គតិ​ដ៏​ជ្រាលជ្រៅ​ចំនួន​ ១០​ឃ្លា ដែល​អ្នក​គួរ​យក​ទៅ​សង្កេត​នៅ​ក្នុង​បទពិសោធន៍​ជីវិត​របស់​អ្នក​



ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​គតិ​ដ៏​ជ្រាលជ្រៅ​ចំនួន​ ១០​ឃ្លា ដែល​អ្នក​គួរ​យក​ទៅ​សង្កេត​នៅ​ក្នុង​បទពិសោធន៍​ជីវិត​របស់​អ្នក:

) «រហូត​ទាល់តែ​យើង​បាន​បាត់បង់​អ្វីៗ​គ្រប់យ៉ាង ទើប​យើង​មាន​សេរីភាព​អាច​ធ្វើ​អ្វីៗ​បាន។» Chuck Palahniuk

) «ខ្ញុំ​លះបង់​ចោល។ វង្វេង​នៅ​ក្នុង​ការ​មិន​មាន​សតិដឹង។ ងងឹត​និង​ស្ងប់ស្ងាត់​និង​ពេញលេញ។ ខ្ញុំ​ក៏​បាន​រក​ឃើញ​សេរីភាព។ បាត់បង់​រាល់​ក្ដី​សង្ឃឹម​ទាំងអស់​គឺជា​សេរីភាព។» Chuck Palahniuk

) «ប្រហែល​ជា​ការ​អភិវឌ្ឍ​ខ្លួនឯង​មិនមែន​ជា​ចម្លើយ​នោះ​ឡើយ។ ប្រហែល​ជា​ការ​បំផ្លាញ​ខ្លួនឯង​ទើប​ជា​ចម្លើយ។» Chuck Palahniuk

) «គ្មាន​នរណា​ម្នាក់​ដែល​នៅ​ខាងក្រៅ​ខ្លួន​យើង​អាច​គ្រប់គ្រង​យើង​នៅ​ខាងក្នុង​បាន​ឡើយ។ នៅ​ពេល​យើង​យល់​ពី​វា យើង​នឹង​មាន​សេរីភាព។» ព្រះសម្មាសម្ពុទ្ធ

) «សេរីភាព​គឺជា​ការ​ដែល​មិន​សុំ​ចង់​បាន​អ្វី មិន​រំពឹងទុក​អ្វី មិន​ពឹងផ្អែក​លើ​អ្វី។» Ayn Rand


) «សេរីភាព​គឺជា​ការ​តាំងចិត្ត​ក្នុង​ការ​មាន​ទំនួលខុសត្រូវ​លើ​ខ្លួនឯង។» Friedrich Nietzsche

) «នៅ​ចន្លោះ​រវាង​ការ​រំញោច​និង​ការ​ឆ្លើយតប​គឺជា​ចន្លោះ​មួយ។ នៅ​ក្នុង​ចន្លោះ​នោះ​គឺជា​អំណាច​របស់​យើង​ក្នុង​ការ​ជ្រើសរើស​ការ​ប្រតិកម្ម​ឆ្លើយតប។ នៅ​ក្នុង​ការ​ប្រតិកម្ម​ឆ្លើយតប​របស់​យើង​បង្កប់​នូវ​ការ​លូតលាស់​និង​សេរីភាព​របស់​យើង។» Vicktor Emil Frankl

) «មនុស្ស​ទាមទារ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សំណង​ទៅ​នឹង​សេរីភាព​នៃ​ការ​គិត​ដែល​ពួកគេ​កម្រ​ប្រើប្រាស់។» Soren Kierkegaard

) «មនុស្ស​ដែល​មិន​រីករាយ​បំផុត​នៅ​ក្នុង​លោក​នេះ គឺជា​មនុស្ស​ដែល​ខ្វាយខ្វល់​ខ្លាំង​បំផុត​ទៅលើ​អ្វី​ដែល​អ្នកដទៃ​គិត។» C. JoyBell C.

១០) «ខ្ញុំ​បាន​រក​ឃើញ​ទាំង​សេរីភាព​និង​សុវត្ថិភាព​នៅ​ក្នុង​ភាព​ឆ្កួត​របស់​ខ្ញុំ។ សេរីភាព​នៃ​ភាព​ឯកា​និង​សុវត្ថិភាព​ពី​ការ​ដែល​ត្រូវ​បាន​គេ​យល់ ពី​ព្រោះ​តែ​មនុស្ស​ដែល​បាន​យល់​ពី​យើង​បង្កើត​ចំណង​អ្វីមួយ​នៅ​ក្នុង​ខ្លួន​យើង។» Kahlil Gibran

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​អំពី​ជីវិត​ចំនួន​១០​ឃ្លា ដើម្បី​បំភ្លឺ​ភាព​ងងឹត​នៅ​ក្នុង​ចិត្ត​អ្នក

X
5s