ទស្សនចំនួន ៧ឃ្លា ដែលអាចឲ្យអ្នកសញ្ជឹងគិតសារឡើងវិញចំពោះជីវិតដែលអ្នកកំពុងតែរស់នៅ
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ៧ឃ្លា ដែលអាចឲ្យអ្នកសញ្ជឹងគិតសារឡើងវិញចំពោះជីវិតដែលអ្នកកំពុងតែរស់នៅ៖
១) «តើពិភពលោកនឹងប្រែក្លាយទៅជាយ៉ាងណាបើសិនជាពួកគេចំណាយពេលវេលាស្ដាប់មនសិការរបស់ពួកគេឲ្យបានច្រើនដូចទៅនឹងការដែលពួកគេនិយាយតាមការផ្សាយវិទ្យុ ? បើពួកគេអាចឆ្លើយតបទៅនឹងការហៅរបស់ជំនឿដ៏មុតមាំរបស់ពួកគេបានលឿនដូចទៅនឹងការដែលយើងឆ្លើយតបទៅនឹងសំឡេងសូររបស់បច្ចេកវិទ្យាដែលនៅក្នុងហោប៉ៅរបស់ពួកគេ ? រាល់សំឡេងរំខានទាំងនេះ។ រាល់ព័ត៌មានទាំងនេះ។ រាល់ការបញ្ចូលទិន្នន័យទាំងនេះ។ យើងភ័យខ្លាចភាពស្ងប់ស្ងាត់។ យើងភ័យខ្លាចការដែលមើលទៅដូចជាមនុស្សល្ងីល្ងើ។ យើងភ័យខ្លាចរំលងហួសអ្វីមួយ។ យើងភ័យខ្លាចការដែលក្លាយជាមនុស្សមិនល្អម្នាក់ដែលនិយាយថា «ទេ មិនគួរឲ្យចាប់អារម្មណ៍ទេ។» យើងសុខចិត្តធ្វើឲ្យខ្លួនឯងវេទនាជាជាងធ្វើឲ្យខ្លួនឯងក្លាយជាអាទិភាព ជាជាងក្លាយជាភាពល្អបំផុតនៃខ្លួនឯង។ ចូរនៅឲ្យស្ងៀម និងគ្រប់គ្រងទៅលើរបបអាហារនៃព័ត៌មានរបស់យើង។» Ryan Holiday
២) «ជីវិតពិតជាខ្លីណាស់។ យើងចំណាយពេលដ៏ច្រើនប្រឹងប្រែងទៅលើរបស់តូចតាច ព្រួយបារម្ភ រអ៊ូរទាំ និយាយដើម ប្រៀបធៀប ប្រាថ្នា ចង់បាន និងរង់ចាំសម្រាប់អ្វីដែលធំជាងមុននិងប្រសើរជាងមុនជាជាងយកចិត្តទុកដាក់ទៅលើរាល់អំណោយទានដែលសាមញ្ញទាំងឡាយដែលនៅជុំវិញខ្លួនយើងរាល់ថ្ងៃ។ ជីវិតពិតជាងាយនឹងបាក់បែកណាស់ ហើយអ្វីដែលវាត្រូវការគឺគ្រាន់តែខណៈពេលមួយប៉ុណ្ណោះដើម្បីផ្លាស់ប្ដូរគ្រប់យ៉ាងដែលអ្នកតែងមើលរំលង។ ចូរផ្ដោតទៅលើអ្វីដែលសំខាន់និងមានការអំណរគុណ។ អ្នកត្រូវបានប្រទានពរហើយ។ ចូរជឿជាក់វា ! ចូររស់នៅជីវិតរបស់អ្នកនិងមិនបន្សល់វិប្បដិសារីអ្វីឡើយ។» Melanie Koulouris
៣) «បើអ្នកស្រឡាញ់ខ្លួនឯង អ្នកមិនចាំបាច់ទាញអ្នកដទៃចុះដើម្បីមកប៉ះប៉ូវអ្នកនោះឡើយ។» Karl Baba
៤) «ខ្ញុំមិនមែនជាអ្វីដែលកើតឡើងមកលើខ្ញុំឡើយ។ ខ្ញុំគឺជាអ្វីដែលខ្ញុំជ្រើសរើសក្លាយទៅជា។» Carl Jung
៥) «រៀនអង្គុយចុះនិងសង្កេត។ មិនមែនសុទ្ធតែគ្រប់រឿងទាំងអស់នោះទេដែលត្រូវការការប្រតិកម្មឆ្លើយតប។» អនាមិក
៦) «របៀបនៃការនិយាយកំប្លែងរបស់ខ្ញុំគឺជាការនិយាយការពិត។ វាគឺជារឿងកំប្លែងដែលគួរឲ្យអស់សំណើចបំផុតនៅលើលោក។» George Bernard Shaw
៧) «បើអ្នកចង់ប្រាប់ការពិតដល់មនុស្ស ចូរធ្វើឲ្យពួកគេសើច ពុំនោះទេពួកគេនឹងសម្លាប់អ្នក។» George Bernard Shaw
អត្ថបទទាក់ទង៖ សម្រង់គតិចំនួន៩ ដែលសុទ្ធតែមានខ្លឹមសារជ្រាលជ្រៅអំពីខ្លឹមសារជីវិត
ដោយ៖ ស្រីពៅ