ទស្សនចំនួន ៩ឃ្លា របស់អ្នកព្យាបាលតាមបែបចិត្តសាស្ត្រមួយរូបរបស់អូទ្រីសគឺលោក Alfred Adler
ខាងក្រោមនេះគឺជាទស្សនចំនួន ៩ឃ្លា ដែលបានដកស្រង់ចេញពីគ្រូពេទ្យវេជ្ជសាស្ត្រនិងជាអ្នកព្យាបាលតាមបែបចិត្តសាស្ត្រហើយក៏ជាអ្នកបង្កើតក្បួនចិត្តសាស្ត្របុគ្គល (Individual Psychology) មួយរូបរបស់អូទ្រីសគឺលោក Alfred Adler:
១) «វាងាយស្រួលក្នុងការដែលតស៊ូដើម្បីគោលការណ៍របស់ខ្លួនឯងជាជាងការដែលធ្វើឲ្យបានទៅតាមគោលការណ៍ទាំងនោះ។»
២) «មនុស្សដឹងច្រើនជាងអ្វីដែលពួកគេយល់។»
៣) «គ្រោះថ្នាក់ដ៏ចម្បងមួយនៅក្នុងជីវិតគឺជាការដែលអ្នកប្រយ័ត្នប្រយែងខ្លាំងពេក។»
៤) «យើងត្រូវតែបកស្រាយថាអារម្មណ៍មួម៉ៅឆេវឆាវគឺជាសញ្ញាណនៃការដែលមានអារម្មណ៍ថាតូចទាបជាងគេ។»
៥) «មនុស្សប្រក្រតីគឺជាមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់។»
៦) «អត្ថន័យមិនមែនត្រូវបានកំណត់ដោយស្ថានភាពឡើយ ប៉ុន្តែគឺយើងបានកំណត់ខ្លួនឯងដោយអត្ថន័យដែលយើងបានផ្ដល់ឲ្យស្ថានភាព។»
៧) «គាត់ច្រើនតែនិយាយទៅកាន់អ្នកជំងឺបាក់ទឹកចិត្តរបស់គាត់ថា: «អ្នកនឹងអាចជាសះស្បើយក្នុងរយៈពេល១៤ថ្ងៃបើអ្នកធ្វើតាមវេជ្ជបញ្ជានេះ។ ចូរព្យាយាមគិតជារៀងរាល់ថ្ងៃថាតើធ្វើបែបណាដើម្បីធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត។» »
៨) «ជីវិតក៏ដូចគ្នាទៅនឹងការហែលទឹកដែរ។ កុំភ័យខ្លាចក្នុងការសាងកំហុស ពីព្រោះតែវាមិនមានវិធីផ្សេងណាដែលអាចរៀនសូត្រពីរបៀបក្នុងការរស់នៅបានឡើយ។»
៩) «វាពិតជាច្បាស់ណាស់ថាយើងមិនមែនត្រូវបានជះឥទ្ធិពលដោយហេតុការណ៍ពិតនោះឡើយ ប៉ុន្តែដោយការបកស្រាយរបស់យើងទៅលើហេតុការណ៍ពិត។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ដែលអាចឲ្យអ្នកបានស្វែងយល់ពីគតិបណ្ឌិតរបស់ទស្សនវិទូក្រិក Heraclitus