ទស្សន ​​១០ឃ្លា ដែល​ជា​ចំណុច​សំខាន់​ដែល​អ្នក​គួរ​ចងចាំ​អំពី​ជីវិត​



ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​ទស្សន​ចំនួន​ ១០ឃ្លា ដែល​ជា​ចំណុច​សំខាន់​ដែល​អ្នក​គួរ​ចងចាំ​អំពី​ជីវិត:

) «ពិភពលោក​ពោរពេញ​ទៅ​ដោយ​រឿង​ដែល​ច្បាស់ក្រឡែត​ដែល​មិន​មាន​នរណា​ម្នាក់​ធ្លាប់​បាន​សង្កេត។» Sherlock Holmes

) «គ្មាន​អ្វី​ដែល​បំភ័ន្ត​ជាង​ការពិត​ដែល​ច្បាស់ក្រឡែត​នោះ​ឡើយ។» Sherlock Holmes

) «ចំណែក​ដ៏​ធំ​ជាងគេ​នៃ​អ្វី​ដែល​យើង​ហៅថា​អត្តចរិត គឺ​ត្រូវ​បាន​កំណត់​ដោយ​របៀប​ដែល​យើង​ជ្រើសរើស​ការពារ​ខ្លួនឯង​ជាមួយ​នឹង​អារម្មណ៍​រសាប់រសល់​និង​ទុក្ខសោក។» Alain de Button

) «មនុស្ស​មាន​ពេល​ខ្លះ​តោង​ស្អិត​ជាប់​ទៅ​នឹង​បន្ទុក​របស់​ពួកគេ​ច្រើន​ជាង​បន្ទុក​របស់​ពួកគេ​តោង​ស្អិត​ជាប់​ទៅ​នឹង​ពួកគេ​ទៅ​ទៀត។» George Bernard Shaw

) «កុំ​រៀន​ពី​របៀប​ក្នុង​ការ​ប្រតិកម្ម។ ចូរ​រៀន​ពី​របៀប​ក្នុង​ការ​ឆ្លើយតប។» ព្រះសម្មាសម្ពុទ្ធ

) «សេចក្ដី​អត់ធ្មត់​គឺជា​ការ​ទទួលយក​ដោយ​ស្ងប់​អារម្មណ៍​ដែល​អ្វីៗ​អាច​កើតឡើង​នៅ​ក្នុង​លំដាប់​ខុស​ពី​លំដាប់​ដែល​អ្នក​មាន​នៅ​ក្នុង​ការ​គិត​របស់​អ្នក។» David G. Allen

) «យើង​តែងតែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​រស់នៅ ប៉ុន្តែ​មិន​ដែល​រស់នៅ​ឡើយ។» Ralph Waldo Emerson

) «ជីវិត​គឺ​ពិត​ជា​អាថ៌កំបាំង​ណាស់​នឹង​ចាត់​ទុក​វា​ថា​សំខាន់​ពេក។» Mary Engelbreit

) «បទពិសោធន៍​គឺជា​គ្រូ​បង្រៀន​នៃ​រាល់​អ្វីៗ​ទាំងអស់។» Julius Caesar

១០) «ស្បែកជើង​ដែល​ត្រូវ​នឹង​មនុស្ស​ម្នាក់​គាប​ជើង​មនុស្ស​ម្នាក់​ទៀត។ វា​មិន​មាន​រូបមន្ត​ណា​សម្រាប់​ការ​រស់នៅ​ដែល​ត្រូវ​សម្រាប់​គ្រប់​ស្ថានការណ៍​នោះ​ឡើយ។» Carl Jung

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ចំនួន​៩​ឃ្លា ដែល​អាច​មាន​ប្រយោជន៍​នៅពេល​​​ដើរ​ឆ្លងកាត់​លើ​ដំណើរ​ជីវិត​នេះ

X
5s