ចំណេះដឹងខ្លីៗ! អ្វីទៅជាប្រភេទអាជីវកម្ម B2B?
ប្រសិនបើអ្នកឧស្សាហ៍អានការបោះពុម្ពផ្សាយអាជីវកម្មតាមអ៊ីនធើរណែត អ្នកទំនងជាបានឆ្លងកាត់អក្សរកាត់ "B2B" រួចមកហើយ។ ប៉ុន្តែមានដឹងទេថា B2B គឺជាអ្វី?
B2B នេះគឺមកពីពាក្យពេញ Business to Business ដែលជាប្រភេទជំនួញពីអាជីវកម្មមួយទៅអាជីវកម្មមួយទៀតដែលសំដៅទៅលើក្រុមហ៊ុនណាមួយដែលផ្តោតលើការលក់ផលិតផលឬសេវាកម្មទៅឱ្យក្រុមហ៊ុនមួយផ្សេងទៀតជាជាងលក់ឱ្យអតិថិជនផ្ទាល់។
ក្រុមហ៊ុន B2B គឺជាសហគ្រាសដែលផ្តល់ជូននូវអ្វីដែលអាជីវកម្មផ្សេងទៀតត្រូវការដើម្បីដំណើរការអាជីវកម្ម។ ទាំងនេះរួមបញ្ចូលទាំងអាជីវកម្មដូចជាអ្នកដំណើរការប្រាក់ខែ (payroll processors) ឬអ្នកផ្គត់ផ្គង់ឧស្សាហកម្ម (industrial suppliers) ជាដើម។ នេះគឺផ្ទុយទៅនឹងម៉ូដែល អាជីវកម្មទៅអតិថិជន (B2C) ដែលលក់ដោយផ្ទាល់ដល់អតិថិជនម្នាក់ៗនិងខុសពីម៉ូដែលអតិថិជនទៅអាជីវកម្ម (C2B) ផងដែរដែលអ្នកប្រើប្រាស់ចុងក្រោយបង្កើតផលិតផលឬសេវាកម្មសម្រាប់អាជីវកម្ម។ ប៉ុន្តែក្រុមហ៊ុនដែលមានប្រភេទអាជីវកម្ម B2B មានអតិថិជនគោលដៅខុសគ្នាទាំងស្រុងពីម៉ូដែលទាំងពីរនេះដោយពួកគេផ្តល់ជូននូវវត្ថុធាតុដើម ផ្នែកផលិតផលឬសេវាកម្ម ឬការពិគ្រោះយោបល់ដែលអាជីវកម្មផ្សេងទៀត។
ឧទាហរណ៍៖ មួយនៃទីផ្សារ B2B ដែលអ្នកប្រហែលជាដឹងរួចមកហើយនោះគឺនៅក្នុវិស័យផលិតរថយន្ត។នៅគ្រប់ម៉ូដែលរថយន្តឬឡានដឹកទំនិញដែលផលិតនៅក្នុងរោងចក្រគឺជាផលិតផលផ្សំផ្គុំរបស់ក្រុមហ៊ុនរាប់សិបផ្សេងទៀត។ ទាំងនេះរួមបញ្ចូលទាំងសំបកកង់ អាគុយនិងគ្រឿងអេឡិចត្រូនិចផ្សេងៗដែលចាំបាច់សម្រាប់ផលិតបានយានយន្តទាំងមូល។ ក្រុមហ៊ុនផលិតយានយន្តនោះទិញផលិតផលទាំងនេះពីអ្នកផ្គត់ផ្គង់ផ្សេងៗគ្នាហើយបញ្ចូលវាទៅក្នុងផលិតផលចុងក្រោយ។ ការផ្គត់ផ្គង់ពីអាជីវកម្មមួយទៅអាជីវកម្មមួយទៀតគឺជាផ្នែកសំខាន់មួយនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ឧស្សាហកម្មនីមួយៗ៕
ដោយ៖ នឿន វណ្ណៈ