សម្ដីដកស្រង់ចំនួន ១០ឃ្លា ដែលអាចធ្វើឲ្យអ្នកចូលទៅក្នុងជីវិតកាន់តែជ្រៅមួយស្រទាប់ទៀត
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ១០ឃ្លា ដែលអាចធ្វើឲ្យអ្នកចូលទៅក្នុងជីវិតកាន់តែជ្រៅមួយស្រទាប់ទៀត៖
១) «ភ្នែកឃើញតែអ្វីដែលចិត្តត្រូវបានត្រៀមខ្លួននឹងយល់ប៉ុណ្ណោះ។» Henri Bergson
២) «ផ្លាស់ប្ដូរទស្សនរបស់អ្នក ប៉ុន្តែរក្សាឲ្យបាននូវគោលការណ៍របស់អ្នក។ ផ្លាស់ប្ដូរស្លឹករបស់អ្នក ប៉ុន្តែនៅឲ្យស្និទ្ធជាមួយឫសរបស់អ្នក។» Victor Hugo
៣) «ច្បាប់មានកាន់តែច្រើន យុត្តិធម៌មានកាន់តែតិច។» Cicero
៤) «បើយើងមិនអាចផ្លាស់ប្ដូរការពិតបាន ចូរយើងផ្លាស់ប្ដូរភ្នែកដែលមើលឃើញការពិតនោះចុះ។» Nikos Kazantzakis
៥) «មនុស្សត្រូវការភាពឆ្កួតបន្តិចបន្តួច បើមិនដូច្នោះទេពួកគេនឹងមិនហ៊ានកាត់ខ្សែពួរនិងមានសេរីភាពនោះឡើយ។» Nikos Kazantzakis
៦) «ទម្លាក់ត្រចៀកអ្នកចុះទៅដល់វិញ្ញាណរបស់អ្នក ហើយចូរស្ដាប់ដោយយកចិត្តទុកដាក់។» Anne Sexton
៧) «ជនដែលស្វែងរកសុវត្ថិភាពសូម្បីតែស្ថិតនៅក្នុងចិត្តក៏ដោយ ប្រៀបបានទៅនឹងមនុស្សដែលនឹងកាប់អវយវៈរបស់គាត់ដើម្បីមានអវយវៈសិប្បនិម្មិតដែលនឹងមិនផ្ដល់ឲ្យគាត់នូវការឈឺចាប់ឬបញ្ហាទាំងឡាយ។» Henry Miller
៨) «ជីវិតគឺជាដំណើរផ្សងព្រេងរបស់វា ដែលសន្មតជាមុននូវការផ្លាស់ប្ដូរនិងចលនារបស់វា ហើយបុគ្គលម្នាក់ព្យាយាមដេញចាប់ពួកវាជាមួយនឹងការប្រឈមមុខនឹងភាពគ្រោះថ្នាក់អស់ពេលជាអនេក។» Laurens van der Post
៩) «នៅពេលគ្រប់យ៉ាងវិវត្តទៅរកអ្វីដែលយើងមិនចង់បាន តើវាគួរឲ្យរីករាយប៉ុណ្ណានឹងបានពិសោធន៍ទៅលើវិញ្ញាណរបស់អ្នកដើម្បីមើលឃើញថាតើវាមានការអត់ធ្មត់និងភាពក្លាហានឬអត់។» Nikos Kazantzakis
១០) «ខ្ញុំបិទភ្នែករបស់ខ្ញុំដើម្បីអាចមើលឃើញ។» Paul Gauguin
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ស៊ីជម្រៅចំនួន ១០ឃ្លាអំពីជីវិត ដែលអ្នកគួរអាន