែល​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ទាល់តែ​អ្នក​បាន​ឆ្លង​ផុត​វា។» អនាមិក

) «មនុស្ស​ខ្វាក់​មិន​អាច​វាយតម្លៃ​ពណ៌​បាន​ឡើយ។ ចំណេះដឹង​មិន​ស្មើ​បទពិសោធន៍​នោះ​ឡើយ។» សុភាសិត​អៀរឡង់

) «មិនថា​អ្នក​មាន​បន្ទប់​ច្រើន​ប៉ុណ្ណា​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ក៏​ដោយ អ្នក​ក៏​នៅតែ​គេង​បាន​ត្រឹមតែ​គ្រែ​មួយ​ប៉ុណ្ណោះ។ មិន​ខ្វល់​ថា​តើ​អ្នក​មាន​កម្មសិទ្ធិ​ច្រើន​ប៉ុណ្ណា យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​តម្រូវការ​មូលដ្ឋាន​ដូចគ្នា​នៅ​ក្នុង​ជីវិត។» សុភាសិត​អៀរឡង់

) «មនុស្ស​ដែល​យល់​ពី​អ្នកដទៃ ឆ្លាត មនុស្ស​ដែល​យល់​ពី​ខ្លួនឯង មាន​បញ្ញា។» ឡៅជឺ

) «នៅពេល​គ្រប់គ្នា​មើល​ឃើញ​ភាព​ស្រស់ស្អាត ភាព​អាក្រក់​មើល​នឹង​លេចឡើង​មក។» ឡៅជឺ

) «ដោយសារតែ​នាង​មិន​ប្រជែង​ជាមួយ​នរណា​ម្នាក់ គ្មាន​នរណា​ម្នាក់​អាច​ប្រជែង​ជាមួយ​នាង​បាន​ឡើយ។» ឡៅជឺ

) «ការ​គិត​បាន​ក្លាយ​ជា​បញ្ហា​ពី​ព្រោះ​តែ​អ្នក​បាន​យក​ការ​គិត​ចូល​ទៅ​ជ្រៅ​ពេក​នៅ​ខាងក្នុង​អ្នក​រហូត​ទាល់តែ​អ្នក​ភ្លេច​ទាំងស្រុង​ពី​ចម្ងាយ ដែល​ពួក​វា​គឺជា​ភ្ញៀវ ពួក​វា​ទៅ​ហើយ​មក​វិញ។» Osho


) «បុគ្គល​ដែល​មិន​មាន​ជីវិត​នៅ​ខាងក្នុង​គឺជា​ទាសករ​ទៅ​នឹង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​របស់​គាត់។» Henri Amiel Frederic

) «ឈ្នះ​នៅ​ក្នុង​ការ​គិត​របស់​អ្នក​ហើយ​អ្នក​នឹង​ឈ្នះ​នៅ​ក្នុង​ការ​ពិត។» អនាមិក

១០) «ជីវិត​គឺជា​តុល្យភាព​នៃ​ការ​តោង​ឲ្យ​ជាប់​និង​ការ​ប្រលែង​ចោល។» Rumi


១១) «កុំ​ចាំ​ឲ្យ​អ្វីៗ​ប្រែ​ក្លាយ​ជា​ប្រសើរ​ឡើង​វិញ។ ជីវិត​គឺ​តែងតែ​ស្មុគស្មាញ។ រៀន​រីករាយ​ក្នុង​ពេល​នេះ បើ​មិន​ដូច្នោះ​ទេ​អ្នក​នឹង​អស់​ពេល​មិនខាន។» អនាមិក

១២) «ចូរ​ផ្លាស់ប្ដូរ​ការ​គិត​របស់​អ្នក​ហើយ​អ្នក​នឹង​ផ្លាស់ប្ដូរ​ពិភពលោក​របស់​អ្នក។» Norman Vincent Peale


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ដ៏​មាន​តម្លៃ​ខ្ពង់ខ្ពស់​ចំនួន​១០ ដែល​អ្នក​គួរ​យក​ទៅ​អប់រំ​ចិត្ត​របស់​អ្នក

X
5s