Jeff Bezos មហាសេដ្ឋីលេខមួយពិភពលោក យកសម្ដីមួយឃ្លានេះជាអត្ថន័យនៃភាពជោគជ័យ​



សម្រង់សម្ដីបំផុសលើកទឹកចិត្ត អាចជួយរុញច្រានអ្នកឆ្ពោះទៅមុខ។ សូម្បីមហាសេដ្ឋីលេខមួយពិភពលោក លោក Jeff Bezos ក៏មានសម្ដីមួយលើកទឹកចិត្តរបស់លោកផងដែរ ដែលលោកព្យួរវានៅលើទូទឹកកករបស់លោក។ សម្ដីមួយឃ្លានោះគឺជាសម្ដីដកស្រង់របស់លោក Ralph Waldo Emerson ដែលមានអត្ថន័យដូចខាងក្រោម៖ 

«សើចឲ្យច្រើន សើចឲ្យញឹកញាប់។ យកឈ្នះមនុស្សការគោរពពីមនុស្សឆ្លាត និងយកក្ដីស្រលាញ់ពីក្មេងៗ។ ទទួលយកការរិះគន់ដោយស្មោះត្រង់ ទទួលយកការក្បត់របស់ទ្រុស្តមិត្ត។ ពេញចិត្តនឹងភាពស្រស់ស្អាត។ ស្វែងរកភាពស្រស់ស្អាតក្នុងមនុស្សម្នាក់ៗ។ ផ្ដល់ភាពដល់ពិភពលោក បើទោះបីជាអាចធ្វើឲ្យកុមារមានសុខភាពល្អ បង្កើតសួនច្បារមួយ ឬស្ថានភាពសង្គមដែលមានភាពល្អ។ ជីវិតមនុស្សម្នាក់អាចល្អប្រសើរដោយសារតែអ្នក។ ទាំងអស់នេះហើយគឺជាភាពជោគជ័យនៃជីវិត»។ 

បន្ទាប់ពីអានសម្ដីមួយឃ្លានេះហើយ អ្នកនឹងដឹងថាអ្វីដែលមហាសេដ្ឋី និងនឹងនាយកប្រតិបត្តិរបស់ Amazon មានគឺលើសពីប្រាក់ដុល្លារទៅទៀត។ ភាពរីករាយ ការគោរព ការពេញចិត្ត ភាពស្រស់ស្អាត ភាពស្រស់ស្អាត សុខុមាលភាព ការបើកចិត្ត ទាំងអស់នេះគឺជាកត្តាវាស់វែងអាជីវកម្មរបស់អ្នកនោះទេ តែវាជាម៉ែត្រសម្រាប់វាស់ភាពជោគជ័យជីវិតរបស់អ្នក៕ 

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ inc

 

X
5s