មេរៀន​ជីវិត​ចំនួន​ ១០ ដែល​អ្នក​មិន​អាច​ខ្វះ​បាន ​នៅ​ក្នុង​ការ​ដើរ​លើ​​ផ្លូវ​ជីវិត​​របស់អ្នកមួយនេះ​



ថ្ងៃនេះ​យើង​បាន​ដកស្រង់​មេរៀន​ជីវិត​ចំនួន​ ១០ ដែល​អ្នក​មិន​អាច​ខ្វះ​បាន ​នៅ​ក្នុង​ការ​ដើរ​នៅ​ផ្លូវ​ជីវិត​មួយ​នេះ:

) «ជីវិត​ខ្លី​ណាស់ ហេតុនេះ​ហើយ​បានជា​វា​មិន​មាន​ហេតុផល​ណាមួយ​នោះ​ឡើយ​ដែល​អ្នក​មិន​គួរ​រស់នៅ​វា​ឲ្យ​ទៅ​ដល់​ការ​បង្ហាញ​ដ៏​ពេញទំហឹង​នៃ​ខ្លួនឯង។» Coy Bowles

) «សេចក្ដីសុខ​គឺជា​សភាព​ដែល​ស្វ័យប្រវត្តិ​មួយ។ វា​គឺជា​អ្វី​ដែល​នៅ​ទីនោះ​នៅ​ពេល​អ្នក​ដកចេញ​អារម្មណ៍​ដែល​គិត​ថា​មាន​អ្វីមួយ​ខ្វះ​នៅ​ក្នុង​ជីវិត។» Naval Ravikant

) «ចិត្ត​នៅ​ក្នុង​សភាព​ធម្មជាតិ​របស់​វា​អាច​ប្រៀប​បាន​ទៅ​នឹង​មេឃ ដែល​ត្រូវ​បាន​បិទបាំង​ដោយ​ស្រទាប់​ជាច្រើន​នៃ​ពពក ដែល​បាន​លាក់​ធម្មជាតិ​ពិត​របស់​វា។» Kalu Rinpoche

) «ការ​រងទុក្ខ​ច្រើនតែ​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ដែល​ចង់​ឲ្យ​អ្វីៗ​ខុស​ពី​សភាព​ពិត​របស់​វា។» Allan Lokos

) «នៅ​ក្នុង​ភាព​ប្រញាប់ប្រញាល់​សព្វថ្ងៃ​នេះ យើង​គិត​ច្រើន​ពេក តាម​រក​ច្រើន​ពេក ចង់​បាន​ច្រើន​ពេក និង​ភ្លេច​អំពី​ភាព​រីករាយ​នៃ​ការ​ដែល​គ្រាន់តែ​មាន​អត្ថិភាព។» Eckhart Tolle

) «ភាព​មិន​ឋិតថេរ​គឺជា​គោលការណ៍​នៃ​ភាព​ចុះសម្រុង​គ្នា។ បើ​យើង​មិន​ចចេស​ប្រឆាំង​ជាមួយ​វា យើង​នឹង​មាន​ភាព​ចុះសម្រុង​គ្នា​ជាមួយ​ការពិត។» Pema Chodron

) «ចិត្ត​គឺជា​កញ្ចក់​មួយ​ដែល​មាន​ភាព​បត់បែន ចូរ​កែសម្រួល​វា​ដើម្បី​អាច​មើល​ឃើញ​ពិភពលោក​ដែល​ល្អ​ប្រសើរ​ជាង​មុន។» Amit Ray

) «អ្វីៗ​បាក់បែក​ជា​ចំណែក​គឺជា​ការ​ពិសោធន៍​មួយ​ប្រភេទ​ហើយ​ក៏​ជា​ការ​ព្យាបាល​មួយ​ប្រភេទ​ដែរ។» Pemo Chodron

) «ការរៀនសូត្រ​គឺជា​អំណោយទាន។ សូម្បីតែ​នៅ​ក្នុង​ការ​ឈឺចាប់​ក៏​ជា​គ្រូ​របស់​អ្នក​ដែរ។» Maya Watson

១០) «សន្យា​ជាមួយ​ខ្ញុំ​ថា​មិនថា​ជីវិត​ផ្ដល់ឲ្យ​អ្នក​នូវ​ការ​ឈឺចាប់​ប៉ុណ្ណា​ក៏​ដោយ មិន​ត្រូវ​ផ្ដល់​ការ​ឈឺចាប់​ឲ្យ​នរណា​ម្នាក់​វិញ​ឡើយ។» Shi Collantes

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ប្រកប​ដោយ​បញ្ញាញាណ​ចំនួន​៧​ឃ្លា​របស់ ​Huangbo ដែល​អាច​បំភ្លឺ​ភាព​ងងឹត​នៃ​ចិត្ត​របស់​អ្នក​បាន

X
5s