សម្ដី​ចំនួន​ ១០ឃ្លា ដែល​អាច​ឲ្យ​អ្នក​ឆ្លង​ផុត​ការ​ធ្វើ​តេស្ត​សាក​ពិសោធន៍​របស់​ជីវិត​ទៅលើ​អ្នក​



ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សម្ដី​ចំនួន ​១០ឃ្លា ដែល​អាច​ឲ្យ​អ្នក​ឆ្លង​ផុត​ការ​ធ្វើ​តេស្ត​សាក​ពិសោធន៍​របស់​ជីវិត​ទៅលើ​អ្នក:

) «បើ​អ្នក​ពាក់​របាំងមុខ​យូរ​ពេក នៅ​ពេល​ណាមួយ​អ្នក​នឹង​មិន​អាច​ដោះ​វា​ចេញ​បាន​ដោយ​មិន​ដោះ​មុខ​របស់​អ្នក​ចេញ។» Matshona Dhliwayo

) «បក្សី​ជាមួយ​ស្លាប​ដែល​ស្រស់​ស្អាត​គឺជា​គោលដៅ​នៃ​អ្នក​ប្រមាញ់​ជាច្រើន។» Matshona Dhliwayo

) «ចូរ​រស់នៅ​ឲ្យ​ដូចជា​ដើមឈើ ដែល​ផ្ដល់ឲ្យ អភ័យទោស និង​មាន​សេរីភាព។» Debasish Mridha

) «វា​មិន​សំខាន់​នោះ​ទេ​ជា​អ្វី​ដែល​អ្នក​ឃើញ ប៉ុន្តែ​វា​សំខាន់​នៅ​ត្រង់​របៀប​ដែល​អ្នក​ឃើញ​វា។» Debasish Mridha

) «គ្មាន​អ្វី​ដែល​ស្រស់​ស្អាត​ជាង​ការ​ដែល​រស់នៅ​ជីវិត​សាមញ្ញ​នៅ​ក្នុង​ចក្រវាល​ដ៏​ស្មុគស្មាញ​នេះ​ឡើយ។» Mehmet Murat Ildan

) «ប្រហែល​ជា​ភ្នែក​របស់​យើង​ត្រូវការ​សម្អាត​ដោយ​ទឹកភ្នែក​ម្ដងម្កាល​ដូច្នេះ​យើង​នឹង​អាច​មើល​ឃើញ​ជីវិត​ជាមួយ​នឹង​រូបភាព​ច្បាស់​ជាង​មុន​ម្ដង​ទៀត។» Alex Tan

) «ការ​គិត​មាន​អានុភាព​ខ្លាំង​ជាង​កុំព្យូទ័រ។ បេះដូង​មាន​អានុភាព​ខ្លាំង​ជាង​ម៉ាស៊ីន។ វិញ្ញាណ​មាន​អានុភាព​ខ្លាំង​ជាង​ម៉ាស៊ីន​រ៉េអាក់ទ័រ។ អណ្ដាត​មាន​អានុភាព​ជាង​ដាវ។ ភ្នែក​មាន​អានុភាព​ជាង​កាមេរ៉ា។ ត្រចៀក​មាន​អានុភាព​ខ្លាំង​ជាង​ឧបករណ៍​ថត​សំឡេង។ ជើង​គឺជា​ការ​បង្កើត​ដែល​អស្ចារ្យ​ជាង​ឡាន។ ដៃ​គឺជា​ការ​បង្កើត​ដែល​អស្ចារ្យ​ជាង​រទេះ។ ច្រមុះ​គឺជា​ការ​បង្កើត​ដែល​អស្ចារ្យ​ជាង​ម៉ាស៊ីន​បូម​ធូលី។ មាត់​គឺជា​ការ​បង្កើត​ដែល​អស្ចារ្យ​ជាង​ម៉េក្រូ។ ក្រពះ​គឺជា​ការ​បង្កើត​ដែល​អស្ចារ្យ​ជាង​ទូរ​ទឹកកក។ ស្បែក​គឺជា​ការ​បង្កើត​ដែល​អស្ចារ្យ​ជាង​សំលៀកបំពាក់។» Matshona Dhliwayo

) «សត្រូវ​ដ៏​ធំ​បំផុត​នៃ​ចំណេះដឹង​មិនមែន​ជា​ភាព​ល្ងង់ខ្លៅ​ឡើយ។ វា​គឺជា​ការ​បំភ័ន្ត​នៃ​ចំណេះដឹង។» Stephen Hawking

) «គ្មាន​អ្វី​ដែល​ល្អ​ឬ​អាក្រក់​ឡើយ តែ​ការ​គិត​នឹង​ធ្វើឲ្យ​វា​ក្លាយ​ជា​បែប​នោះ។» William Shakespeare

១០) «ការ​គិត​អាច​បន្សល់​ស្លាកស្នាម​ដែល​ជ្រៅ​ជាង​អ្វីៗ​ទៅ​ទៀត។» J. K. Rowling

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០​ឃ្លា ដែល​អ្នក​គួរ​អាន​និង​យក​ទៅ​សិក្សា​ស្វែងយល់

X
5s