ទស្សន ១០ឃ្លា ដកស្រង់ពីលោក Henry David Thoreau ទស្សនវិទូអាមេរិកសតវត្ស​វិ៍ទី​១៩​​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​ ១០​ឃ្លា ដែល​បាន​ដកស្រង់​ចេញ​ពី​ទស្សនវិទូ​សតវត្ស​ទី​១៩​របស់​អាមេរិក លោក Henry David Thoreau និង​ជា​អ្នក​និពន្ធ​សៀវភៅ​ដ៏​ល្បីល្បាញ​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Walden៖

  1.  «សេចក្ដីសុខ​ប្រៀប​បាន​ទៅ​នឹង​មេអំបៅ បើ​អ្នក​កាន់តែ​រត់​ដេញ​តាម​វា វា​កាន់តែ​រត់​ចេញ​ឆ្ងាយ​ពី​អ្នក តែ​បើ​អ្នក​សង្កេត​ទៅលើ​អ្វី​ផ្សេង​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក វា​នឹង​ហោះ​មក​យ៉ាង​ទន់ភ្លន់​និង​អង្គុយ​ពី​លើ​ស្មា​របស់​អ្នក។»
  2. «មួយ​ភាគ​ធំ​នៃ​មនុស្ស​បាន​ដឹកនាំ​ជីវិត​នៃ​ការ​បាក់ទឹកចិត្ត​យ៉ាង​ស្ងប់ស្ងាត់​មួយ​និង​ទៅ​ផ្នូរ​សព​ជាមួយ​នឹង​ចម្រៀង​ដែល​នៅ​តែ​ស្ថិតនៅ​ជាមួយ​ពួកគេ។»
  3. «ភាព​ស្ដុកស្ដម្ភ​ប្រណិត​ភាគច្រើន​និង​អ្វី​ដែល​គេ​ចំណាំ​ហៅថា​ភាព​ស្រណុក​សុខ​ស្រួល​ជាច្រើន​នៃ​ជីវិត មិន​ត្រឹមតែ​មិន​ចាំបាច់​ខ្លាំង​នោះ​ឡើយ ប៉ុន្តែ​ថែមទាំង​ជា​រនាំង​បែប​សុទិដ្ឋិនិយម​ដែល​រារាំង​ការ​វិវត្ត​នៃ​មនុស្សជាតិ​ផងដែរ។»
  4. «ជាជាង​ក្ដី​ស្រឡាញ់ លុយ និង​ភាព​ល្បីល្បាញ ចូរ​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​សេចក្ដី​ពិត។»
  5. «ខ្ញុំ​ធ្វើឲ្យ​ខ្លួនឯង​មាន​ដោយ​ធ្វើឲ្យ​ការ​ចង់​បាន​របស់​ខ្ញុំ​មាន​តិចតួច។»
  6. «ចក្រវាល​ធំ​ជាង​ការ​មើល​ឃើញ​របស់​យើង​ចំពោះ​វា​ទៅ​ទៀត។»
  7. «មនុស្ស​ជាច្រើន​ទៅ​ស្ទូច​ត្រី​ពេញ​មួយ​ជីវិត​របស់​ពួកគេ​ដោយ​មិន​ដឹង​ថា​មិនមែន​ជា​ត្រី​នោះ​ឡើយ​ដែល​ពួកគេ​តាម​រក។»
  8. «នៅ​ក្នុង​ទំនាក់ទំនង​របស់​មនុស្ស សោកនាដកម្ម​បាន​ចាប់ផ្ដើម​មិនមែន​នៅ​ពេល​ដែល​មាន​ការ​យល់ច្រឡំ​អំពី​ពាក្យ​នោះ​ឡើយ ប៉ុន្តែ​នៅ​ពេល​ភាព​ស្ងប់ស្ងាត់​មិន​ត្រូវ​បាន​យល់។»
  9. «ជីវិត​របស់​យើង​ត្រូវ​បាន​ខ្ជះខ្ជាយ​ទៅលើ​ព័ត៌មាន​លម្អិត ចូរ​ធ្វើ​ឲ្យ​វា​សាមញ្ញ ធ្វើឲ្យ​វា​សាមញ្ញ។»
  10. «ជីវិត​នៅ​ក្នុង​ពួក​យើង​ប្រៀប​បាន​ទៅ​នឹង​ទឹក​ដែល​នៅ​ក្នុង​ស្ទឹង។»

    អត្ថបទទាក់ទង៖ សម្ដី​ចំនួន​៩​ឃ្លាពីទស្សនវិទូ​​អាមេរិក​លោក Henry David Thoreau

ដោយ៖ ស្រីពៅ

X
5s