សុភាសិតចិនបុរាណចំនួន ១៥ឃ្លា ដែលអាចឲ្យអ្នករស់នៅចុះសម្រុងជាមួយមជ្ឈដ្ឋានរបស់សង្គមបាន
ថ្ងៃនេះយើងបានចងក្រងនូវសុភាសិតចិនបុរាណចំនួន ១៥ឃ្លា ដែលអាចឲ្យអ្នករស់នៅចុះសម្រុងជាមួយមជ្ឈដ្ឋានរបស់សង្គមបាន៖
១) «ការរៀបចំគ្រោងទុករបស់មនុស្សមិនស្មើនឹងការរៀបចំគ្រោងទុករបស់មេឃាឡើយ។»
២) «បើទោះជាចោរក៏មានមនសិការរបស់ពួកគេដែរ។»
៣) «មិនថាភ្នំខ្ពស់ប៉ុណ្ណា វាមិនអាចបាំងព្រះអាទិត្យជិតនោះឡើយ។»
៤) «បុគ្គលណាដែលមិនអាចទ្រាំទ្រជាមួយអកុសលបន្តិចបន្តួចបាន មិនអាចសម្រេចអ្វីធំដុំបានឡើយ។»
៥) «ចំណេះដឹងពិតប្រាកដគឺនៅពេលដែលបុគ្គលម្នាក់ដឹងពីដែនកំណត់នៃការចេះដឹងរបស់ខ្លួន។»
៦) «បុគ្គលដែលនិយាយថាវាមិនអាចធ្វើបាន មិនគួររំខានមនុស្សដែលកំពុងធ្វើវាឡើយ។»
៧) «សម្លឹងមើលប្រាក់ចំណេញហើយអ្នកនឹងធ្លាក់ក្នុងអន្លង់។»
៨) «បុគ្គលដែលក្បត់ផែនដីនឹងត្រូវបានផែនដីក្បត់វិញ។»
៩) «បុគ្គលដែលបើកបេះដូងរបស់គាត់សម្រាប់មហិច្ឆតា នឹងបិទសម្រាប់អ្វីៗដទៃទៀត។»
១០) «បុគ្គលម្នាក់គួរតែប្រយ័ត្នប្រយែងក្នុងការជ្រើសរើសភាពសប្បាយរីករាយរបស់ខ្លួនឯងឲ្យដូចនឹងការដែលគេចវេះពីគ្រោះមហន្តរាយដូច្នោះដែរ។»
១១) «ឆ្កែមិនមានភាពលម្អៀងចំពោះអ្នកក្រនោះឡើយ។»
១២) «មនុស្សដែលលេងល្បែងមិនឃើញបានច្បាស់លាស់ដូចទៅនឹងមនុស្សដែលសង្កេតមើលនោះឡើយ។»
១៣) «រឿងមិនល្អមិនដែលដើរម្នាក់ឯងឡើយ។»
១៤) «ភ័ព្វសំណាងនិងផ្កាមិនយូរអង្វែងឡើយ។»
១៥) «រាជវាំងនាំទៅរកកេរ្តិ៍ឈ្មោះ ផ្សារនាំទៅរកភាពមានបាន រីឯភាពឯកានាំទៅរកបញ្ញា។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សុភាសិតចិន៖ «បត់បែនឱសថឲ្យស្របតាមជំងឺ»