សុភាសិត​ចម្រុះ​ជាតិសាសន៍​ចំនួន ​១៥​ឃ្លា ដែល​អ្នក​គួរ​ដឹកនាំ​ជីវិត​របស់​អ្នក​ទៅតាម​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​ចម្រុះ​ជាតិសាសន៍​ចំនួន​ ១៥​ឃ្លា ដែល​អ្នក​គួរ​ដឹកនាំ​ជីវិត​របស់​អ្នក​ទៅតាម៖

  1. «មិន​ចាំបាច់​រុញ​ទឹកស្ទឹង​ឡើយ​ព្រោះ​វា​នឹង​ហូរ​ទៅ​ដោយ​ខ្លួន​វា។» សុភាសិត​ប៉ូឡូញ
  2. «ឈាម​របស់​ទាហាន កេរ្តិ៍ឈ្មោះ​របស់​ឧត្ដមសេនីយ៍។» សុភាសិត​ចាម៉ៃកា
  3. «ប្រយោជន៍​នៃ​កែវ​គឺជា​ភាព​ទទេ​របស់​វា។» សុភាសិត​បុរាណ​ចិន
  4.  «រឿង​ដែល​ធ្វើឲ្យ​អ្នក​រីករាយ​ក៏​អាច​ធ្វើឲ្យ​អ្នក​ឈឺចាប់​បាន​ដែរ។» សុភាសិត​ទ្រីនីដាត
  5. «អំបិល​មិន​អួត​ថា​វា​ប្រៃ​នោះ​ឡើយ។» សុភាសិត​ហៃទី
  6. «រំលង​ភ្នំ​មួយ​គឺជា​ភ្នំ​មួយ​ទៀត។» សុភាសិត​ហៃទី
  7. «រីករាយ​ប្រសើរ​ជាង​ធ្វើ​ជា​ស្ដេច។» សុភាសិត​អាហ្វ្រិក
  8. «គ្រប់​ក្បាល​ទាំងអស់​គឺជា​ពិភពលោក។» សុភាសិត​គុយបា
  9. «បើ​ព្រហ្មលិខិត​គប់​កាំបិត​ចំ​អ្នក មាន​ពីរ​របៀប​ក្នុង​ការ​ចាប់​វា ដោយ​ចាប់​ផ្លែកាំបិត​ឬ​ដោយ​ដង​កាំបិត។» សុភាសិត​ដូមីនីកា
  10. «ច្បាប់​មិន​អយុត្តិធម៌​នោះ​ឡើយ​បើ​វា​អនុវត្ត​ទៅលើ​គ្រប់គ្នា។» សុភាសិត​អេស្ប៉ាញ
  11. «ពួក​យើង​សុទ្ធតែ​ឆ្កួត​ល្ងីល្ងើ​បើ​មិន​នៅ​ក្នុង​របៀប​នេះ​ក៏​របៀប​នោះ​ដែរ។» សុភាសិត​អេស្ប៉ាញ
  12. «មិន​ប្រាកដប្រជា​គឺជា​រឿង​មិន​ស្រួលចិត្ត តែ​ប្រាកដប្រជា​គឺជា​រឿង​ដ៏​គួរឲ្យ​អស់​សំណើច។» សុភាសិត​ចិន
  13.  «បេះដូង​របស់​ក្មេង​តូច​ប្រៀប​បាន​ទៅ​នឹង​បេះដូង​របស់​ព្រះពុទ្ធ។» សុភាសិត​ចិន
  14.  «ជីវិត​ទាំងអស់​គឺជា​សុបិន​ដើរ សេចក្ដី​ស្លាប់​ទាំងអស់​គឺជា​ការ​ត្រឡប់​ទៅ​ផ្ទះ។» សុភាសិត​ចិន

    អត្ថបទទាក់ទង៖ សុភាសិត​​៧​ឃ្លា ដែល​អាច​ឲ្យ​អ្នក​បាន​ស្វែងយល់​ពី​គតិបណ្ឌិត​ដ៏​ចំណាស់​ខ្លឹម​របស់​ជនជាតិ​ដើម​អាមេរិក

ដោយ៖ ស្រីពៅ

X
5s