​IMF ព្យាករណ៍ថា៖ សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់ចុះ​​ -១,៦​​​​​​​%​ឆ្នាំ​២០២០​​​



របាយការណ៍​ពី​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ហៅ​កាត់​ថា​ IMF ​​បាន​ឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​កម្ពុជា​ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ធ្លាក់​ចុះ​រហូត​ដល់​ -,%​ សម្រាប់​ឆ្នាំ​២០២០ ខណៈ​នៅ​ឆ្នាំ​២០២១​ សេដ្ឋកិច្ច​កម្ពុជា​ នឹង​កើន​ឡើង​ក្នុង​អត្រា​ ៦,%​វិញ។

​​បើ​និយាយ​ពី​តំបន់​អាស៊ាន​ទាំង​មូល​ ​មាន​ប្រទេស​ ៤​ដែល​មាន​សញ្ញាណ​អវិជ្ជមាន​ដូច​កម្ពុជា​ដែរ​ ក្នុង​នោះ​មាន​ ម៉ាឡេស៊ី​ -.% សិង្ហបុរី​ -.%​ និង​ថៃ​ធ្ងន់ធ្ងរ​ជាង​គេ​ គឺ​ធ្លាក់​ចុះ​រហូត​ដល់​ -.%​ឯណោះ។

នៅ​មុន​ពេល​មាន​បញ្ហា​កូវីដ​១៩ ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០​២០​ ​ត្រូវ​បាន​រំពឹង​ថា​ មាន​កំណើន​ ៦.%​។ នេះ​បើ​ផ្អែក​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​កម្ពុជា​នៅ​ថ្ងៃទី ៣០ មករា។ កាល​ពីចុង​ខែ​មីនា ​ធនាគារអភិវឌ្ឍអាស៊ី​ហៅ​កាត់​ថា​ADB ​បានព្យាករណ៍​ថា​ ដោយ​សារតែ​ការ​ផ្ទុះឡើង​នៃជំងឹ​កូវីដ១៩​នៅ​ឆ្នាំនេះ​ នឹង​បណ្តាលឲ្យ​សេដ្ឋកិច្ច​កម្ពុជាខាត​បង់​គិត​ជាទឹក​ប្រាក់​ជាង​៣៩០​លាន​ដុល្លារ។​

ទោះ​ជា​បែប​នេះ​ក្ដី​ មិន​ទាន់​មាន​ការ​សន្និដ្ឋាន​លើ​ទំហំ​ខាតបង់​សេដ្ឋកិច្ច​ឱ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ ព្រោះ​ថា​ វិបត្តិ​នៅ​តែ​បន្ត​ផ្ទុះ​ឡើង​ ពោល​គឺ​មិន​ទាន់​ដឹង​ច្បាស់​ថា​ ស្ថានការណ៍​នឹង​បញ្ចប់​ទៅ​នៅ​ពេល​ណា​ឱ្យ​ពិត​ប្រាកដ៕

ដោយ៖ រតនៈវិភូ​

X
5s