ទស្សនដ៏មានអត្ថន័យស៊ីជម្រៅចំនួន ៩ឃ្លា ដែលអ្នកគួរចំណាយពេលអាននិងសញ្ជឹងគិត
ខាងក្រោមនេះគឺជាទស្សនដ៏មានអត្ថន័យស៊ីជម្រៅចំនួន ៩ឃ្លា ដែលអ្នកគួរចំណាយពេលអាននិងសញ្ជឹងគិត:
១) «គ្មាននរណាម្នាក់ភ័យខ្លាចនោះទេនៅពេលអ្វីមួយដើរទៅមុខស្របតាមផែនការ បើទោះជាផែនការគួរឲ្យរន្ធត់ភ័យខ្លាចក៏ដោយ។» The Joker
២) «បើអ្នកដឹងថាតើអ្នកដទៃកម្រយល់ពីអ្នកប៉ុណ្ណា អ្នកនឹងនិយាយតិចជាងមុន។» អនាមិក
៣) «សេចក្ដីសុខគឺជាសភាពធម្មជាតិរបស់យើង។ សេចក្ដីសុខគឺជាសភាពធម្មជាតិនៃក្មេងតូចៗដែលចក្រភពរបស់ពួកគេជាកម្មសិទ្ធិទៅលើរហូតទាល់តែពួកគេត្រូវបានបំពុលនិងត្រូវបានធ្វើឲ្យកខ្វក់ដោយភាពឆោតល្ងង់របស់សង្គមនិងវប្បធម៌។ ដើម្បីទទួលបានសេចក្ដីសុខ អ្នកមិនចាំបាច់ធ្វើអ្វីទេ ពីព្រោះសេចក្ដីសុខមិនអាចត្រូវបានសម្រេចបាននោះឡើយ។ តើមាននរណាដឹងថាហេតុអ្វីទេ ? ពីព្រោះតែយើងបានមានវារួចស្រេចមកហើយ។ តើអ្នកទទួលបានអ្វីដែលអ្នកមានរួចស្រេចហើយបានយ៉ាងម៉េច ? ដូច្នេះហេតុអ្វីបានជាអ្នកមិនភ្លក់រសជាតិវាទៅ ? ពីព្រោះតែអ្នកត្រូវទម្លាក់ចោលអ្វីមួយ។ អ្នកត្រូវតែទម្លាក់ចោលការបំភ័ន្ត។ អ្នកមិនចាំបាច់បន្ថែមអ្វីដើម្បីឲ្យរីករាយឡើយ ប៉ុន្តែគឺអ្នកត្រូវទម្លាក់ចោល។ ជីវិតគឺងាយស្រួលនិងរីករាយ។ វាពិបាកតែទៅលើការវង្វេងបំភ័ន្តរបស់អ្នក មហិច្ឆតារបស់អ្នក ភាពលោភលន់របស់អ្នក និងភាពស្រេកឃ្លានរបស់អ្នកប៉ុណ្ណោះ។» Anthony de Mello
៤) «កុំទទូចឲ្យពិភពលោកផ្លាស់ប្ដូរ អ្នកផ្លាស់ប្ដូរជាមុនសិនទៅ។» Anthony de Mello
៥) «គ្រប់ខណៈពេលនិងគ្រប់ព្រឹត្តិការណ៍នៃជីវិតរបស់គ្រប់មនុស្សទាំងអស់នៅលើផែនដី ដាំដុះអ្វីមួយនៅក្នុងវិញ្ញាណរបស់គាត់។» Thomas Merton
៦) «ភាសារបស់មនុស្ស ដែលច្បាស់លាស់ជាមួយនឹងរាប់ពាន់ពាក្យរបស់វា នៅតែមានភាពស្រពិចស្រពិលមិនច្បាស់លាស់។» Garth Stein
៧) «សម្លឹងងើយឡើងលើមើលដួងតារានៅពេលយប់ យើងមិនធ្វើការប្រៀបធៀបរវាងដួងតារាត្រូវនិងខុស ឬក៏ប្រៀបធៀបរវាងកញ្ចុំផ្កាយដែលរៀបរៀងបានល្អឬមិនបានល្អនោះឡើយ។» Alan Watts
៨) «អ្នកច្របាច់កាន់តែខ្លាំង អ្នកនឹងមានកាន់តែតិច។» សុភាសិតZen
៩) «ខ្ញុំគិតថាមនុស្សគ្រប់គ្នាគួរតែក្លាយជាអ្នកមាននិងមានភាពល្បីល្បាញ និងធ្វើគ្រប់យ៉ាងនូវអ្វីដែលពួកគេតែងសុបិនចង់ធ្វើ ដូច្នេះពួកគេនឹងអាចមើលឃើញថាវាមិនមែនជាចម្លើយនោះឡើយ។» Jim Carey
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនដ៏មានតម្លៃចំនួន៥ដែលបាននិយាយអំពីភាពមិនទៀងទាត់នៃជីវិត