ទស្សន​ចំនួន​ ៩​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​រស់នៅ​ជីវិត​របស់​អ្នក​ឲ្យ​មាន​ខ្លឹមសារ​ឡើង​វិញ​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន​ ៩​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​រស់នៅ​ជីវិត​របស់​អ្នក​ឲ្យ​មាន​ខ្លឹមសារ​ឡើង​វិញ៖

) «មនុស្ស​យើង​ភាគច្រើន​ចំណាយ​ពេល​ច្រើន​ពេក​ទៅលើ​អ្វី​ដែល​បន្ទាន់​និង​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ទៅលើ​អ្វី​ដែល​សំខាន់។» Stephen R. Covey

) «បើ​អ្នក​បដិសេធ​ការ​ផ្លាស់ប្ដូរ អ្នក​បដិសេធ​ជីវិត។» Sadhguru

) «វា​មិន​ទាន់​យឺត​ពេល​នោះ​ទេ​ក្នុង​ការ​រៀន​រីករាយ​ឡើង​វិញ។» អនាមិក

) «ព័ត៌មាន​គ្រាន់តែ​ជា​ចំណែក​តូច​មួយ​នៃ​ទិន្នន័យ។ ចំណេះដឹង​គឺជា​ការ​យក​វា​ដាក់​បញ្ចូល​គ្នា។ បញ្ញា​គឺជា​ការ​ឆ្លង​រំលង​ហួស​ពួកវា។» Ram Dass


) «សេចក្ដី​ទុក្ខ​គ្រាន់តែ​បង្ហាញ​ថា​នៅ​ទីណា​ដែល​អ្នក​ជាប់​ជំពាក់។ ហេតុនេះ​ហើយ​បាន​ជា​មនុស្ស​ដែល​ដើរ​នៅ​លើ​ផ្លូវ សេចក្ដី​ទុក្ខ​គឺជា​អំណោយទាន។» Ram Dass

) «រហូត​ទាល់តែ​យើង​បាន​ជួប​ជាមួយ​បិសាច​នៅ​ក្នុង​ខ្លួន​យើង ពុំ​នោះ​ទេ​យើង​នឹង​បន្ត​ព្យាយាម​សម្លាប់​វា​នៅ​ពិភពលោក​ខាងក្រៅ ប៉ុន្តែ​យើង​នឹង​រក​ឃើញ​ថា​យើង​មិន​អាច​ធ្វើ​បាន​នោះ​ឡើយ។ រាល់​ភាព​ងងឹត​នៅ​ក្នុង​លោក​កើត​ចេញ​ពី​ភាព​ងងឹត​នៅ​ក្នុង​បេះដូង ហើយ​គឺ​នៅ​ទីនោះ​ឯង​ដែល​យើង​ត្រូវ​ធ្វើ​ការងារ​របស់​យើង។» Marianne Williamson

) «សេចក្ដី​សុខ​គឺជា​ធម្មជាតិ​របស់​អ្នក។ វា​មិន​ខុស​នោះ​ឡើយ​ក្នុង​ការ​ចង់​បាន​វា។ អ្វី​ដែល​ខុស​គឺជា​ការ​ស្វែងរក​វា​ពី​ខាងក្រៅ​ស្រប​ពេល​ដែល​វា​ស្ថិត​នៅ​ខាងក្នុង។» Ramana Maharshi

) «ហេតុអ្វី​អ្នក​គួរ​ធ្វើឲ្យ​ខ្លួនឯង​កង្វល់​អំពី​អនាគត ? អ្នក​មិន​ទាំង​ដឹង​ស្រួលបួល​អំពី​បច្ចុប្បន្ន​ផង។ យកចិត្តទុកដាក់​ទៅលើ​បច្ចុប្បន្ន អនាគត​នឹង​យកចិត្តទុកដាក់​ទៅលើ​ខ្លួន​វា​ដោយ​ខ្លួន​វា។» Ramana Maharshi

) «ដើម្បី​ឲ្យ​អ្វីៗ​អាច​បង្ហាញ​ខ្លួន​វា យើង​ត្រូវតែ​ត្រៀមខ្លួន​ក្នុង​ការ​បោះចោល​ទស្សន​របស់​យើង​ចំពោះ​វា។» Thich Nhat Hanh

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្រង់សម្ដី​ប្រកបដោយគតិបណ្ឌិតចំនួន​៨ ឃ្លាដែល​អ្នក​គួរ​យក​ទៅ​សិក្សា​ស្វែងយល់

X
5s