តម្លៃសាំងធម្មតា ធ្លាក់មកនៅត្រឹម ២២៥០រៀល/លីត្រ និងម៉ាស៊ូតធ្លាក់ត្រឹម ២៣០០រៀល
យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងពាណិជ្ជកម្ម កម្ពុជា បានឱ្យដឹងពីតម្លៃប្រេងឥន្ធនៈចាប់ពីថ្ងៃទី១៦ មេសា នេះ រហូតដល់ចុងខែមេសា តម្លៃសាំងធម្មតា ធ្លាក់មកនៅត្រឹម ២២៥០រៀល/លីត្រ និងម៉ាស៊ូតធ្លាក់មកនៅត្រឹម ២៣០០រៀល/លីត្រ។
នេះជាការបន្តធ្លាក់ថ្លៃចាប់តាំងពីដើមខែមេសា ឆ្នាំ២០២០មក ដែលជាតម្លៃទាបមិនធ្លាប់មានជាច្រើនឆ្នាំមកនេះ។ កំណត់ត្រាធ្លាក់ថ្លៃក្រោម ៣០០០រៀល/លីត្រសម្រាប់សាំងធម្មតា និងម៉ាស៊ូត គឺចាប់ពីបាក់កណ្ដាលខែមីនា មក។
គូសបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈសកល ក៏បន្តធ្លាក់ថ្លៃដូចគ្នាដែរ ខណៈតម្រូវការប្រេងសកលបន្តធ្លាក់ចុះ ដោយសារតែបញ្ហាកូវីដ១៩។ ថ្មីៗ នេះបណ្ដាប្រទេសផលិតប្រេងធំៗ បានព្រមព្រៀងគ្នាបន្ថយបរិមាណផលិត ដើម្បីរក្សាបាននូវស្ថិរភាពថ្លៃ៕