សម្រង់សម្ដី ១០ឃ្លា ដែលរៀបរាប់ពីអ្នកម្ដាយ​



ក្ដីស្រលាញ់របស់អ្នកគ្មានអ្វីដែលអាចប្រៀបធៀបបានឡើយ។ គ្មានអ្វីអាចសងនូវគុណបំណាច់របស់អ្នកម្ដាយអស់នោះឡើយ បើទោះបីមាសប៉ុនភ្នំក៏ដោយ។ ម្ដាយគឺជាវីរៈបុរស។ ដើម្បីជាការដឹងគុណទៅដល់ទិវារអ្នកម្ដាយ ខាងក្រោមនេះគឺជាសម្ដី ១០ឃ្លា ដែលរៀបរាប់នឹងអ្នកម្ដាយ៖ 

  1. «ភាពរីករាយគឺជាការឃើញស្នាមញញឹមរបស់ម្ដាយ»។ អនាមិក
  2. «មិនថាខ្ញុំនិយាយថាស្រលាញ់អ្នកប៉ុណ្ណានោះទេ ខ្ញុំនៅតែស្រលាញ់អ្នកជាងអ្វីដែលខ្ញុំអាចនិយាយចេញទៅទៀត»។ អនាមិក
  3. «ធ្វើជាម្ដាយម្នាក់ធ្វើឲ្យខ្ញុំហត់ ប៉ុន្តែពោរពេញដោយភាពរីករាយ»។ – Tina Fey
  4. «អ្នកម្ដាយគឺជាវីរៈបុរស»។ – Rosie Pope
  5. «ខ្ញុំស្រលាញ់អ្នករាល់ថ្ងៃ នឹកអ្នករាល់ពេល»។ – Mitch Albom
  6. «មិនមានពាក្យលានោះទេ អ្នកនៅទីណាក៏ដោយ អ្នកនៅតែស្ថិតក្នុងបេះដូងខ្ញុំ»។ – Mahatma Gandhi
  7. «ក្ដីស្រលាញ់របស់ម្ដាយស្ថិតថេរគ្រប់កាលះទេសះ»។  – Washington Irving
  8. «ផ្ទះគឺជាកន្លែងដែលមានវត្តមានម៉ាក់»។ អនាមិក
  9. «គ្រូដំបូងគឺជាម្ដាយ»។ – Peng Liyuan
  10. «ម្ដាយគឺជាមិត្ត មិត្តល្អ និងមិត្តជាដរាប»។ អនាមិក

ប្រែសម្រួល៖ លង់ វណ្ណៈ

X
5s