Covid-19 ច្រានសេដ្ឋកិច្ចហ្វីលីពីនឲ្យធ្លាក់ចុះខ្លាំងមិនធ្លាប់ជួបតាំងពីឆ្នាំ ១៩៩៨ មក
សេដ្ឋកិច្ចហ្វីលីពីនបានធ្លាក់ចុះក្នុងត្រីមាសទី ១ ដោយសារវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូវីដ ១៩ ដែលបណ្ដាលឲ្យមានការបិទអាជីវកម្មភាគច្រើន និងកាត់បន្ថយការប្រើប្រាស់។
អាជ្ញាធរស្ថិតិហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ០,២% នៅក្នុងត្រីមាសទី១ បើប្រៀបធៀបទៅនឹងឆ្នាំមុនដោយប្រើឆ្នាំ ២០១៨ ជាឆ្នាំមូលដ្ឋានថ្មី។ ការធ្លាក់ចុះនេះវាអាក្រក់ជាងការប៉ាន់ស្មានជាមធ្យមចំនួន ២,៩% នៅក្នុងការស្ទង់មតិរបស់អ្នកសេដ្ឋកិច្ចរបស់ Bloomberg ដោយមានការអ្នកសេដ្ឋកិច្ចនេះបាននិយាយថាវាជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីត្រីមាសទី ៤ នៃឆ្នាំ ១៩៩៨ មក។
ការយល់ដឹងសំខាន់ៗ
១) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Carlos Dominguez បាននិយាយកាលពីថ្ងៃពុធថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចអាចមានភាពធ្ងន់ធ្ងរជាងការរំពឹងទុក បន្ទាប់ពីការបិទទ្វារនៅក្នុងតំបន់រដ្ឋធានីហ្វីលីពីននិងតំបន់ក្បែរនោះ ហើយការបន្តបិទអាចនឹងអូសបន្លាយរហូតដល់ថ្ងៃទី ១៥ ខែឧសភា។ អ្នកគ្រប់គ្រងសេដ្ឋកិច្ចដំបូងបានព្យាករថាផលិតផលក្នុងស្រុកសរុបអាចធ្លាក់ចុះ ០,៨% នៅឆ្នាំនេះដោយយកការសន្មត់ថាការផ្ទុះឡើងបន្តត្រឹមខែមិថុនាខាងមុខ។
២) ប្រធានាធិបតី រ៉ូឌ្រីហ្គោឌូទើតេ Rodrigo Duterte គ្រោងនឹងបើកដំណើរការសេដ្ឋកិច្ចជាបណ្តើរៗ ចាប់ពីថ្ងៃទី ១៥ ឧសភាដែលអាចអនុញ្ញាតឱ្យការសាងសង់ (Construction) ផលិតកម្ម (Manufacturing) និងសេវាកម្ម (Services) ចាំបាច់ដទៃទៀតចាប់ផ្តើមដំណើរការឡើងវិញ។
ការទទួលបានបន្ថែម
ប្រទេសហ្វីលីពីនកំពុងធ្វើសេចក្តីព្រាងផែនការស្តារសេដ្ឋកិច្ច ដើម្បីទ្រទ្រង់ដល់ឧស្សាហកម្មដែលកំពុងរងផលប៉ះពាល់ដោយបង្កើនមូលនិធិតាមរយៈការលក់មូលបត្របំណុលចំនួន ២,៣៥ ពាន់លានដុល្លារនិងប្រាក់កម្ចីសម្បទានចំនួន ៧ ពាន់លានដុល្លារពីអ្នកផ្តល់ប្រាក់កម្ចីពហុភាគី។
ធនាគារកណ្តាលបានកាត់បន្ថយអត្រាការប្រាក់គោលចំនួន ១,២៥% (1.25 percentage points) និងអនុបាតប្រាក់បម្រុងកាតព្វកិច្ចរបស់ធនាគារ ២% (Banks’ reserve requirement ratio) នៅឆ្នាំនេះដើម្បីជួយជំរុញសេដ្ឋកិច្ច៕