Niccolò៖ ​​​វាយតម្លៃ​អំពី​​ប្រាជ្ញា​​​អ្នក​ដឹកនាំ​ម្នាក់​ ​​​ត្រូវ​មើល​​កូន​ចៅ​នៅ​ជុំវិញ​ខ្លួន​​



«​​វិធីសាស្ត្រ​ដំបូង​ក្នុង​ការ​​វាយតម្លៃ​អំពី​​ប្រាជ្ញា​​​អ្នក​ដឹកនាំ​ម្នាក់​ ​​​គឺ​​យើង​ត្រូវ​សម្លឹង​មើល​​កូន​ចៅ​នៅ​ជុំវិញ​ខ្លួន​»។ ​​នេះ​ជា​គតិ​របស់​​​លោក​ Niccolò Machiavelli​​​ ​ជា​អ្នក​និពន្ធ​សៀវភៅ​«​The Prince»​ ​ដែល​មាន​​ឥទ្ធិពល​​បំផុត​​ក្នុង​វិស័យ​នយោបាយ។​ ​ក្នុង​​ន័យ​នេះ​ ​លោក​ចង់​បញ្ជាក់​ថា ​​មេដឹកនាំ​​ប្រភេទ​ណា​ ដែល​ស្រូប​ទាញ​​បាន​ប្រភេទ​​​​​​មនុស្ស​បែប​នោះ​ដែរ​។ ​​

សម្រាប់​​​លោក​ Niccolò Machiavelli​​​​​យល់​ឃើញ​ថា ​​​វា​មិន​ពិបាក​ពេក​នោះ​ទេ​ ក្នុង​ការ​វាស់​ស្ទង់​​ពី​ប្រាជ្ញា​ ក៏​ដូច​ជា​សមត្ថភាព​របស់​អ្នក​ដឹកនាំ​ម្នាក់​ ​ដោយ​គ្រាន់​តែ​សម្លឹង​​មើល​​អំពី​​កម្រិត​នៃ​ការ​យល់​ដឹង និង ​ឥរិយា​បទ​​​របស់​មនុស្ស​ជុំវិញ​ខ្លួន ឬ ​អ្នក​​នៅ​ក្រោម​បង្គាប់​អ្នក​ដឹកនាំ​នោះ​​​។ ​មាន​ន័យ​ថា បើ​អ្នក​ដឹកនាំ​ពូកែ​​មែន​ មិន​អាច​មាន​មនុស្ស​អត់​បាន​ការ​ច្រើន​នៅ​ក្បែរ​ខ្លួន​នោះ​ឡើយ​ ព្រោះ​​​ច្បាស់​ជា​ធ្វើការ​ជាមួយ​គ្នា​មិន​​កើត​ ​ពោល​គឺ​ត្រូវ​តែ​​​មាន​មនុស្ស​ពូកែៗ​ច្រើន​​នៅ​ជុំវិញ​ខ្លួន​​ដើម្បី​ធ្វើការ​ជាមួយ​។

​ដោយ​ឡែក​​អ្នកដឹកនាំ​ខ្សោយ​វិញ ​គឺ​សម្បូរ​ណាស់​បុគ្គលិក​ ឬ មនុស្ស​​យ៉ាប់ៗ​នៅ​ជុំវិញ​ខ្លួន​ ជា​ពិសេស​នោះ​មនុស្ស​ពូកែ​​វាយអែបស៊ីអប ឬ ​ក៏​​ពូកែ​ខាង​​«​តែៗ​ស្កៗ​»​ ​អ៊ីចឹង​ហើយ​​បាន​ជា​រក​លទ្ធផល​​ការងារ​ល្អ​មិន​ឃើញ​។ ក្នុង​ដំណើរ​នេះ​មិន​យូរ​មិន​ឆាប់​ប្រាកដ​ជា​ វិនាស​ទាំង​អស់​គ្នា​មិន​បាន។ ​​​អ្នកដឹកនាំ​គឺ ពិត​ជា​សំខាន់​​ ​ព្រោះ​បើ​កាល​ណា​មាន​អ្នក​ដឹកនាំ​ខ្សោយ​​ហើយ ​មនុស្ស​ខ្លាំង​ប្រាកដ​ជា​នៅ​មិន​បាន​ឡើយ​ ​ហើយ​​ក្រុមហ៊ុន​ ឬ​ អង្គភាព​ទាំង​មូល​ប្រាកដ​ជា​ ​​​​​​គ្មាន​​លំនឹង​​ ហើយ​ជៀស​មិន​ផុត​ពី​រឿង​ដួល​រលំ​ឡើយ​៕ ​​​​

X
5s