ទស្សន ៩ឃ្លា របស់អ្នកនិពន្ធដ៏មានកេរ្តិ៍ឈ្មោះមួយរូបរបស់រុស្ស៊ីលោក Leo Tolstoy
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ៩ឃ្លា របស់អ្នកនិពន្ធរុស្ស៊ីមួយរូបគឺលោក Leo Tolstoy ដែលត្រូវបានគេចាត់ទុកនៅក្នុងចំណោមអ្នកនិពន្ធដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ៖
- «ការគោរពត្រូវបានបង្កើតឡើងដើម្បីបិទបាំងចន្លោះទទេដែលក្ដីស្រឡាញ់ត្រូវនៅ។»
- «តើវាពិតជាអាចទៅរួចមែនទេក្នុងការប្រាប់ទៅកាន់មនុស្សម្នាក់ថាខ្លួនឯងមានអារម្មណ៍យ៉ាងណា ?»
- «នៅពេលអ្នកស្រឡាញ់នរណាម្នាក់ អ្នកស្រឡាញ់គេទៅតាមសភាពពិតរបស់គេ មិនមែនទៅតាមអ្វីដែលអ្នកចង់ឲ្យពួកគេក្លាយជាបែបណានោះឡើយ។»
- «មនុស្សគិតទូលំទូលាយគឺជាមនុស្សដែលសុខចិត្តប្រើប្រាស់ការគិតរបស់ពួកគេដោយមិនមានភាពលម្អៀងនិងមិនមានភាពភ័យខ្លាចក្នុងការយល់អំពីអ្វីដែលប្រឆាំងជាមួយនឹងទម្លាប់នៃការគិតរបស់ពួកគេ សិទ្ធិឯកជនរបស់ពួកគេ ឬជំនឿនោះឡើយ។ សភាពនៃចិត្តបែបនេះពិតជាកម្រណាស់ ប៉ុន្តែវាមានសារសំខាន់សម្រាប់ការគិតត្រឹមត្រូវ។»
- «អ្នកច្បាំងដ៏មានអានុភាពបំផុតចំនួន២គឺជាសេចក្ដីអត់ធ្មត់និងពេលវេលា។»
- «គ្រប់គ្នាគិតចង់ផ្លាស់ប្ដូរពិភពលោក ប៉ុន្តែគ្មាននរណាម្នាក់គិតចង់ផ្លាស់ប្ដូរខ្លួនឯងនោះឡើយ។»
- «បុគ្គលដែលពិតជាមានបញ្ញា តែងតែរីករាយជានិច្ច។»
- «សេចក្ដីសុខមិនមែនអាស្រ័យទៅលើអ្វីៗនៅខាងក្រៅឡើយ តែអាស្រ័យលើរបៀបដែលយើងមើលឃើញវា។»
- «សងមនុស្សអាក្រក់ជាមួយនឹងសេចក្ដីល្អរបស់អ្នក។ ប្រយុទ្ធជាមួយសេចក្ដីស្អប់របស់ពួកគេជាមួយសេចក្ដីសប្បុរសរបស់អ្នក។ បើទោះជាអ្នកមិនបានយកជ័យជម្នះទៅលើអ្នកដទៃ អ្នកនឹងយកឈ្នះលើខ្លួនឯង។»
អត្ថបទទាក់ទង៖ ទស្សនអ្នកប្រាជ្ញចំនួន១០ឃ្លា ដែលមានខ្លឹមសារអំពីសេចក្ដីសុខក្នុងចិត្ត
ដោយ៖ ស្រីពៅ