ទស្សន ​​១១​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ភ្ញាក់​សតិ​និង​លែង​វង្វេង​នៅ​ក្នុង​ជីវិតខ្លួនឯង​​តទៅទៀត​



ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​ទស្សន​ចំនួន ​១១​ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ភ្ញាក់​សតិ​និង​លែង​វង្វេង​នៅ​ក្នុង​ជីវិត​របស់​ខ្លួនឯង​តទៅទៀត:

) «នៅ​ក្នុង​ធម្មជាតិ​មិន​មាន​កំហុស​អ្វី​នោះ​ឡើយ។» Byron Katie

) «ភាព​រីករាយ​គឺជា​ការ​សុខចិត្ត​ព្រម​ឲ្យ​អ្វីៗ​ទៅ​តាម​សភាព​របស់​វា។» Charlotte Joko Beck

) «រីករាយ​ទៅ​នឹង​ជីវិត​ដោយ​មិន​មាន​ការ​ថ្លឹងថ្លែង​វាយតម្លៃ​គឺជា​ជីវិត​ដែល​មាន​សតិ​ដឹង។» Charlotte Joko Beck

) «រាល់​បទពិសោធន៍​ណាមួយ​អំពី​ការ​ពិត​គឺ​មិន​អាច​ពិពណ៌នា​បាន​នោះ​ឡើយ។» R. D. Laing

) «បើ​អ្នក​មាន​សន្តិភាព​ខាងក្នុង គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​អ្នក​ឲ្យ​ធ្វើជា​ទាសករ​នៃ​ការពិត​ខាងក្រៅ​បាន​ឡើយ។» Sri Chinmoy

) «ខ្ញុំ​ពិត​ជា​សប្បាយចិត្ត​ណាស់​ព្រោះ​ខ្ញុំ​បាន​យកឈ្នះ​លើ​ខ្លួនឯង​និង​មិនមែន​ពិភពលោក។ ខ្ញុំ​ពិត​ជា​សប្បាយចិត្ត​ណាស់​ព្រោះ​ខ្ញុំ​បាន​ស្រឡាញ់​ពិភពលោក​និង​មិនមែន​ខ្លួនឯង។» Sri Chinmoy

) «ស្មោះត្រង់​ជាមួយ​ខ្លួនឯង​គឺជា​តេស្ត​ដែល​លំបាក​បំផុត​មួយ​នៃ​ជីវិត។» Sri Chinmoy

) «តាមរយៈ​បទពិសោធន៍​របស់​ខ្ញុំ​គឺ​ថា​គ្រូ​ដែល​យើង​ត្រូវការ​បំផុត​គឺជា​មនុស្ស​ដែល​យើង​កំពុងតែ​រស់នៅ​ជាមួយ​ឥឡូវ​នេះ។» Byron Katie

) «អ្វីៗ​ទទួល​បាន​អត្ថិភាព​និង​ធម្មជាតិ​របស់​ពួក​វា​មក​បាន​ដោយ​ការ​អាស្រ័យ​គ្នា​ទៅវិញទៅមក​និង​ទទេ​មិន​មាន​អ្វី​សោះ​នៅ​ក្នុង​ខ្លួន​វា។» Nagarjuna

១០) «ម្រាមដៃ​របស់​ខ្ញុំ​អាច​ចង្អុល​ទៅ​កាន់​ព្រះចន្ទ ប៉ុន្តែ​ម្រាមដៃ​របស់​ខ្ញុំ​មិនមែន​ជា​ព្រះចន្ទ​នោះ​ឡើយ។ អ្នក​មិន​ចាំបាច់​ក្លាយ​ជា​ម្រាមដៃ​របស់​ខ្ញុំ ឬ​ក៏​ត្រូវ​គោរព​បូជា​ម្រាមដៃ​ខ្ញុំ​ឡើយ។ អ្នក​ត្រូវ​បំភ្លេច​ម្រាមដៃ​របស់​ខ្ញុំ​ចោល និង​សម្លឹង​មើល​ទីណា​ដែល​វា​ចង្អុល​ទៅ។» Osho

១១) «ខ្ញុំ​មិន​បាន​ប្រលែង​ចោល​ទស្សន​នោះ​ទេ ខ្ញុំ​ជួប​វា​ជាមួយ​នឹង​ការ​ស្វែងយល់ បន្ទាប់​មក​ពួក​វា​ក៏​ដោះលែង​ខ្ញុំ​ទៅ។» Byron Katie

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០ ដែល​លើកឡើង​ពី​តម្លៃ​នៃ​ការ​ឆ្លងកាត់​បទពិសោធន៍​ជីវិត​ដោយ​ខ្លួនឯង​ផ្ទាល់

X
5s