ទស្សន​ចំនួន​ ១០ ដែល​អាច​ធ្វើឲ្យ​ចិត្ត​ខាងក្នុង​របស់​អ្នក​ប្រែ​ជា​ស្ងប់​និង​ធូរស្រាល​បាន​



ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​ទស្សន​ចំនួន​ ១០ ដែល​អាច​ធ្វើឲ្យ​ចិត្ត​ខាងក្នុង​របស់​អ្នក​ប្រែ​ជា​ស្ងប់​និង​ធូរស្រាល​បាន:

) «នៅ​ពេល​ខ្ញុំ​រក​ឃើញ​ថា​ខ្ញុំ​ជា​នរណា ខ្ញុំ​នឹង​មាន​សេរីភាព។» Ralph Ellison

) «ចំណុច​ដែល​សំខាន់​បំផុត​គឺជា​ការ​ទទួលស្គាល់​ខ្លួនឯង​និង​ឈរ​នៅលើ​ជើង​ទាំងពីរ​របស់​អ្នក។» Shunryu Suzuki

) «ជីវិត​ដែល​ល្អ​អាច​នឹង​សាមញ្ញ​ដូច​ទៅ​នឹង​ការ​ដែល​ផ្ចង់​ស្មារតី​យកចិត្តទុកដាក់។» Charlie Ambler

) «វា​តែងតែ​ជា​ភាព​ក្លែងក្លាយ​ដែល​ធ្វើឲ្យ​អ្នក​រងទុក្ខ ចំណង់​និង​ភាព​ភ័យខ្លាច​ដែល​ក្លែងក្លាយ តម្លៃ​និង​ទស្សន​ដែល​ក្លែងក្លាយ ទំនាក់ទំនង​ក្លែងក្លាយ​ជាមួយ​មនុស្ស។ បោះចោល​ភាព​ក្លែងក្លាយ​ហើយ​អ្នក​នឹង​មាន​សេរីភាព​ពី​ការ​ឈឺចាប់ ការ​ពិត​ធ្វើឲ្យ​អ្នក​មាន​ក្ដីសុខ ការពិត​ដោះលែង​អ្នក​ឲ្យ​មាន​សេរីភាព។» Nisargadatta Maharaj

) «ស្រមៃ​ឃើញ​ថា​របស់​បន្តិចបន្តួច​ដូចជា​អាហារ ការ​រួមភេទ អំណាច កេរ្តិ៍ឈ្មោះ នឹង​ធ្វើឲ្យ​អ្នក​រីករាយ​គឺជា​ការ​បំភ័ន្ត​ខ្លួនឯង​ហើយ។ មាន​តែ​អ្វីមួយ​ដែល​ល្វឹងល្វើយ​និង​ជ្រៅ​ដូច​ទៅ​នឹង​អ្នក​ខ្លួនឯង​ពិត​ប្រាកដ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើឲ្យ​អ្នក​រីករាយ​យ៉ាង​ពិត​ប្រាកដ​និង​យ៉ាង​យូរ​អង្វែង​បាន។» Nisargadatta Maharaj

) «សេចក្ដីទុក្ខ​គឺជា​របៀប​ដែល​ជីវិត​ប្រាប់​អ្នក​ថា​អ្នក​កំពុងតែ​ប្រឆាំង​ឬ​បកស្រាយ​ខុស​អំពី​អ្វី​ដែល​ជា​ការ​ពិត។» Adyashanti

) «ខ្ញុំ​ជឿ​ថា​នៅ​ក្នុង​ធម្មជាតិ​មាន​ដែន​ម៉ាញេទិច​ដ៏​ស្រាល​ស្ដួចស្ដើង​មួយ ដែល​បើសិនជា​យើង​ព្រម​ចុះចាញ់​ទៅ​នឹង​វា​ដោយ​មិនដឹង​ខ្លួន វា​នឹង​នាំ​យើង​ទៅ​រក​ផ្លូវ​ត្រូវ។» Henry David Thoreau

) «គ្មាន​ជន​ណា​ម្នាក់​ដែល​ឈឺចាប់​នោះ​ឡើយ​លើកលែង​តែ​ត្រូវ​បាន​ឈឺចាប់​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ។» Diogenes

) «មនុស្ស​ភាគច្រើន​ស្ថិត​នៅ​ក្នុង​ចម្ងាយ​១​ម្រាមដៃ​នៃ​ការ​ក្លាយ​ជា​មនុស្ស​ឆ្កួត។» Diogenes

១០) «មិនមែន​ខ្ញុំ​ឆ្កួត​នោះ​ទេ គ្រាន់តែ​ក្បាល​របស់​ខ្ញុំ​ខុស​ពី​អ្នក​ប៉ុណ្ណោះ។» Diogenes

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ចំនួន​៨​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ចាប់ផ្ដើម​ឲ្យ​តម្លៃ​លើ​ភាព​ឯកា​នៅ​ក្នុង​ជីវិត​របស់​អ្នក

X
5s