ទម្លាប់ពិសេសប្រចាំថ្ងៃទាំង ៦ យ៉ាងរបស់មនុស្សជោគជ័យ​



តើយើងមានដែលឆ្ងល់អត់ថាមនុស្សជោគជ័យធ្វើអ្វីខ្លះជារៀងរាល់ថ្ងៃបានជាគេចេះតែមានការរីកចម្រើនឥតឈប់ឈរបែបនេះ ថែមទាំងមានលុយ និងជំនួញគ្រប់ទិសទីទៀតផង។ តើពួកគេមានទម្លាប់ដូចម្តេចខ្លះ? អត្ថបទមុនៗ យើងក៏ធ្លាប់បានសរសេរទម្លាប់ជាប្រចាំរបស់បុគ្គលជោគជ័យកន្លងមកដែរ គ្រាន់តែពេលនេះវាជាទម្លាប់ប្រចាំថ្ងៃវិញម្តង។

ខាងក្រោមនេះជាទម្លាប់ទាំង ៧យ៉ាងដែលមនុស្សជោគជ័យធ្វើជាប្រចាំថ្ងៃ៖

១) រៀបចំផែនការប្រចាំថ្ងៃជាមួយនឹងគោលបំណង និងសកម្មភាព

គ្មានមនុស្សជោគជ័យណាមួយដែលមិនមានផែនការប្រចាំថ្ងៃរបស់ពួកគេនោះទេ មានមនុស្សមួយចំនួនទៀតគឺគេរៀបចំផែនការសម្រាប់សប្តាហ៍តែម្តង។ តែយើងសូមលើកទឹកចិត្តឲ្យអ្នករៀនរៀបចំផែនការជាប្រចាំសប្តាហ៍ឲ្យបានទៀងទាត់។

២) រៀនកាត់បន្ថយការកម្សាន្តជាប្រចាំថ្ងៃ

មនុស្សជោគជ័យគឺពួកគេមិនអនុញ្ញាតឲ្យភាពកម្សាន្តចូលមកក្នុងជីវិតរបស់ពួកគេគ្រប់តែពេលនោះទេ។ ដែលទម្លាប់ទាំ​ងនោះអាចជាការចំណាយពេលលើបណ្តាញសង្គមច្រើនពេកជាដើម។ ដូច្នេះអ្វីដែលគួរធ្វើ និងមនុស្សជោគជ័យតែងធ្វើនោះការកាត់បន្ថយ និងគ្រប់គ្រងវាតាមដែលអាចធ្វើបាន។

៣) ជុំវិញខ្លួនពោរពេញដោយមនុស្សឆ្លាត

ស​ហគ្រិនលំដាប់​ពិភពលោកមួយចំនួនដូចជា ប៊ីលហ្គេត, ស្ទីវចប, រីឆាតប្រេនសុន និងម៉ាកហ្សាក់ឃឺប៊ឺក ពួកគេតែងមានក្រុមការងាររឹងមាំជុំវិញខ្លួនតាំងពីដំបូងមក ពួកគេដឹងថាក្រុមរបស់ពួកគេសំខាន់ណាស់សម្រាប់ជោគជ័យរបស់ពួកគេ។ ព្រោះថាគំនិតមនុស្សម្នាក់មិនស្មើនឹងមនុស្សច្រើននាក់ទេ ចុះបើមនុស្សច្រើននាក់នោះសុទ្ធតែមានសមត្ថភាព និងមានភាពឆ្លាតវៃផងដែរនោះ យើងគិតថាជោគជ័យនៅមិនឆ្ងាយពីអ្នកនោះទេ។

៤) ផ្តោតទៅលើផ្ទាំងរូបភាពធំ (គោល​ដៅ​ធំ)

វាសំខាន់ក្នុងការប្រមូលផ្គុំ​ និងលំអិតពីព័ត៌មាន ឬគោលបំណងដែលអ្នកបានដាក់ផែនការរួចមកហើយ តែត្រូវចាប់រូបភាពសំខាន់ណាមួយដែលចង់បាន ហើយផ្តោតវាតែមួយបានហើយ និងកិច្ចការតូចៗមួយចំនួនផ្សេងទៀតយើងអាចចាត់ទុកជាកិច្ចការបន្ទាប់បន្សំបាន។

៥) សម្រេចការងារឲ្យបានរួចរាល់

មកដល់ចំណុចជាចំណុចដែលមនុស្សជោគជ័យលើពិភពលោកទាំ​ងអស់តែងធ្វើវាមិនដែលខាននៅពេលពួកគេកំពុងធ្វើការ។ យើងក៏ចង់ឲ្យអ្នករៀនធ្វើបែបនេះដែរ រៀបចំទុកដាក់ការងារ និងធ្វើការងារណាៗក៏ដោយ គឺធ្វើឲ្យរួចរាល់កុំទុកស្អែក កុំរៀនពន្យាពេល។ ប៉ុន្តែត្រូវសង្កេតមើលកាលៈទេសៈផង អាចថាពេលខ្លះការងារគឺត្រូវបញ្ចប់នៅពេលនឹង ប៉ុន្តែពេលវេលាមិនអំណាយផង ដល់ពេលញុំាអាហារ ឬត្រូវសម្រាកជាដើម។

៦) រៀនជាប្រចាំ

ភាពដ៏អស្ចារ្យមួយរបស់យើងគឺសមត្ថភាពដែលចេញពីការរៀន។ ជាអកុសលមនុស្សភាគច្រើនតែងបញ្ចប់​សកម្ម​ភាពនៃការ​សិក្សា​របស់​ខ្លួន​នៅពេលជីវភាពគ្រួសារធ្លាក់ចុះ ឬមកបញ្ហាជាច្រើនទៀត ឬ​គិត​ថា​ការសិក្សា​ត្រឹម​កម្រិតអនុ​វិទ្យា​ល័យ​ វិទ្យាល័យ​គឺគ្រប់​គ្រាន់​។ ប្រសិនបើអ្នកមិនរៀននោះទេ ឬមិនមានពណ៌បៃតងនៅក្នុងខ្លួននោះទេ អ្នកនឹងចាប់ផ្តើមលូតលាស់ទៅជាទុំហើយរលួយយ៉ាងលឿន៕

ដោយ៖ Anthony

X
5s