គតិ ១២ឃ្លា ដែលអាចជួយអ្នកឲ្យស្រាយចម្ងល់ដែលបង្កប់នៅក្នុងចិត្តអ្នកកន្លងមកអំពីជីវិតបាន
ថ្ងៃនេះយើងបានចងក្រងនូវគតិចំនួន ១២ឃ្លា ដែលអាចជួយអ្នកឲ្យស្រាយចម្ងល់ដែលបង្កប់នៅក្នុងចិត្តរបស់អ្នកកន្លងមកអំពីជីវិតបាន៖
- «ខ្ញុំមិនស្ពាយព័ត៌មានបែបនោះនៅក្នុងការគិតរបស់ខ្ញុំនោះឡើយដោយសារតែវាមានស្រាប់នៅក្នុងសៀវភៅហើយនោះ។ តម្លៃនៃការអប់រំក្នុងសាលាមិនមែនជាការរៀនអំពីការពិតជាច្រើនឡើយ ប៉ុន្តែគឺជាការហ្វឹកហាត់ឲ្យចេះគិត។» អាល់ប៊ឺត អាញស្តាញ
- «ថាមពលនៃចិត្តគឺជាខ្លឹមសំខាន់នៃជីវិត។» អារីស្តូត
- «សេចក្ដីសុខគឺជាការជ្រើសរើសដែលត្រូវការការប្រឹងប្រែងម្ដងម្កាល។» Aeschylus
- «ពេលវេលា នៅពេលដែលវាចម្រើនវ័យទៅ នឹងបង្រៀនគ្រប់រឿងរ៉ាវទាំងអស់។» Aeschylus
- «វាជារឿងងាយស្រួលនៅពេលយើងស្ថិតនៅក្នុងភាពរុងរឿងក្នុងការផ្ដល់ដំបូន្មានដល់អ្នកដែលកំពុងជួបការលំបាក។» Aeschylus
- «ការពិតគឺត្រូវបានរស់នៅ មិនមែនត្រូវបានបង្រៀនឡើយ។» Hermann Hesse
- «សេចក្ដីស្រឡាញ់មិនមែននៅទីនោះដើម្បីឲ្យយើងរីករាយឡើយ។ ខ្ញុំជឿថាវាកើតឡើងដើម្បីមកបង្ហាញយើងថាតើយើងអាចអត់ធន់បានប៉ុណ្ណា។» Hermann Hesse
- «កន្លងមកខ្ញុំតែងតែស្វែងរក ហើយឥឡូវនេះក៏នៅតែជាអ្នកស្វែងរកដដែល ប៉ុន្តែខ្ញុំបានឈប់សួរដេញដោលដួងតារានិងសៀវភៅទៀតហើយ។ ខ្ញុំបានចាប់ផ្ដើមស្ដាប់ការបង្រៀនដែលឈាមរបស់ខ្ញុំបានខ្សឹបប្រាប់ខ្ញុំ។» Hermann Hesse
- «ភាពចាំបាច់បង្រៀនឲ្យមានបញ្ញា ខណៈពេលដែលភាពចម្រើនរុងរឿងបង្កើតឲ្យមានមនុស្សល្ងង់ខ្លៅ។» Wellins Calcott
- «យល់ពីពិភពលោកទៅតាមសភាពពិតរបស់វា មិនមែនទៅតាមអ្វីដែលយើងប្រាថ្នាចង់បាន គឺជាចំណុចចាប់ផ្ដើមនៃបញ្ញា។» Bertrand Russell
- «មានបញ្ញាខួរក្បាល និងបញ្ញាបេះដូង។» Charles Dickens
- «ជីវិតប្រៀបដូចជាដើរនៅលើឋានសួគ៌ជាមួយនឹងគ្រាប់សណ្ដែកនៅក្នុងស្បែកជើង។» Charles Edward Jerningham
អត្ថបទទាក់ទង៖ ពាក្យសម្ដីដកស្រង់ចំនួន១០ ឃ្លាអំពីគតិបណ្ឌិតចេញពីភាពស្ងប់ស្ងាត់ របស់បុគ្គលល្បីៗ
ដោយ៖ ស្រីពៅ