ទស្សនចំនួន ១០ឃ្លា របស់លោក Deepak Chopra ដែលជាអ្នកនិពន្ធសញ្ជាតិឥណ្ឌាអាមេរិក
ថ្ងៃនេះយើងបានដកស្រង់នូវទស្សនចំនួន ១០ឃ្លា របស់លោក Deepak Chopra ដែលជាអ្នកនិពន្ធនិងជាអ្នកគាំទ្រការព្យាបាលតាមបែបជំនួសការប្រើប្រាស់ឱសថមួយរូបដែលមានសញ្ជាតិឥណ្ឌាអាមេរិក:
១) «បើទោះជាអ្នកគិតថាអ្នកបានរៀបចំជីវិតរបស់អ្នករួចស្រេចអស់ហើយ រឿងរ៉ាវនឹងកើតឡើងដែលឆ្លាក់វាសនារបស់អ្នកនៅក្នុងរបៀបដែលអ្នកមិនធ្លាប់នឹកស្រមៃឃើញពីមុនមក។»
២) «សេចក្ដីសុខដែលមានមូលហេតុគ្រាន់តែជាទម្រង់មួយទៀតនៃសេចក្ដីទុក្ខប៉ុណ្ណោះ ពីព្រោះតែមូលហេតុនេះអាចត្រូវបានដកចេញពីយើងគ្រប់ពេលវេលាបានទាំងអស់។»
៣) «កុំព្យាយាមគ្រប់គ្រងចរន្តរបស់ទឹក។»
៤) «ការឈឺចាប់មិនមែនជាការពិតនោះទេ វាគឺជាអ្វីដែលអ្នកត្រូវឆ្លងកាត់ដើម្បីស្វែងរកឃើញការពិត។»
៥) «មិនមានភាពចៃដន្យនោះឡើយ មានតែគោលបំណងមួយចំនួនដែលយើងមិនទាន់យល់ប៉ុណ្ណោះ។»
៦) «ស្ថានភាពហាក់ដូចជាកើតឡើងទៅលើមនុស្ស ប៉ុន្តែតាមការពិត ពួកវាលាចេញមកពីបុព្វហេតុកម្មផលដែលជ្រៅ។» ចក្រវាលលាខ្លួនវា ដែលនាំឲ្យមានការកើតឡើងនៃមូលហេតុអ្វីមួយដែលត្រូវរួមបញ្ចូល។ ចូរកុំយកដំណើរការនេះទុកក្នុងចិត្ត។ ដំណើរការនៃហេតុនិងផលគឺកើតឡើងជាអនន្តភាព។ អ្នកគឺជាចំណែកនៃការឡើងនិងចុះដែលមិនចេះចប់មួយនេះ និងទាល់តែជិះលើរលកទើបអ្នកអាចប្រាកដថារលកមិនធ្វើឲ្យអ្នកលង់។»
៧) «សមាធិមិនមែនជាផ្លូវមួយដែលធ្វើឲ្យចិត្តរបស់អ្នកស្ងប់ស្ងាត់នោះឡើយ។ វាគឺជាផ្លូវនៃការចូលទៅក្នុងភាពស្ងប់ស្ងាត់ដែលបាននៅទីនោះរួចស្រាប់ទៅហើយ ដែលត្រូវបានកប់នៅក្រោមការគិតចំនួន៥០,០០០ ដែលមនុស្សធម្មតាគិតជារៀងរាល់ថ្ងៃ។»
៨) «ពិភពលោកលើសពីការរួមបញ្ចូលគ្នានៃសេចក្ដីទុក្ខរបស់វាទៅទៀត។»
៩) «ការជាប់ជំពាក់ទៅនឹងលុយនឹងតែងតែបង្កើតនូវភាពដែលខ្វះការកក់ក្ដៅមិនមានសុវត្ថិភាពមិនថាអ្នកមានលុយនៅក្នុងធនាគារច្រើនប៉ុណ្ណាក៏ដោយ។»
១០) «ចិត្តរបស់អ្នកគឺជាកាំបិតដែលកាត់ការតជាប់គ្នានៃលំហនិងពេលវេលាទៅជាចម្រៀកល្អិតៗនៃបទពិសោធន៍ដែលកើតឡើងតាមលំដាប់លំដោយបន្តបន្ទាប់គ្នា។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីចំនួន៦ឃ្លាដកស្រង់ពីសៀវភៅ Sapiens: A Brief History of Humankind