គតិបណ្ឌិត​ចំនួន ​១០​ឃ្លា​ របស់​គ្រូបង្រៀន​ចិត្ត​វិញ្ញាណជនជាតិ​អាល្លឺម៉ង់លោក Eckhart Tolle​



គតិបណ្ឌិត​ចំនួន ​១០​ឃ្លា​ របស់​គ្រូបង្រៀន​ចិត្ត​វិញ្ញាណ​និង​អ្នក​និពន្ធ​សៀវភៅ​ជនជាតិ​អាល្លឺម៉ង់​ដ៏​មាន​ឥទ្ធិពល​មួយ​រូប លោក Eckhart Tolle:

) «មាន​ពេល​ខ្លះ​ជីវិត​គឺជា​ការ​អូស​យ៉ាង​ពិបាក​មួយ តែ​វាមិន​អី​នោះ​ទេ។ ចូរ​បណ្ដោយ​ឲ្យ​ខ្លួនឯង​ទទួល​អារម្មណ៍​នូវ​អ្វី​គ្រប់យ៉ាង​ដោយ​ស្មោះត្រង់​និង​ពេញលេញ។ ចូរ​កុំ​បដិសេធ​សេចក្ដីពិត។»

) «ការផ្លាស់ប្ដូរ​ខ្លះ​មើល​ឃើញ​ហាក់​ដូចជា​អវិជ្ជមាន​នៅ​ផ្ទៃ​ខាងលើ ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​អ្នក​នឹង​ដឹង​ថា​ចន្លោះ​ទំនេរ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ជីវិត​អ្នក​ដើម្បី​ឲ្យ​អ្វីមួយ​ថ្មី​លេចឡើង​មក។»

) «ខណៈ​​ដែល​ការ​វិនិច្ឆ័យ​ត្រូវ​បាន​បញ្ចប់​ដោយ​ឆ្លងកាត់​ការ​ទទួលស្គាល់​នូវ​អ្វីៗ​ទៅ​តាម​សភាព​ពិត​របស់​វា អ្នក​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ចេញ​ពី​ការ​គិត។ អ្នក​បាន​បង្កើត​ចន្លោះ​ទំនេរ​សម្រាប់​ក្ដី​ស្រឡាញ់ ភាព​រីករាយ និង​សន្តិសុខ។»

) «មាន​ពេល​ខ្លះ​លែង​ចោល​គឺជា​ទង្វើ​ដែល​មាន​អានុភាព​ខ្លាំងក្លា​លើស​ហួស​ពី​ការពារ​ឬ​អោបក្រសោប​ទៅ​ទៀត។»

) «បើ​អ្នក​អាច​ធ្វើឲ្យ​ខាងក្នុង​ត្រូវ​បាន ខាងក្រៅ​នឹង​កើតឡើង​ដោយ​រលូន។»

) «អ្នក​ស្វែងរក​ភាព​សុខ​ស្ងប់​មិន​មែន​ដោយ​ការ​រៀបចំ​លំដាប់លំដោយ​ឡើងវិញ​នូវ​ស្ថានភាព​នៅ​ក្នុង​ជីវិត​របស់​អ្នក​ឡើយ ប៉ុន្តែ​ដោយ​ការ​ដឹង​ថា​តើ​អ្នក​ជា​នរណា​នៅ​ក្នុង​ជម្រៅ​ដែល​ជ្រៅ​បំផុត។»

) «នៅ​ពេល​អ្នក​រអ៊ូរទាំ អ្នក​ធ្វើឲ្យ​ខ្លួនឯង​ក្លាយ​ជា​ជន​រងគ្រោះ។ ចូរ​ចាកចេញ​ពី​ស្ថានភាពនោះ​។ ផ្លាស់ប្ដូរ​ស្ថានភាព​ឬ​ទទួលស្គាល់​វា។ ក្រៅ​ពី​នេះ​សុទ្ធតែ​ជា​ភាព​ឆ្កួត​ល្ងង់​ទាំងអស់។»

) «ទទួលស្គាល់​នូវ​សេចក្ដី​ល្អ​ដែល​អ្នក​មាន​រួច​មក​ហើយ​នៅ​ក្នុង​ជីវិត​អ្នក គឺជា​មូលដ្ឋាន​នៃ​រាល់​ភាព​សម្បូរ​មានបាន​ទាំងឡាយ។»

) «មូលហេតុ​ដ៏​ចម្បង​នៃ​ការ​ដែល​មិន​មាន​សេចក្ដី​សុខ​គឺ​តែងតែ​មិនមែន​ជា​ស្ថានភាព ប៉ុន្តែ​គឺជា​ការ​គិត​របស់​អ្នក​ចំពោះ​វា។»

១០) «ដើម្បី​បញ្ចប់​ភាព​សោកសៅ​ដែល​បាន​ជះឥទ្ធិពល​ដល់​លក្ខខណ្ឌ​របស់​មនុស្ស​អស់​រយៈកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នេះ អ្នក​ត្រូវ​ចាប់ផ្ដើម​ជាមួយ​ខ្លួនឯង​និង​ទទួលខុសត្រូវ​ទៅលើ​សភាព​ចិត្ត​ខាងក្នុង​របស់​អ្នក​នៅ​គ្រប់​ខណៈ​ពេល​ទាំងអស់ ដែល​មានន័យ​ថា​ជា​ពេល​ឥឡូវនេះ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ចំនួន​១០​ឃ្លារបស់អ្នកនិពន្ធសៀវភៅលក់ដាច់ជាងគេបំផុត The Power of Now ​លោក Eckhart Tolle

X
5s