គតិ​​ ៧ឃ្លា ​របស់​អ្នក​និពន្ធ​សៀវភៅ The Seth Material ​លោកស្រី Jane Roberts​



ខាងក្រោម​នេះ​គឺជា​គតិ​ចំនួន ​៧ឃ្លា ​របស់​អ្នក​និពន្ធ​សៀវភៅ​ដ៏​មាន​ឥទ្ធិពល​មួយ​ក្បាល​ដែល​មាន​ចំណងជើង​ថា The Seth Material របស់​អាមេរិក​គឺ​លោកស្រី Jane Roberts ឬ Seth:

) «អ្នក​ងប់ងុល​ទៅ​នឹង​តួនាទី​របស់​អ្នក​ខ្លាំង​ពេក ជក់ចិត្ត​ទៅ​នឹង​ការ​ពិត​ដែល​អ្នក​បាន​បង្កើត​ខ្លាំង​ពេក ឈ្លក់​វង្វេង​ទៅ​នឹង​បញ្ហា ឧបសគ្គ​លំបាក ក្ដី​សង្ឃឹម និង​សេចក្ដី​ទុក្ខសោក​នៃ​តួនាទី​ជាក់លាក់​ណាមួយ​​របស់​អ្នក​ខ្លាំង​ពេក​រហូត​ទាល់តែ​អ្នក​ភ្លេច​ថា​ពួក​វា​គឺជា​ការ​បង្កើត​របស់​អ្នក។»

) «ការ​ព្យាបាល​បែប​ធម្មជាតិ​នៃ​សំឡេង​អាច​កើតឡើង​នៅ​ពេល​អ្នក​ធ្វើ​រឿង​ដ៏​សាមញ្ញ​មួយ​ដូចជា​ស្ដាប់​សំឡេង​ភ្លៀង​ធ្លាក់។ អ្នក​មិន​ត្រូវការ​ថ្នាំជក់ ការ​សណ្ដំ ឬ​សូម្បីតែ​ការ​សមាធិ​នោះ​ឡើយ។»

) «បើ​ទោះជា​នៅ​ក្នុង​សង្គម​បុព្វកាល គ្រូពេទ្យ​ដែល​ប្រើ​វិជ្ជា​វេទមន្ត​និង​អ្នក​ព្យាបាល​តាម​បែប​ធម្មជាតិ​ដទៃ​ទៀត​ក៏​ដឹង​ដែរ​ថា​ចំណុច​នៃ​អានុភាព​គឺជា​បច្ចុប្បន្ន។»

) «បើ​អ្នក​ផ្ចង់​ស្មារតី​ទៅលើ​ការ​គិត​ដែល​មាន​សតិ​ដឹង​របស់​អ្នក នោះ​អ្នក​នឹង​រក​ឃើញ​ថា​អ្នក​កំពុងតែ​ផ្ដោត​អារម្មណ៍​ទៅលើ​ជ្រុង​អវិជ្ជមាន​ទាំងនោះ​ដែល​ធ្វើឲ្យ​អ្នក​ភ័យខ្លាច។»

) «អ្នក​ទទួល​បាន​នូវ​អ្វី​ដែល​អ្នក​ផ្ដោត​អារម្មណ៍​ទៅលើ ហើយ​ជំនឿ​របស់​អ្នក​មួយ​ភាគ​ធំ​ទទួលខុសត្រូវ​ទៅលើ​ផ្នែក​ទាំងនោះ​ដែល​អ្នក​ផ្ដោត​អារម្មណ៍​ទៅលើ។»

) «រឿង​នៃ​ជីវិត​របស់​អ្នក​ត្រូវ​បាន​សរសេរ​ដោយ​អ្នក ដោយ​គ្រប់​អ្នក​អាន​នៃ​សៀវភៅ​នេះ។ អ្នក​គឺជា​អ្នក​និពន្ធ។ ហេតុនេះ​ហើយ​វា​មិន​មាន​ហេតុផល​អ្វី​នោះ​ឡើយ​ក្នុង​ការ​ដែល​អ្នក​មើល​រឿង​នេះ​ហើយ​មាន​អារម្មណ៍​ថា​ជាប់​ឃុំឃាំង​ដោយ​វា​នោះ។ អំណាច​ក្នុង​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​របស់​អ្នក​គឺជា​របស់​អ្នក។ អ្នក​គ្រាន់តែ​ត្រូវ​អនុវត្ត​វា​ប៉ុណ្ណោះ។»

) «អ្នក​ត្រូវ​ចាប់ផ្ដើម​ទុកចិត្ត​លើ​ខ្លួនឯង។ បើ​មិន​ដូច្នោះ​ទេ នោះ​អ្នក​នឹង​ស្វែងរក​អ្នកដទៃ​ដើម្បី​បញ្ជាក់​ពី​គុណសម្បត្តិ​របស់​អ្នក​ទៅ​ឲ្យ​អ្នក​ជា​រៀង​រហូត ហើយ​អ្នក​នឹង​មិន​ចេះ​រីករាយ​នោះ​ឡើយ។ អ្នក​នឹង​តែងតែ​សួរ​អ្នកដទៃ​អ្វី​ដែល​ត្រូវ​ធ្វើ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​ក៏​ស្អប់​គុំកួន​មនុស្ស​ដែល​អ្នក​សុំ​ជំនួយ​បែប​នោះ​ទៀត​ផង។»

ដោយ៖ ​ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ចំនួន​៥​ឃ្លារបស់​អ្នកនិពន្ធអាមេរិក ​Suzy Kassem ដែល​អ្នក​គួរ​យក​ទៅ​គិត​ពិចារណា

X
5s