គតិសម្រាប់គិតចំនួន ១០ឃ្លា ដែលអាចបង្រៀនអ្នកឲ្យមាន «ភាពចាស់ទុំជាងមុន»
ខាងក្រោមនេះគឺជាគតិសម្រាប់គិតចំនួន ១០ឃ្លា ដែលអាចបង្រៀនអ្នកឲ្យមានភាពចាស់ទុំជាងមុន:
១) «ស្រឡាញ់ហើយទទួលស្គាល់ធម្មជាតិរបស់អ្នក។ វាគឺជាទីកន្លែងដែលដំណើរផ្សងព្រេងបានចាប់ផ្ដើម។» Osho
២) «មេរៀនដែលមានតម្លៃបំផុតនៅក្នុងជីវិតមិនអាចត្រូវបានបង្រៀនឡើយ វាត្រូវតែត្រូវបានឆ្លងកាត់តាមរយៈបទពិសោធន៍។» Liam Payne
៣) «រាល់នាទីណាដែលអ្នកចំណាយពេលប្រាថ្នាថាអ្នកនឹងមានជីវិតរបស់នរណាម្នាក់ គឺជានាទីដែលអ្នកកំពុងខ្ជះខ្ជាយជីវិតរបស់អ្នកហើយ។» អនាមិក
៤) «គ្រប់គ្នាសុទ្ធតែចង់សម្រេចនូវអ្វីដែលធំដុំ ដោយមិនដឹងថាជីវិតត្រូវបានបង្កើតដោយរឿងរ៉ាវតូចៗនោះឡើយ។» Frank A. Clark
៥) «នៅពេលវាឈឺចាប់ ចូរសង្កេត។ ជីវិតកំពុងតែព្យាយាមបង្រៀនអ្នកអំពីអ្វីមួយហើយ។» Anita Krizzan
៦) «ជីវិតពិតជាគួរឲ្យអស់សំណើចណាស់។ វាត្រូវការទុក្ខសោកដើម្បីដឹងពីសេចក្ដីសុខ ភាពអ៊ូអរដើម្បីឲ្យតម្លៃទៅលើភាពស្ងប់ស្ងាត់ និងអវត្តមានដើម្បីឲ្យភាពសំខាន់ទៅលើវត្តមាន។» អនាមិក
៧) «ខណៈពេលដែលអ្នកទុកចិត្តលើខ្លួនឯង អ្នកនឹងដឹងថាត្រូវរស់នៅដោយរបៀបណាហើយ។» Johann Wolfgang von Goethe
៨) «អត្តានិយាយថា៖ «នៅពេលអ្វីៗកើតឡើងដោយរលូន ខ្ញុំនឹងមានភាពស្ងប់ចិត្ត។» វិញ្ញាណនិយាយថា៖ «ស្វែងរកភាពស្ងប់ចិត្តរបស់អ្នក ហើយបន្ទាប់មកអ្វីៗនឹងកើតឡើងដោយរលូន។» » Marianne Williamson
៩) «អ្នកនឹងមិនអាចរីករាយបានឡើយបើអ្នកតែងតែភ័យខ្លាចក្នុងការប្រលែងចោលនូវអ្វីដែលធ្វើឲ្យអ្នកស្រណុកចិត្តនិងអ្វីដែលអ្នកធ្លាប់សាំុជាមួយ។ មានពេលខ្លះ ទាំងនោះគឺជាអ្វីដែលធ្វើឲ្យអ្នកឈឺចាប់។» អនាមិក
១០) «អារម្មណ៍ដូចជាការខកចិត្ត ការអៀនខ្មាស ការទាស់ចិត្ត ការគុំកួន សេចក្ដីខឹង ការច្រណែន និងសេចក្ដីភ័យខ្លាច ជាជាងគឺជារឿងមិនល្អ តាមពិតទៅពួកវាគឺជាខណៈពេលយ៉ាងច្បាស់ក្រឡែតដែលបង្រៀនយើងថាត្រង់ណាទៅដែលយើងនៅជាប់គាំងមិនវិវត្តទៅមុខ។» Pema Chodron
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីចំនួន៨ឃ្លា ដែលអាចធ្វើឲ្យអ្នកយល់ពីខ្លឹមសារនៃជីវិតកាន់តែជ្រាលជ្រៅ