ទស្សន​​ ១០​ឃ្លា ដែល​អាច​ឲ្យ​អ្នក​យល់​ពី​ខ្លួនឯង​និង​ជីវិត​របស់​អ្នក​បាន​កាន់តែ​ស៊ីជម្រៅ​ជាង​មុន​



ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​ទស្សន​ចំនួន ​១០​ឃ្លា ដែល​អាច​ឲ្យ​អ្នក​យល់​ពី​ខ្លួនឯង​និង​ជីវិត​របស់​អ្នក​បាន​កាន់តែ​ស៊ីជម្រៅ​ជាង​មុន:

) «គ្មាន​អ្វី​ដែល​ងាយ​នឹង​ប្រេះស្រាំ​ជាង​ទ្រឹស្ដី​វិទ្យាសាស្ត្រ​ដែល​ជា​ការ​ប៉ុនប៉ង​ក្នុង​ពេល​ដ៏​ខ្លី​មួយ​ក្នុង​ការ​បកស្រាយ​អំពី​ការ​ពិត​និង​មិនមែន​ជា​ការ​ពិត​ជា​អនន្តភាព​នៅ​ក្នុង​ខ្លួន​វា​នោះ​ឡើយ។» Carl Jung

) «កុំ​រំពឹង​ទុក​ថា​ព្រឹត្តិការណ៍​នឹង​ប្រែ​ក្លាយ​ទៅ​ដូចជា​អ្វី​ដែល​អ្នក​ចង់​បាន ចូរ​ស្វាគមន៍​ព្រឹត្តិការណ៍​មិន​ថា​វា​កើតឡើង​តាម​របៀប​ណា​ឡើយ។ នេះ​គឺជា​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​សន្តិភាព។» Epictetus

) «ពិភពលោក​គឺជា​ទីកន្លែង​ដ៏​អស្ចារ្យ​និង​វេទមន្ត​មួយ​ដែល​យើង​កម្រ​ខ្វល់​នឹង​រុករក​វា ពី​ព្រោះ​តែ​យើង​រវល់​តែ​បង្កើន​ទ្រព្យ​និង​រក្សា​អត្តា​របស់​ខ្លួនឯង។» អនាមិក

) «ជីវិត​គឺ​លំបាក ប៉ុន្តែ​ធៀប​នឹង​អ្វី ?» អនាមិក

) «អ្នក​បង្កើត​ការ​ពិត​របស់​អ្នក​ដោយ​យោង​ទៅ​តាម​ជំនឿ​របស់​អ្នក​និង​ការ​រំពឹង​ទុក​របស់​អ្នក ដូច្នេះ​ហើយ​អ្នក​គួរតែ​ត្រួតពិនិត្យ​មើល​ចំណុច​ទាំងនេះ​ឲ្យ​បាន​ហ្មត់ចត់។ បើ​អ្នក​មិន​ចូលចិត្ត​ផ្នែក​ណាមួយ​នៃ​ជីវិត​របស់​អ្នក ដូច្នេះ​ចូរ​ត្រួតពិនិត្យ​មើល​ការ​រំពឹង​ទុក​របស់​អ្នក។» Seth Jane Roberts


) «អ្នក​ស្ថិត​នៅ​ក្នុង​អត្ថិភាព​ជា​រូបរាង​កាយ​ដើម្បី​រៀន​សូត្រ​និង​ស្វែងយល់​ថា​ថាមពល​របស់​អ្នក ដែល​បាន​បកប្រែ​ទៅ​ជា​អារម្មណ៍ ការ​គិត​និង​អព្ភន្តរញាណ បង្កើត​នូវ​រាល់​បទពិសោធន៍​ទាំងឡាយ។ វា​មិន​មាន​ករណី​លើកលែង​នោះ​ឡើយ។» Seth Jane Roberts

) «អ្នក​រក​ឃើញ​សេចក្ដីសុខ​បាន​លុះត្រាតែ​អ្នក​រីករាយ​ជាមួយ​ខ្លួនឯង។» អនាមិក

) «គ្រប់យ៉ាង​ដែល​យើង​បាន​ឮ​គ្រាន់តែ​ជា​មតិយោបល់ មិនមែន​ជា​ហេតុការណ៍​ពិត​ឡើយ។ គ្រប់យ៉ាង​ដែល​យើង​បាន​ឃើញ​គ្រាន់តែ​ជា​ទស្សន មិនមែន​ជា​ការ​ពិត​ឡើយ។» Marcus Aurelius


) «ជីវិត​មិនមែន​បង្កើត​មក​ឲ្យ​មិន​អាច​ទ្រាំទ្រ​បាន​ដោយ​កាលៈទេសៈ​នោះ​ឡើយ ប៉ុន្តែ​ទាល់តែ​ដោយ​មិន​មាន​អត្ថន័យ​ខ្លឹមសារ​និង​គោលដៅ។» Viktor Frankl

១០) «នៅ​ពេល​ដែល​យើង​មិន​អាច​ផ្លាស់ប្ដូរ​ស្ថានការណ៍​បាន​តទៅទៀត​ហើយ យើង​ត្រូវ​បាន​ជំរុញ​ឲ្យ​ផ្លាស់ប្ដូរ​ខ្លួនឯង។» Viktor Frankl

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​១០ ដែល​អាចជួយអ្នក​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត​អ្នក​បាន

X
5s